• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សំណង់អំណរមហាន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់រួមចំណែកពង្រីកសេដ្ឋកិច្ចតំបន់ជនជាតិខ្មែរ

20/09/2022 09:07

ដើម្បីអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេសលើកទី១២ សម្ព័ន្ធយុវជនស្រុកថ្កូវបានកសាងផែនការ និងកិច្ចការជាក់ស្តែងជាច្រើនដូចជា៖ កសាងស្ពាននៅជនបទ បង្គោលអគ្គិសនីអុចបំភ្លឺផ្លូវជនបទ ។ល។ សរុបទឹកប្រាក់ជាង ១,១ពាន់លានដុង។

    ដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ និងឆ្លើយតបបំណងប្រាថ្នារបស់ប្រជាជនខ្មែរជាង ១៣០ គ្រួសារនៅ ភូមិ ចារ៍ (អា) និងភូមិតាឡេះ ឃុំថាញ់ស៊ើង ស្រុកថ្កូវនោះ សម្ព័ន្ធយុវជនស្រុកថ្កូវកសាងស្ពានជនបទតភ្ជាប់ភូមិតាឡេះ និងភូមិចារ៍ (អា)។ ស្ពាននេះមាន​ទទឹង ៣ ​ម៉ែត្រ បណ្តោយ​ជាង ​៣០ ម៉ែត្រសរុប​ថវិកា​កសាង​៣០០​លាន​ដុង ។ ពេលស្ពាននេះកសាងសម្រេចបង្កលក្ខណៈងាយស្រួលសម្រាប់ប្រ​ជាជនខ្មែរ​នៅភូមិចារ៍ (អា) និងភូមិតាឡេះជាង ១៣០ គ្រួសារផលិតស្រូវជាង ៦០ ហិកតា និងធ្វើដំណើរ ដឹកជញ្ជូនផលិតផល។

មីងថាច់ធីឡិន និងលោកមា គឹមយ៉ន រួមជាមួយសម្ព័ន្ធយុវជនឃុំអញ្ជើញទៅទស្សនាស្ពានតាឡេះ។

     មីងថាច់ធីឡិនរស់នៅតំបន់នេះជាង៣០ឆ្នាំ បានឲ្យដឹងថា៖ ថ្ងៃដែលក្មួយៗយុវជនចាត់តាំងបើកការដ្ឋានកសាងស្ពាននេះមាមីងនៅទីនេះ ជាពិសេសគឺគ្រួសារដែលធ្វើស្រែនៅក្បែរៗនេះត្រេកអរណាស់។ ចាប់ផ្តើមពីពេលនោះមក មាមីងដែលមកធ្វើស្រែមិនហែលឆ្លងព្រែក​ដូច​ពីមុន​ទៀត​ឡើយ។ នោះជា​ស្ពាន​ឆ្លើយតប​បំណង​ប្រាថ្នា​របស់​ប្រជាជននៅ​តំបន់នេះ។

​      មាន​ការត្រេកអរដូចមីងថាច់ធីឡិនដែរ លោកមាគឹមយ៉នសមាជិក​សាខា​សមាគមកសិករ​ភូមិចារ៍ (អា) សំណេះសំណាល​ថា ៖ ស្ពានតាឡេះ ជាសំណង់អំណរមហាសន្និបាតរបស់ក្មួយៗសម្ព័ន្ធ​យុវជន។ ដំណាក់កាលដែលក្មួយៗផ្តើមបើកការដ្ឋានកសាង មាមីងនៅមូលដ្ឋានតែងសប្បាយរីករាយ និងចូលរួមថ្ងៃពលកម្មដើម្បីកសាងស្ពាននេះឲ្យឆាប់បានសម្រេច។ បច្ចុប្បន្ន មាមីងមកទីនេះមិនភ្លេចនូវអនុស្សាវរីយ៍ដែលធ្លាប់ហែលឆ្លងព្រែកកាលពីមិនទាន់កសាងស្ពាន។

      បងង៉ូធីយ៉េវហឿង លេខាបក្សឃុំ ថាញ់ស៊ើងស្រុកថ្កូវមានប្រសាសន៍ថា៖ សរុបថវិកាកសាងស្ពានតាឡេះចំនួន ៣០០ លានដុង អាស្រ័យដោយសម្ព័ន្ធយុវជនស្រុក ចលនាសមាគមសប្បុរសធម៌មិញតឹមឧបត្ថម្ភ និងការឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកនោះបានញ៉ាំងឱ្យ​ស្ពាន​នេះកសាងបានរួចស្រេច កាលពី​ខែមីនាឆ្នាំ​២០២២បង្កលក្ខណៈឲ្យប្រជាជននៅមូលដ្ឋាន ជាពិសេសគ្រួសារជនជាតិខ្មែរជាង ១០០ គ្រួនៅភូមិចារ៍ (អា) និងភូមិតាឡេះ ងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនសម្ភារកសិកម្មសម្រាប់ពង្រីកការផលិត។ សំណង់នេះ ក៏ជាសំណង់នៅក្នុងគ្រោងផែនការកសាងផ្លូវតភ្ជាប់ភូមិរបស់ឃុំ ដើម្បីបង្កលក្ខណៈឲ្យប្រជាជនពង្រីកសេដ្ឋកិច្ចកសិកម្មនៅតំបន់នេះ រួមចំណែកក្នុងការពង្រីកសេដ្ឋកិច្ចសង្គមរបស់ឃុំ។

មីងថាច់ធីឡិន និងលោកមា គឹមយ៉ន រួមជាមួយសម្ព័ន្ធយុវជនឃុំអញ្ជើញទៅទស្សនាស្ពានតាឡេះ។

      បងស្រីហុងធីម៉ីលឿង អនុលេខាសម្ព័ន្ធយុវជនស្រុកថ្កូវមានប្រសាសន៍ថា៖ ឆ្នាំ ២០២២ ជាឆ្នាំដែលចាត់តាំងមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញទូទាំងប្រទេសលើកទី ១២  អាណត្តិកាល ២០២២ - ២០២៧។ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុក បានកសាងផែនការលេខ ១៧៣-KH/HDTNចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្តីពី "ការបំផុសចលនាប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់”ដើម្បីផ្សព្វផ្សាយដល់សម្ព័ន្ធយុវជនសមាគម ក្រុម នៅមូលដ្ឋាន បង្កើនការយល់ដឹងអំពីអត្ថន័យនៃការអនុវត្តន៍សកម្មភាពអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់។ ចាប់តាំងពីពេលនោះមក ក៏ទទួលបានការឯកភាពខ្ពស់ពីកម្មា​ភិបាល និងយុវជនចូលរួមកសាងសំណង់ និងធ្វើកិច្ចការមានប្រយោជន៍ជាច្រើន។ ទង្វើទាំងនោះបានបញ្ជាក់ឲ្យឃើញនូវឆន្ទៈមោះមុតរបស់យុវជនផង និងបន្សល់នូវស្នាមអនុស្សាវរីយ៍ដ៏ល្អរបស់យុវជនក្នុងស្រុកផង។ ទន្ទឹមនឹងនោះសំណង់អំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុក នៅទាំងរួមចំណែកយ៉ាងសកម្មក្នុងការពង្រីកសេដ្ឋកិច្ច សង្គមក្នុងស្រុក ជាពិសេសគឺតំបន់ជនរួមជាតិខ្មែរ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.