06/09/2022 09:25
រួមជាមួយការកសាងបណ្ដាសំណង់នៅក្នុងមណ្ឌលវត្ត វត្តភាគច្រើនលើភូមិសាស្រ្តស្រុកកូវកែក៏កសាងបានបង្គោលទង់សម្រាប់ចងទង់ពុទ្ធសាសនាទន្ទឹមគ្នាជាមួយទង់ជាតិក្នុងបណ្ដាថ្ងៃដែលមានព្រឹត្តិការណ៍របស់ប្រទេសជាតិ។
ឃុំហ្វាអឹងជាមូលដ្ឋានដែលមានជនរួមជាតិរស់នៅច្រើន។ មូលដ្ឋានបំផុសចលនាប្រជាជនលើភូមិសាស្រ្តអនុវត្តសម្រេចបណ្ដាលក្ខឋានជនបទថ្មី។ ក្នុងនោះ គ្រួសារមួយចំនួននៅប្របតាមដងផ្លូវសំខាន់ៗរបស់ឃុំតែងកសាងបានបង្គោលទង់សម្រាប់ចងទង់ជាតិពេលមានពិធីអនុស្សាវរីយ៍របស់ប្រទេសជាតិ។ រួមជាមួយការធ្វើល្អការងារផ្សព្វផ្សាយ ម៉្លោះហើយពេលដល់ឱកាសបុណ្យ ៣០ មេសា បុណ្យជាតិ ២ កញ្ញា ឬក៏បណ្ដាព្រឹត្តិការណ៍របស់មូលដ្ឋាន តែងពិនិត្យឃើញជនរួមជាតិខ្មែរចងទង់ជាតិព្រោងព្រាតអមតាមដងផ្លូវ។ នៅតាមបណ្ដាវត្តខ្មែរ ទង់ក្រហមផ្កាយលឿងបក់រវិចអមជាមួយទង់ពុទ្ធសាសនាហាក់ដូចស្វាគមន៍ថ្ងៃបុណ្យ និងសម្ដែងលក្ខណៈប្រពៃណីល្អល្អះពីមូលដ្ឋានជំនឿសាសនាអារ្យធម៌។
វត្តខ្មែរនៅស្រុកកូវកែក្នុងថ្ងៃបុណ្យជាតិ។
តាមថេរដីការរបស់ព្រះតេជគុណថាច់ថាវរ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវកែ៖ កន្លងហើយ វត្តមួយចំនួនបានរដ្ឋអំណាចមូលដ្ឋាន ចលនាអនុវត្តកិច្ចសន្យាកសាងមូលដ្ឋានជំនឿសាសនាអារ្យធម៌ មានវត្តខ្លះបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។ល។ វត្តទាំងនោះ តែងអនុវត្តតាមការបំផុសចលនា ផ្សព្វផ្សាយរបស់រដ្ឋអំណាចមូលដ្ឋាន។ ជាក់ស្ដែងក្នុងឱកាសបុណ្យជាតិ ២ កញ្ញានេះ បណ្ដាវត្តតែងចងទង់ជាតិសំដែងពីការគោរពបណ្ដាសមិទ្ធផលរបស់ប្រទេសជាតិ លទ្ធផលដែលរៀមច្បងគ្រប់ជំនាន់បានពលីសាច់ស្រស់ឈាមស្រស់ដណ្ដើមយកឯករាជ្យជូនមាតុប្រទេស។
បងសឺនហា នៅភូមិត្រាខាវ ឃុំហ្វាអឹង ចែករំលែក៖ ជាមួយបំណងបានរួមចំណែកកម្លាំងកាយរបស់ខ្លួនសម្រាប់ការអនុវត្តន៍បណ្ដាចលនាកសាងមាតុភូមិ ពេលមានពិធីអនុស្សាវរីយ៍របស់ប្រទេសជាតិ ខ្ញុំបានសម្ព័ន្ធយុវជនភូមិចាត់ឱ្យចងទង់ជាតិអមតាមបណ្ដាដងផ្លូវ ធ្វើឱ្យខ្ញុំមានក្ដីរំភើបនិង មានមោទនភាពជាមួយភាពវិវឌ្ឍន៍ របស់ប្រទេសជាតិ ក៏ដូចជាភាពវិវឌ្ឍន៍របស់ភូមិស្រុកធ្វើឱ្យខ្ញុំកាន់តែមានការប្ដេជ្ញាចិត្តដើម្បីចូលរួមអនុវត្តល្អជាងទៀតបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋាន។
បងសឺនហា ចូលរួមចងទង់ អំណរថ្ងៃបុណ្យជាតិ។
គិតមកទល់ពេលនេះ ឃុំហ្វាអឹង មានគ្រួសារប្រជាជនជាង ៨៩%បានទទួលស្គាល់ជាគ្រួសារវប្បធម៌ ជនបទថ្មី។ ក្នុងនោះ មានគ្រួសារប្រជាជនជាង ៧៥% បម្រុងបានទង់ជាតិតាមការកំណត់ទុកក្នុងគ្រួសារសម្រាប់ចងនៅពេលមានព្រឹត្តិការណ៍របស់ប្រទេសជាតិ ឬនៅមូលដ្ឋាន។ ពេលជិតដល់ព្រឹត្តិការណ៍ប្រព្រឹត្តឡើង ជាក់ស្ដែងដូចជានៅថ្ងៃបុណ្យ ៣០ មេសា និងបុណ្យជាតិ ២ កញ្ញាទង់ជាតិបានចងព្រោងព្រាតរាល់ដងផ្លូវ បង្កបរិយាកាសអ៊ូអរអំណរថ្ងៃបុណ្យទូទាំងប្រជាជន។ ហើយទង្វើនោះទៀតសោតមានអត្ថន័យពញ្ញាក់ស្មារតីជនគ្រប់រូបឱ្យមានស្មារតីយល់ដឹងជាងទៀតក្នុងការកសាងឃុំហ្វាអឹងសម្រេចជនបទថ្មីលើកកម្ពស់និយាយដោយឡែក និងរួមចំណែកជាមួយស្រុកកូវកែអនុវត្តសម្រេចគោលដៅកសាងស្រុកជនបទថ្មីលើកកម្ពស់នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។