• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលទទួលស្គាល់ឃុំសុវត្ថិភាពតំបន់ឃុំឡុងវិញ

27/09/2022 09:49

កន្លងហើយ គណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយចាត់តាំង​ពិធីប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់ឃុំសុវត្ថិភាពតំបន់ឃុំឡុងវិញ ស្រុកយ្វៀងហាយ។

        ឃុំឡុងវិញជាឃុំមួយក្នុងបណ្ដាឃុំកោះចំនួន ៤ នៃស្រុកយ្វៀងហាយ មាន ០៣ ជនជាតិគិញ - ខ្មែរ - ចិនរស់នៅសាមគ្គីតស៊ូប្រឆាំងបរ ទេសឈ្លានពានក្នុងការកសាង និងការពារមាតុប្រទេស។​ ឃុំឡុងវិញ មានទីតាំងយុទ្ធសាស្រ្តសំខាន់ ជាទីតាំងរឹងមាំទាំងពីយោធា និងភស្តុភារ ជាទីកកើតយ៉ាងសំខាន់ក្នុងការបង្កើត លាក់បំពួន ចិញ្ចឹមបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ប្រយុទ្ធ និងយកជ័យជម្នះលើទាហានរបស់ខ្មាំង ហើយនៅទាំងជាកន្លែងបោះជំរំទ័ព បណ្ដុះបណ្ដាល ហ្វឹកហាត់ ប្រមូលផ្ដុំ ដឹកជញ្ជូនរបស់កងកម្លាំងប្រដាប់អាវុធ។ កន្លែងដែលមានឃ្លាំងកប់រក្សាទុកស្បៀងអាហារ សព្វាវុធ យោធភណ្ឌ យោធូបករណ៍ក្នុងការតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក។ ជាមួយពលានុភាពជាបណ្ដាដងព្រៃទឹកលិចធំទូលាយគ្របដណ្ដប់ បានក្លាយជាតំបន់ទីតាំងធម្មជាតិ និងទាំងទឹកចិត្តប្រជាជនគ្របដណ្ដប់ បិទបាំង លាក់បំពួនសម្រាប់កងកម្លាំងបដិវត្តន៍ ជាកន្លែងមានមូលដ្ឋាន និងចលនាបដិវត្តន៍រឹងមាំក្នុងការតស៊ូប្រឆាំងបារាំង និងប្រឆាំងអាមេរិក។ កងកម្លាំងប្រដាប់អាវុធមូលដ្ឋានបានម្ចាស់ការសហការជាមួយកងកម្លាំងប្រដាប់អាវុធរៀបរយចាត់តាំងបណ្ដាលើកវាយប្រហារខ្មាំងដើម្បីការពារសុវត្ថិភាពជូនកម្មាភិបាល ស្ថាប័ន អង្គការចាត់តាំងរបស់បក្ស រដ្ឋបោះទីតាំងលើភូមិសាស្រ្ត​ ​ជាកន្លែងប្រព្រឹត្តឡើងលើកវាយប្រហារបានជោគជ័យយ៉ាងសំខាន់ រួមចំណែកបង្កចេញទីលានសមរភូមិមានព្រៀបសម្រាប់បដិវត្តន៍ និងតស៊ូនៅនឹងភូមិសាស្រ្ត និងតំបន់ជិតខាង។

ពិធីជូនបណ្ណទទូលស្គាល់ដល់ថ្នាក់ដឹកនាំឃុំឡុងវិញ។ រូបថត៖ មិញដុង

នៅថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ១៩៣៣ សាខាបក្សឡុងវិញបានបង្កើតដំបូងបង្អស់របស់ស្រុក​យ្វៀងហាយ ជាព្រឹត្តិការណ៍មួយមានអត្ថន័យសំខាន់ ចំពោះចលនាបដិវត្តន៍នៅមូលដ្ឋាន។ ក្រោមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សស្រុកយ្វៀងហាយ សាខាបក្ស អង្គភាពឈ្លប និងប្រជាជនឃុំឡុងវិញច្បាមជាប់ជាមួយព្រៃ​ ជាមួយសមុទ្រដោយអត់ធ្មត់ “លំបាកមិនក្រែង ឧបសគ្គមិនរា” សហការជាមួយបណ្ដាអង្គភាពមូលដ្ឋានកងទ័ពខេត្ត ស្រុក និងបណ្ដាអង្គភាពកងទ័ពស្នូលប្រយុទ្ធរក្សារឹងមាំតំបន់ទីតាំង សន្សឹមៗឈានឡើងយកជ័យជម្នះលើពួកខ្មាំង។ ឆ្នាំ ១៩៩៦ ជាមួយការរួមវិភាគទាន​យ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍របស់ជនជាតិ បក្ខភាគ ប្រជាជន និងកងទ័ពឃុំឡុងវិញបានលោកប្រធានរដ្ឋប្រទានជូនកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន ថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២២ ឃុំឡុងវិញមានកិត្តិយសបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិ​បាលចេញផ្សាយសេចក្ដីសម្រេចចិត្ត ទទួលស្គាល់ឃុំសុវត្ថិភាពតំបន់។

លោកគឹមជីហ្វា ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយស្នើឲ្យបក្ខភាគ រដ្ឋអំណាច និងប្រជាជនឃុំឡុងវិញបន្តពង្រីកប្រពៃណីត្រចះត្រចង់នៃមាតុភូមិវីរភាព សាមគ្គី ឯកភាពឆន្ទៈ និងសកម្មភាព ផ្ដុំកម្លាំងដឹកនាំប្រជាជនឆ្លងកាត់រាល់ការលំបាកសាកល្បង ទាញយកផលសក្ដានុភាព កម្លាំងព្រៀបរបស់មូលដ្ឋានដើម្បីកសាងមាតុភូមិឡុងវិញឲ្យរីក​ចម្រើនលើបណ្ដាវិស័យក្នុងបុព្វហេតុផ្លាស់ថ្មី ក៏ដូចជាក្នុងសម័យកាលកសាង និងការពារ មាតុប្រទេស៕     

                    ប្រែសម្រួល៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.