09/09/2022 06:55
សាលាអប់រំកុមារពន្លកទីប្រជុំជនថ្កូវមានមូលដ្ឋាន ០២ កន្លែងនោះគឺ អនុសង្កាត់លេខ ១ និងអនុសង្កាត់លេខ ២ ទីប្រជុំជនថ្កូវ។ ក្នុងបណ្តាឆ្នាំកន្លង រួមជាមួយនឹងកម្មាភិបាល គ្រូបង្រៀន ២៩ រូបដោយមិនបញ្ឈប់ខិតខំជម្នះការទុក្ខលំបាកដើម្បីអនុវត្តសម្រេចភារកិច្ចបង្រៀន និងរៀន។ ឆ្នាំសិក្សា ២០២១-២០២២ អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែរួមជាមួយនឹងការប្តេជ្ញាចិត្តរបស់កងជួរគ្រូបង្រៀន ការឧបត្ថម្ភយ៉ាងសកម្មរបស់ឪពុកម្តាយសិស្សញ៉ាំងឱ្យសាលាបានទទួលស្គាល់កិត្តិនាមសមូហភាពពលកម្មឆ្នើម។ ឆ្លងតាមការរួមចំណែកអនុវត្តសម្រេចបទដ្ឋាន ០៥ យ៉ាង និងសម្បទាជាតិកម្រិតទី ១ ចំនួន ២៥ យ៉ាង។ ហើយបានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ៨៧៣/QĐ –UBND ចុះថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២២ ពិនិត្យទទួលស្គាល់សម្រេចអប់រំកម្រិតទី ២ និងបទដ្ឋានជាតិកម្រិតទី ១។
ឆ្នាំសិក្សា ២០២២-២០២៣ នេះ សាលាអប់រំកុមារពន្លកទីប្រជុំជនថ្កូវមាន ១២ ថ្នាក់ ជាមួយនឹងចំនួនកុមារ ៣៥១ រូបចូលរៀននៅ ០៤ កម្រិតអាយុ។
ពង្រីកនូវបណ្តាលទ្ធផលដែលសម្រេចបានក្នុងបណ្តាឆ្នាំកន្លង សាលាអប់រំកុមារពន្លកទីប្រជុំជនថ្កូវខិតខំអនុវត្តសម្រេចឆ្នើមភារកិច្ចដែលបានដាក់ចេញ។ ក្នុងនោះបង្កើនគុណភាពពង្រីកអប់រំ យកកុមារធ្វើជាមជ្ឈមណ្ឌល កុមារទាំង ១០០% បានអប់រំបណ្តាលទ្ធភាពល្អ ហ៊ានម្ចាស់ការ ជឿលើខ្លួន។ ពិសេសគឺ ចំពោះកុមារអាយុ ៥ ឆ្នាំ នឹងបានត្រៀមល្អបណ្តាលទ្ធភាពដើម្បីទុកឱ្យក្មួយៗឈានចូលកម្រិតបឋមសិក្សា៕
ហុងភុក-រតនា
ពិធីទទួលបណ្ណសម្រេចបទដ្ឋានជាតិកម្រិតទី ១។
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។