20/09/2022 09:11
លោកថាច់ខន្ធ ប្រធានគណៈការងាររណសិរ្សភូមិស្វាយពក ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវជាកម្មភិបាលរណសិរ្សគំរូ អស់ពីចិត្តបម្រើការងារប្រជាជន។
លោកថាច់ខន្ធ បានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងប្រជាជនផ្ដល់ទំនុកចិត្តបោះឆ្នោតធ្វើជាប្រធានគណៈការងាររណសិរ្សភូមិស្វាយពកកាលពីឆ្នាំ២០០២។ លោកបានប្រជាជនក្នុងភូមិកោតសរសើរដោយមានស្មារតីទទួលបន្ទុក និងសកម្មជំរុញការងារផ្សព្វផ្សាយ កៀគរប្រជាជនអនុវត្តល្អគោលការណ៍គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ និងកម្មវិធី សកម្មភាពរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់។
លោក ថាច់ ខាន់។
ពេលមានសេចក្តីចង្អុលការរបស់ថ្នាក់លើឬមានគោលការណ៍ គោលនយោបាយថ្មីម្ដងៗលោកតែងទៅដល់គ្រួសារមាមីងដើម្បីជួបជុំសំណេះសំណាល និងធ្វើការផ្សព្វផ្សាយ បំផុសចលនាឱ្យអនុវត្តមានប្រសិទ្ធភាព។ ក្នុងការកសាងភូមិវប្បធម៌ជនបទថ្មី មានការចូលរួមយ៉ាងសកម្មពីគណៈការងាររណសិរ្សមាតុភូមិនិងសាខាបក្ស ដើម្បីរួមគ្នាកសាងផែនការអនុវត្ត។ ការអនុវត្តន៍យុទ្ធនាការ "ទិវាមហាសាមគ្គីទូទាំងប្រជាជាតិ" លោកតែងស្វែងយល់អំពីស្ថានភាពជាក់ស្តែងរបស់ភូមិ ដើម្បីជ្រើសរើសខ្លឹមសារសមស្របនិងគំរូល្អដើម្បីស្ងើចសរសើរក្នុងទិវាទុកឱ្យប្រជាជនបានដឹង និងអនុវត្តតាម។ លោកមិនត្រឹមតែជាប្រធានគណៈការងាររណសិរ្សមាតុភូមិគំរូឆ្នើមមួយរូបឡើយ ព្រមទាំងជាសមាជិកគណៈអារាមាភិបាលវត្តស្វាយពកឆ្នើមម្នាក់ផងដែរ។ លោកជាស្ពានមេត្រីភាពរវាងមាមីងបូទ្ធបរិស័ទក្នុងចំណុះជើងវត្តស្វាយពក។ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាជន ឬស្ថានភាពក្នុងតំបន់ លោកបានស្នើសុំការឧបត្ថម្ភពីវត្តដើម្បីជំនួយដើមទុនបណ្តាញ់បំពង់ទឹកស្អាត សាងសង់បង្គោលអំពូលភ្លើងអគ្គិសនីនៅក្នុងភូមិ។ល។ ដោយការខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងការងារសង្គម លោកមានកិត្តិយសទទួលបានគ្រឿងអនុស្សារិយយសព្រោះបុព្វហេតុមហាសាមគ្គីទូទាំងប្រជាជាតិនិងកិត្តិនាមស្ងើចសរសើរជាច្រើនទៀត។
លោក ថាច់ ខន្ធ (អង្គុយមុខ ខាងស្តាំ) ផ្ដោះប្តូរយោបល់ជាមួយនិស្សិត។
លោកថាយទ្រុងហ៊ីវ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅឃុំលឺវង៉ីបអាញ់បានឲ្យដឹងថា៖ ជាច្រើនឆ្នាំកន្លង លោកថាច់ខន្ធតែងសហការល្អជាមួយអង្គការចាត់តាំងមហាជនអនុវត្តល្អបណ្ដាកិច្ចការដែលបានប្រគល់ជូន។ គិតដោយឡែកតែការអនុវត្តន៍ចលនា «ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅអារ្យធម៌» កសាងជនបទថ្មី។ល។លោកសហការចលនាអនុវត្តសម្រេចភាគកម្រិតផែនការដែលបានប្រគល់ជូន។ បច្ចុប្បន្ននេះ ជនរួមជាតិខ្មែរក្នុងភូមិមានស្មារតីយល់ដឹងខ្ពស់ក្នុងការប្រតិបត្តិតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋ។ ត្រូវគិតដល់ស្នាដៃរបស់លោកថាច់ខន្ធបានរួមចំណែកយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយចលនា។ ដើម្បីទុកឱ្យ "ទិវាមហាសាមគ្គីទូទាំងប្រជាជាតិឆ្នាំ ២០២២" របស់ភូមិស្វាយពកនាពេលខាងមុខដោយបានរណសិរ្សមាតុភូមិស្រុកជ្រើសធ្វើជាកន្លែងចង្អុលការលោកថាច់ខន្ធក៏ត្រៀមបម្រុងផែនការជាស្រេចដើម្បីចាត់តាំងទិវាមហាសាមគ្គី។ ក្នុងលើកនេះ លោកថាច់ខន្ធក៏បាន ស្នើស្ងើចសរសើរ អំពីស្នាដៃអនុវត្តល្អការងាររណសិរ្សនៅមូលដ្ឋាន។
ដោយមានស្មារតីទទួលបន្ទុកខ្ពស់ និងអាកប្បកិរិយាអស់ពីចិត្តជាមួយនឹងការងារសង្គម លោកថាច់ខន្ធ តែងសកម្មក្នុងការអនុវត្តន៍ភារកិច្ចនយោបាយ និងសកម្មភាពបដិវត្តន៍មូលដ្ឋានបានល្អ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ច វប្បធម៌ និងសង្គម ការពារជាតិ-សន្តិសុខនៅមូលដ្ឋាន។
អត្ថបទ-រូបថត៖ ច័ន្ទ សង្ហា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។