27/09/2022 09:53
កាលពីថ្ងៃទី ១៨ ខែកញ្ញា សម្ព័ន្ធយុវជនខេត្តត្រាវិញ សហការជាមួយសម្ព័ន្ធយុវជនស្រុកកូវង៉ាងចាត់តាំងពិធីសម្ពោធសំណង់ប្រព័ន្ធអំពូលភ្លើងសម្រាប់បំភ្លឺផ្លូវជនបទនៅភូមិពាក់រហាត់ ឃុំឡុងស៊ើង។
សំណង់មានប្រវែង ០២ គីឡូម៉ែត្រ សរុបថវិកាកសាង ១២៥ លានដុង។ នេះជាសំណង់អំណរមហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២២-២០២៧។
នាឱកាសនេះ បណ្តាសាខាសម្ព័ន្ធយុវជនស្ថិតក្រោមឱវាទសម្ព័ន្ធយុវជនស្រុកចេញទ័ពព្រមៗគ្នាអនុវត្តថ្ងៃអាទិត្យបៃតង ទិសដៅទៅដល់យុទ្ធនាការធ្វើឲ្យអាកាសធាតុលើពិភពលោកជ្រះស្អាតជាង “បែងប្រភេទសំរាម ដើម្បីប្រទេសវៀតណាមបៃតង” មានសមាជិកសម្ព័ន្ធយុវជន និងប្រជាជនភូមិពាក់រហាត់ជាង ៥០ រូបចូលរួម។
ពិធីសម្ពោធសំណង់ប្រព័ន្ធអំពូលភ្លើងសម្រាប់បំភ្លឺផ្លូវជនបទ។ រូបថត៖ ឌិញកាញ់
* ក្នុងថ្ងៃនេះដែរ សម្ព័ន្ធយុវជនស្រុកកូវង៉ាងចាត់តាំងប្រគល់ជូនផ្ទះមនុស្សធម៌ ០២ ខ្នងដល់ ប្អូនស៊ើងធីមីឡិន សាលាបឋមសិក្សាថាញ់ហ្វាសុើង(អា) នៅភូមិកូវយី ឃុំថាញ់ហ្វាស៊ើងនិង ប្អូនថាច់ដាវី សាលាបឋមសិក្សាថាញ់ហ្វាស៊ើង(សេ) នៅភូមិត្រពាំងក្រពើ ឃុំឡុងស៊ើង ជាកូនរបស់សមាជិកសម្ព័ន្ធយុវជនក្រីក្រ ជាមួយចំនួនទឹកប្រាក់ ១៣៥ លានដុង បានដកពីមូលនិធិដើម្បីជនក្រីក្រ និងសមាគមសប្បុរសធម៌សូយម៉ើ ខេត្តវិញឡុងឧបត្ថម្ភ។
បានដឹងថា គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ សម្ព័ន្ធយុវជនស្រុកកូវង៉ាងបានចាត់តាំងទទួល និងប្រគល់ជូនផ្ទះមនុស្សធម៌ចំនួន ១៣/២៧ ខ្នង សរុបថវិកាសាងសង់ ១,៥ ពាន់លានដុង៕
ប្រែសម្រួល៖ តឹងង៉ុក
សម្ព័ន្ធយុវជនស្រុកកូវង៉ាងប្រគល់ជូនផ្ទះមនុស្សធម៌។ រូបថត៖ ឌិញកាញ់
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។