• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

បណ្តាគំរូនារីខ្មែរធ្វើតាមដំបូន្មានអ៊ំហូ

06/09/2022 09:11

ឆ្នាំ ២០២១ សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់បានផ្សព្វផ្សាយសេចក្តីសន្និដ្ឋានលេខ ០១-KL/TW ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយ ស្តីពីបន្តការអនុវត្តន៍សារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ (នីតិកាលទី ១២) ស្តីពី “ជំរុញមាំការងាររៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។ ឆ្លងតាមរយៈនោះ មានសមាជិកា និងបងប្អូននារីជាច្រើនយកចិត្តទុកដាក់រៀនសូត្របានល្អ ព្រមទាំងមានទង្វើជាក់ស្តែង តាមដំបូន្មានអ៊ំ ។ ក្នុងនោះមានបងស្រី គាងធីឡែហ្វា ប្រធានសមាគមសហព័ន្ធន៍នារីឃុំឡុងឌឹក ទីក្រុងត្រាវិញ បងស្រី គឹមធីសុធន អនុប្រធានសាខាសមាគមនារីភូមិភូមិព្រៃវល្លិ៍ (បេ) ឃុំ ង៉ុកបៀង ស្រុកថ្កូវ។

    * ​​ធ្វើតាមអ៊ំហូតាំងពីការងារតូច 

បងគាងធីឡែហ្វា ប្រធានសមាគមនារីឃុំឡុងឌឹក។

     ជាគំរូឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមដំបូន្មានអ៊ំដោយបានសមាគមសហព័ន្ធន៍នារីខេត្ត ជូនលិខិតសរសើរក្នុងពិធីអំណរទិវាបុណ្យជាតិ ០២ កញ្ញា និងពិធីរបាយការណ៍ស្នាដៃឧទ្ទិសជូនអ៊ំ ឆ្នាំ ២០២២ បងស្រីគាងធីឡែហ្វា ប្រធានសមាគមសហព័ន្ធន៍នារីឃុំឡុងឌឹក ទីក្រុងត្រាវិញសំណេះសំណាលថា៖ ខ្ញុំតែងធ្វើតាមដំបូន្មានអ៊ំតាំងពីការងារតូចឡើងទៅ ដូចជារបៀបប្រិតសំចៃដោយច្រើនរូបភាព គឺជាទង្វើ​ជាក់ស្តែង ដែលខ្ញុំគោរពធ្វើតាមដំបូន្មានរបស់អ៊ំហូ។ ដើម្បីជំរុញទឹកចិត្តសមាជិកា បងប្អូននារីឲ្យធ្វើតាមគំរូរបស់អ៊ំតាំងពីការងារតូចឡើងទៅ នៅពេលប្រជុំជីវភាពសមាគមម្តងៗ បងស្រី គាងធីឡែហ្វា រក្សាខ្ជាប់ខ្លឹមសារនៃការរៀនសូត្រ និងធ្វើតាមគំរូអ៊ំ គួបផ្សំនឹងការនិទានរឿងអំពីអ៊ំជូនសមាជិកាស្តាប់ និងយកតម្រាប់តាម ក្នុងនោះមានយកតម្រាប់តាមរបៀបប្រិតសំចៃជាដើម ។ បច្ចុប្បន្ន ក្នុងទូទាំងឃុំមានសមាជិកា បងប្អូននារីជិត ១.៩០០ នាក់ ចូលរួមបណ្តាទម្រង់ប្រិតសំចៃចិញ្ចឹមជ្រូកដីជំរុញការសិក្សា ទម្រង់ហ៊ុនប្រាក់ទុនសម្រាប់ជួយគ្នាពង្រីកសេដ្ឋកិច្ចជាដើម។ ចំពោះបងឡែហ្វាវិញ គាត់តែងធ្វើជាគំរូក្នុងការប្រិតសំចៃជាច្រើនរបៀបដូចជា៖ ប្រិតសំចៃអង្ករ អគ្គិសនី ទឹក ប្រាក់ចំណាយប្រចាំថ្ងៃ។ល។ តាមរយៈការប្រិតសំចៃទាំងនោះ  គាត់ក៏សន្សំបានប្រាក់ជាមធ្យមក្នុងមួយខែ ០១ លានដុង។ ប្រាក់នោះ គាត់ទុកសម្រាប់ជូន​អាហារូបករណ៍​ដល់​សិស្ស​ដែល​មាន​ស្ថានភាព​លំបាក។ ជាក់ស្តែងក្នុងឱកាសបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ បងឡែហ្វាជូនអាហារូបករណ៍ ០៦ ចំណែកដល់សិស្សដែលមានស្ថានភាពលំបាក ក្នុងមួយចំណែកទឹកប្រាក់ ៥០០ ពាន់ដុង។ ក្រៅពីនោះ បងឡែហ្វា នៅទាំងប្រិតសំចៃប្រាក់ខែពី ២០០ ពាន់ដុង ដល់ ០១ លានដុង ក្នុងមួយខែ សម្រាប់ចូលរួមហ៊ុនប្រាក់ទុនជាមួយក្រុមហ៊ុនប្រាក់ទុនចំនួន ០៤ ក្រុម ដើម្បីជួយគ្នាពង្រីកសេដ្ឋកិច្ច។ ទង្វើជាក់ស្តែង និងជាគំរូរបស់បងឡែហ្វា តែងបានកម្មាភិបាល សមាជិកា និងបងប្អូននារីយកតម្រាប់តាម ហើយចូលរួមជ្រោមជ្រែងបណ្តាចលនារួមចំណែកជំរុញសកម្មភាពរបស់សមាគមសម្រេចស្នាដៃឆ្នើមជារៀងរាល់ឆ្នាំ។ ឆ្នាំ ២០២១ កន្លងហើយសមាគមសហព័ន្ធន៍នារីឃុំ ឡុងឌឹក បានសមាគមសហព័ន្ធន៍នារីវៀតណាមជូនបណ្ណសរសើរ “អង្គភាពសម្រេចភារកិច្ចឆ្នើម”។ ចំពោះបងឡែហ្វាវិញបានគណៈប្រតិបត្តិការបក្ខភាគខេត្តត្រាវិញជូនបណ្ណសរសើរសម្រេចសម្បទា ជាអ្នក “សម្រេចភារកិច្ចឆ្នើម” រយៈកាល ០៥ ឆ្នាំបន្តបន្ទាប់ (២០១៦-២០២០)។

     បងស្រី គឹម ធី សុធន អនុប្រធានសាខាសមាគមនារីភូមិព្រៃវល្លិ៍ (បេ) ឃុំង៉ុកបៀង ស្រុកថ្កូវ

បងគឹមធីសុធន អនុប្រធានសាខាសមាគមនារីភូមិព្រៃវល្លិ៍ បេ។

     គោរព និងធ្វើតាមដំបូន្មានអ៊ំ៖ “ការងារងាយស្រួល តែបើ​គ្មានប្រជាជនចូលរួម ការងារនោះមិនសម្រេចជោគជ័យឡើយ ការងារលំបាកយ៉ាងណាក៏ដោយ ឲ្យតែមានប្រជាជនចូលរួម ការងារនោះពិតជាសម្រេចជោគជ័យ”។ បងស្រី សុធន មានប្រសាសន៍ថា៖ ធ្វើតាមដំបូន្មានអ៊ំ ខ្ញុំមានបំណងរួមកម្លាំងទ្រព្យមួយចំណែក ដើម្បីរួមជាមួយរដ្ឋអំណាចមូលដ្ឋាន កសាងសម្រេច លក្ខឋានជនបទថ្មី។ ពីព្រោះគោលដៅនៃការកសាងជនបទថ្មីរបស់បក្ស និងរដ្ឋគឺដើម្បីលើកស្ទួយជីវភាព សម្ភារ និងស្មារតីជូនប្រជាជន។ ហេតុនោះ នៅពេលដែលរដ្ឋអំណាចមូលដ្ឋានចលនាខ្ញុំស្ម័គ្រចិត្តបរិច្ចាគដីជិត ៤០០ ម៉ែត្រក្រឡា តម្លៃជិត ៦០ លានដុង ដើម្បីបើកទូលាយផ្លូវស្រុកលេខ ១២ និងផ្លូវជនបទក្នុងឃុំ។

     ក្នុងរយៈកាល ០១ ឆ្នាំផ្សព្វផ្សាយអនុវត្តសេចក្តីសន្និដ្ឋានលេខ ០១-KL/TW ស្តីពី បន្តការអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ សមាគមនារីទាំងអស់នៅមូលដ្ឋាន បានត្រួតពិនិត្យ និងពង្រឹងគុណភាពទម្រង់ដែលមានស្រាប់ ដើម្បីពង្រីកឲ្យបានទូលំទូលាយ។ តាមរយៈ សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ក៏កំណត់ឈ្មោះទម្រង់បាន ៤៨ ទម្រង់ រួមមាន ៨៧៨ ក្លឹប ក្រុម ដោយមានសមាជិកា ១៧.៧០១ នាក់ចូលរួម​ដូចជា៖ ទម្រង់ហ៊ុនប្រាក់ទុនជួយគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ ទម្រង់ ប្រិតសំចៃចិញ្ចឹមជ្រូកដី ទម្រង់ក្រឡអង្ករមេត្តាធម៌ ទម្រង់ “ហ៊ុនប្រាក់សម្រាប់ទិញបណ្ណគាំពារសុខាភិបាល”  និង "បណ្ណគាំពារសង្គមដោយស្ម័គ្រចិត្ត"។ល។

     អ្នកស្រីគាងធីមិញង្វៀក ប្រធានសមាគមសហព័ន្ធន៍នារីខេត្តមានប្រសាសន៍ថា៖ ដើម្បីការងាររៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញកាន់តែសាយភាយទូលំទូលាយក្នុងប្រព័ន្ធសមាគម គណៈអចិន្ត្រៃយ៍សមាគមនារីខេត្តបានកសាងផែនការលេខ ៣១៤-KH/BTV ចុះថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ ស្តីពីបន្តការអនុវត្តសារាចរលេខ ០៥-CT/TW ។ សមាគមសហព័ន្ធន៍នារីខេត្តបានចង្អុលការគណៈ អចិន្ត្រៃយ៍សមាគមសហព័ន្ធន៍នារីបណ្តាស្រុក ក្រុង ទីផ្សាររួមខេត្ត ផ្សព្វផ្សាយដល់បណ្តាសមាគមមូលដ្ឋានអនុវត្តតាមប្រធានបទជាក់ស្តែង និងចលនាកម្មាភិបាល សមាជិកា បងប្អូននារីគោរព ធ្វើតាមដំបូន្មានអ៊ំហូដោយរូបភាពជាច្រើនដូចជា៖ ផ្សព្វផ្សាយគួបផ្សំក្នុងពេលប្រជុំជីវភាពរបស់សមាគម សាខាសមាគម ក្លឹប ក្រុម ។ ជាលទ្ធផល ក្នុង ០១ ឆ្នាំ កន្លង ផ្សព្វផ្សាយបាន ៧.៩១២ លើក ដោយមានសមាជិកា បងប្អូននារី ២២១.៥៣៦ លើកនាក់ចូលរួម។ ឆ្លងតាម​រយៈ​ការផសព្វផ្សាយបាន​ជំនួយឲ្យកម្មាភិបាល សមាជិកា បងប្អូននារីបង្កើនការយល់ដឹងអំពីខ្លឹមសារ ក៏ដូចជាតម្លៃនៃការរៀនសូត្រតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ផ្តើមពីនោះបណ្តាសមូហភាព បុគ្គលបានពង្រីកតួនាទី ស្មារតីទទួលបន្ទុករបស់ខ្លួន រួមចំណែកក្នុងការកសាងអង្គការចាត់តាំងសមាគមបានរីកចម្រើន និងរឹងមាំ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.