• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ស្រុកថ្កូវខិតខំអនុវត្តសម្រេចកម្រិតផែនការបង្កើនអ្នកចូលរួមគាំពារសុខាភិបាលឆ្នាំ ២០២២

27/09/2022 09:58

លោកតាំងយ្វីថាយ ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងស៊ើងបានឲ្យដឹងថា៖ ប៉ុន្មានឆ្នាំ មុននេះ អត្រាគ្របដណ្ដប់គាំពារសុខាភិបាលនៅឃុំតឹងស៊ើងខ្ពស់បង្គួរ ប៉ុន្តែបច្ចុប្បន្នបានថយចុះអាស្រ័យជះឥទ្ធិពលដោយកត្តាជាច្រើន ក្នុងនោះ កាត់បន្ថយមុខសញ្ញាដែលបានឧបត្ថម្ភគាំពារសុខាភិបាល ដូចជាគាំពារសម្រាប់ជនជាតិភាគតិច ផ្លាស់ប្ដូរកម្រិតប្រភពចំណូលតាមសម្បទាក្រីក្រ។ តាមតួលេខស្ថិតិ គិតដល់ចុងខែកក្កដា ឆ្នាំ ២០២២ ឃុំតឹងស៊ើងពង្រីកមុខសញ្ញាចូលរួមគាំពារសុខាភិបាលបានតែ ៤.៥៣៣ នាក់ សម្រេច ៧១% ប្រៀបជាមួយកម្រិតផែនការដែលបានប្រគល់ឲ្យ។

       បងគឹមង៉ុកស្វឹង នៅភូមិផ្សារ ឃុំតឹងស៊ើងបានឲ្យដឹងថា បច្ចុប្បន្ន គ្រួសារគាត់មានសមាជិក ៦/៩ នាក់មានគាំពារសុខាភិបាល ក្នុងនោះ មានកុមារ ០៣ រូបបានរដ្ឋឧបត្ថម្ភ និងសមាជិក ០៣ នាក់ទៀតបានទិញគាំពារសុខាភិបាល។ អាស្រ័យស្ថានភាពគ្រួសារជួបការលំបាក ចំណាយទិញឲ្យសមាជិក ០៣ រូបទៀតខ្ពស់ ម៉្លោះហើយគ្មានប្រាក់សម្រាប់ទិញគាំពារសុខាភិបាលឲ្យសមាជិកក្នុងគ្រួសារគ្រប់គ្នា គឺអាទិភាពចំពោះតែអ្នកដែលមានវ័យចាស់ អ្នកមានជំងឺ។ បងស្វឹងឲ្យដឹងបន្ថែម៖ គ្រួសារមានតែដីស្រែ ០៥ កុង ប៉ុន្តែផលិតស្រូវមិនសូវមានផល គ្មានចំណេញ ម៉្លោះហើយ ជះឥទ្ធិពលដល់ការទិញគាំពារសុខាភិបាលឲ្យសមាជិកក្នុងគ្រួសារ។

ប្រជាជនរង់ចាំពិនិត្យជំងឺ។ រូបថត៖ តឹងតាយ

      ដើម្បីអនុវត្តសម្រេចកម្រិតផែនការដែលថ្នាក់ស្រុកប្រគល់ឲ្យក្នុងឆ្នាំ ២០២២ នេះ គណៈចង្អុលការចលនាគាំពារសុខាភិបាលឃុំតឹងស៊ើង បានចាត់តាំងផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមគាំពារសុខាភិបាលដោយវិធីសាស្រ្តជាច្រើនហើយប្រគល់កម្រិតផែនការចលនា បង្កើនអ្នកចូលរួមគាំពារសុខាភិបាលដល់អង្គការមហាជន បណ្ដាភូមិ សាលារៀននីមួយៗ ខិតខំឲ្យមានសិស្ស ១០០% បានចូលរួមគាំពារសុខាភិបាល សាលារៀនកើន ១៥% ប្រៀបជាមួយឆ្នាំសិក្សាកន្លង។

      អ្នកស្រីតាំងធីថឹម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវឲ្យដឹង៖ គិតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ ទូទាំងស្រុកមានមនុស្សចំនួន ១០៩.០៨២ នាក់ចូលរួមគាំពារសុខាភិបាល ថយចុះ ៣៩.០០០ នាក់ ប្រៀបជាមួយឆ្នាំ ២០២១។ អត្រាគ្របដណ្ដប់គាំពារសុខាភិបាល ប្រៀបជាមួយចំនួនប្រជាជនសម្រេច ៧៣,៩% និងសម្រេច ៧៤,៨% ប្រៀបជាមួយកម្រិតផែនការដែលគណៈកម្មាធិការបក្សស្រុកប្រគល់ឲ្យក្នុងឆ្នាំ ២០២២។ ក្នុងនោះបណ្ដាឃុំអនុវត្តសម្រេចខ្ពស់ប្រៀបជាមួយកម្រិតផែនការដែលគណៈកម្មាធិការបក្សស្រុកប្រគល់ឲ្យនោះ គឺឃុំង៉ាយស្វៀងសម្រេច ១២៣% ហាមយ៉ាង ១១៨% តឹបស៊ើង ៧៧,៦% ឡុងហ៊ីប ៧៧១%។ បច្ចុប្បន្ន នៅមាន ០២ ឃុំ អត្រាសម្រេចទាប គឺថាញ់ស៊ើងសម្រេចបានតែ ៥៧,៦% និងតឹងហ៊ីប សម្រេចតែ ៥៩,៣%។ វាយតម្លៃអំពីមូលហេតុដែលជះឥទ្ធិពលដល់ការបង្កើនអ្នកចូលរួមគាំពារសុខាភិបាល អ្នកស្រី តាំងធីថឹមបានឲ្យដឹង៖ មានមូលហេតុជាច្រើន ប៉ុន្តែភាគច្រើនអាស្រ័យអនុវត្តសេចក្ដីសម្រេចចិត្តលេខ ៨៦១/QĐ -TTg ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការផ្ដល់សច្ចាប័នបញ្ជីរាយនាមបណ្ដាឃុំតំបន់លេខ ៣ តំបន់លេខ ២ តំបន់លេខ ១ ស្ថិតក្នុងតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១- ២០២៥ យោងតាមនោះ នៅលើភូមិសាស្រ្តស្រុកមាន ១២ ឃុំ សម្រេចលក្ខឋានឃុំជនបទថ្មីដោយមានប្រជា ជនជាង ៨៨.០០០ នាក់គ្មានបានថវិការដ្ឋឧបត្ថម្ភទិញគាំពារសុខាភិបាលទៀត។ ទន្ទឹមនឹងនោះ ប្រជាជនមួយចំនួនធំនៅមានការសំអាងទន្ទឹងរង់ចាំការឧបត្ថម្ភរបស់រដ្ឋ ម៉្លោះហើយស្ថានភាពបង្កើនអ្នកចូលរួមគាំពារសុខាភិបាលក្នុង ០៧ ខែដើមឆ្នាំ ២០២២ ជួបការលំបាកច្រើន។

     អំពីបណ្ដាវិធីសាស្រ្តបង្កើនអ្នកចូលរួមគាំពារសុខាភិបាលក្នុងបណ្ដាខែចុងឆ្នាំ ២០២២ អ្នកស្រីតាំងធីថឹម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកបានឲ្យដឹងថា ស្រុកនឹងផ្លាស់ប្ដូរវិធីសាស្រ្តផ្សព្វផ្សាយតាមទិសដៅសមស្របជាមួយនឹងក្រុម មុខសញ្ញានីមួយៗ ដើម្បីប្រជាជនយល់ច្បាស់អំពីអត្ថន័យនៃការចូលរួមគាំពារសុខាភិបាលដែលបក្ស និងរដ្ឋបានដាក់ចេញ។ ផ្សព្វផ្សាយអនុវត្តល្អសេចក្ដីសម្រេចចិត្តលេខ ៥៤៦/QĐ-TTg ចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការប្រគល់កម្រិតផែនការអនុវត្តការគ្របដណ្ដប់គាំពារសុខាភិបាលដំណាក់កាល ២០២២-២០២៥ និងសេចក្ដីសម្រេចចិត្តលេខ ១២/២០២០/NQ-HĐND ចុះថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញស្ដីពីការកំណត់កម្រិតឧបត្ថម្ភវាល់គាំពារសុខាភិបាលដល់មុខសញ្ញាមួយចំនួនលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល ២០២១ -២០២២។ បង្កើនការងារត្រួតពិនិត្យការអនុវត្តន៍បណ្ដាសេចក្ដីកំណត់របស់ច្បាប់ចំពោះ បណ្ដាអាជីវកម្មស្ដីពីគាំពារសុខាភិបាលសម្រាប់ពលករ។ ចង្អុលការឲ្យបណ្ដាអង្គការចាត់តាំងផ្សព្វផ្សាយគោលនយោបាយគាំពារសុខាភិបាលក្នុងកងជួរកម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្ស ដើម្បីបង្កបានការព្រមព្រៀងខ្ពស់របស់គ្រូបង្រៀន ឪពុកម្ដាយសិស្សក្នុងការចូលរួមគាំពារសុខាភិបាលសម្រាប់សិស្ស។ ទន្ទឹមនឹងនោះ នឹងយកកម្រិតផែនការបង្កើនចំនួនសិស្សចូលរួមគាំពារសុខាភិបាលបញ្ចូលទៅក្នុងកម្រិតផែនការប្រឡងប្រណាំងរាល់ឆ្នាំចំពោះថ្នាក់ដឹកនាំសាលា និងគ្រូបង្រៀន។ អ្នកស្រីតាំងធីថឹមក៏បានសំណូមពរឲ្យប្រធានគណៈកម្មាធិការប្រជាជនបណ្ដាឃុំ ទីប្រជុំជនបន្តការពិនិត្យឡើងវិញរាល់មុខសញ្ញា រួចបង្កើតបញ្ជីរាយនាមអ្នកដែលមិនទាន់ចូលរួមគាំពារសុខាភិបាលដើម្បីមានវិធានការឧបត្ថម្ភទាន់ពេល។ ទន្ទឹមនឹងនោះកសាង និងពង្រីកទូលាយបណ្ដាទម្រង់ប៉ិនប្រសប់ការងារប្រជាចលនា “បង្កើនអ្នកចូលរួមគាំពារសុខាភិបាល គាំពារសង្គមស្ម័គ្រចិត្ត ប្រញាប់ពិនិត្យឡើងវិញគ្រួសារប្រកបរបរកសិកម្មដែលមានកម្រិតជីវភាពមធ្យមដើម្បីចលនាចូលរួមគាំពារសុខាភិបាល និងឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ១២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ ប្រគល់ឲ្យបណ្ដាផ្នែក អង្គការ មហាជនឃុំ ទីប្រជុំជនចលនា ឧបត្ថម្ភទិញគាំពារសុខាភិបាលជូនដល់មុខសញ្ញាដែលមានស្ថានភាពលំបាកគ្មានលទ្ធភាពទិញគាំពារសុខាភិបាល៕

                     តឹងតាយ-ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.