• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សាលាអនុវិទ្យាល័យឡុងវិញ ទទួលបណ្ណទទួលស្គាល់សាលាសម្រេចសម្បទាជាតិកម្រិតទី ១

09/09/2022 06:49

កាលពីថ្ងៃទី ០៤ ខែកញ្ញា សាលាអនុវិទ្យាល័យឡុងវិញ (ឃុំឡុងវិញ ស្រុកយ្វៀងហាយ)ចាត់តាំងពិធីទទួលបណ្ណទទួលស្គាល់សាលាសម្រេចសម្បទាជាតិកម្រិតទី ១។ នេះជាសាលាទី ១០ លើភូមិសាស្រ្តស្រុកយ្វៀងហាយសម្រេចសម្បទាជាតិកម្រិតទី ១។

                 ចូលរួមពិធីនេះ មានលោក ង្វៀងថាញ់ត្វឹង នាយករងមន្ទីរអប់រំ-បណ្តុះបណ្តាល លោកគីមជីហ្វា ប្រធានគណៈកម្មាធិការប្រជាជនស្រុក លោកដ្វងវ៉ាំងយុង ប្រធានការិយាល័យអប់រំ-បណ្តុះបណ្តាលស្រុកយ្វៀងហាយ ថ្នាក់ដឹកនាំគណៈកម្មាធិបក្ស គណៈកម្មាធិការប្រជាជនឃុំឡុងវិញ។ កម្មាភិបាល គ្រូបង្រៀន សិស្សសាលាអនុវិទ្យាល័យឡុងវិញ។ល។

លោកង្វៀងថាញ់ត្វឹង (ខាងស្តាំ) ជូនបណ្ណទទួលស្គាល់ដល់ថ្នាក់ដឹកនាំសាលា។ រូបថត៖ ហ្វិញណូយ

            អស់រយៈកាល ២៧ ឆ្នាំ (១៩៩៥-១៩២២) បង្កបង្កើត និងអភិវឌ្ឍ គិតមកទល់ពេលនេះ សាលាអនុវិទ្យាល័យឡុងវិញ មានកម្មាភិបាល គ្រូបង្រៀន ពលករ ៣៧ រូប មានកម្រិតវិជ្ជាគ្រប់សម្បទាសម្រេច ១០០% ត្រូវតាមច្បាប់អប់រំជាធរមាន។ សាលាមានសាខាបក្ស ០១ ដោយមានបក្ខជន ២៤ រូប។

            ក្នុងរយៈការកសាង គិតមកទល់ពេលនេះ មូលដ្ឋានសម្ភាររបស់សាលាបានសមរម្យ ជ្រះស្អាត ស្រឡះស្រលួន មាន ២៤ បន្ទប់បានកសាងរឹងមាំ។ ក្នុងនោះ មានបន្ទប់រៀន ១២ បន្ទប់សមត្ថកិច្ច ០៦ បន្ទប់អនុវត្តរូបសាស្រ្ត-បច្ចេកវិទ្យា ០១ បន្ទប់អនុវត្តគីមីសាស្រ្ត-ជីវសាស្រ្ត ០១ បន្ទប់កំព្យូទ័រ ០១ បន្ទប់បង្រៀនភាសាបរទេស ០១ បន្ទប់ឧបករណ៍ចម្រៀង ០១ បន្ទប់គំនូរ ០១ បានធានាគ្រប់គ្រាន់សម្រាប់ការងារបង្រៀន។

            បន្ទប់រដ្ឋបាលបានប្រដាប់ម៉ាស៊ីនគ្រប់គ្រាន់ ឧបករណ៍ធានាឲ្យការងារបង្រៀន​និងរៀនឆ្លើយតបតាមតម្រូវការអប់រំ-បណ្តុះបណ្តាល។ ទីធ្លាសាលាបានក្រាលបេតុង កសាងរបងជុំវិញ មានដើមឈើបង្កជាម្លប់ត្រជាក់សម្រាប់សិស្សហាត់ប្រាណ ប្រជុំជីវភាព លេងកម្សាន្ត។

            ច្រើនឆ្នាំបន្តបន្ទាប់ សាលាបានទទួលស្គាល់សមូហភាពពលកម្មជឿនលឿន ឆ្នាំសិក្សា ២០២០-២០២១ បានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនទង់ប្រឡងប្រណាំង។ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញចេញសេចក្តីសម្រេចចិត្តលេខ ១៥១៣/QĐ-UBND ទទួលស្គាល់សាលាអនុវិទ្យាល័យឡុងវិញ សម្រេចសម្បទាជាតិកម្រិតទី ១។

            មានប្រសាសន៍នៅក្នុងពិធីទទួលបណ្ណនេះ លោកគីមជីហ្វា ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយបានស្ងើចសរសើរស្នាដៃរបស់សមូហភាពគណៈចាងហ្វាង គ្រូបង្រៀន និងឪពុកម្តាយសិស្សសកម្មជាមួយសាលាកសាងសម្រេចសម្បទាជាតិកម្រិតទី ១។ ទន្ទឹមនឹងនោះ ស្នើផ្នែកអប់រំគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានបន្តយកចិត្តទុកដាក់ជាងទៀតចំពោះផ្នែកអប់រំរបស់មូលដ្ឋាន។

            នាឱកាសបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ប្រធានគណៈកម្មាធិការប្រជាជនស្រុកស្នើសាលាឲ្យយកចិត្តទុកដាក់អនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បន្តលើកកម្ពស់គុណភាពបង្រៀន។

            នៅក្នុងពិធីនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយបានជូនលិខិតសរសើរ ១៨ ច្បាប់ដល់បណ្តាបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការកសាងសាលាសម្រេចសម្បទាជាតិ៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.