
កាលពីថ្ងៃទី ០៩ មិថុនា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខ ជំរុញទឹក ចិត្តកងកម្លាំងកំពុងអនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅស្រុកកូវកែ។ រួមដំណើរជាមួយនឹងក្រុមប្រតិភូការងាររបស់ សមមិត្តលេខាបក្សខេត្តមានសមមិត្ត ង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្តមួយចំនួន។
15/06/2021 07:53
កាលពីថ្ងៃទី ០៧ មិថុនាឆ្នាំ ២០២១ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការបោះឆ្នោតខេត្ត បានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០១/NQ -UBBC ស្តីពីការ ”បញ្ជាក់លក្ខណៈតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០២១-២០២៦”។
11/06/2021 07:47
គោលដៅរបស់គម្រោងការគឺសំដៅប្រមូលផ្ដុំ លើកដាក់ជញ្ជូនមុខទំនិញ លក់សម្ភារសាងសង់ លក់រាយស៊ីម៉ងដ៍ ឥដ្ឋរៀប ក្បឿង គ្រួស ខ្សាច់ ដែក និងសម្ភារសាងសង់ផ្សេងៗមួយចំនួនទៀត
11/06/2021 07:44
ក្នុងសារលិខិតលេខ ៣៦៧៦/VPCP-NN ចុះថ្ងៃទី ២ មិថុនា ឆ្នាំ ២០២១ អាស្រ័យខុទ្ទកាល័យរដ្ឋាភិបាលចេញផ្សាយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោកឡេវ៉ាំថាញ់ សំណូមពរដល់ក្រសួងភោគផលធម្មជាតិ និងបរិស្ថាន ទទួលខុសត្រូវអំពីភាពច្បាស់លាស់ គ្រប់គ្រាន់នៃតួលេខពិនិត្យដីធ្លីរយៈពេល ៥ ឆ្នាំត្រូវតាមការកំណត់របស់ច្បាប់។
11/06/2021 07:38
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដកហូតយកមកទ្រព្យសម្បត្តិធ្លុះធ្លាយក្នុងបណ្តាករណីទោសព្រហ្មទណ្ឌអំពីអំពើពុករលួយ សេដ្ឋកិច្ច។ កាលពីថ្ងៃទី ២៤ ឧសភាឆ្នាំ ២០២១ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានចេញផ្សាយសារលិខិតលេខ ១០៨-CV/TU “ ស្តីការបង្កើនការដឹកនាំរបស់បក្សចំពោះការងារដកហូតយកមកទ្រព្យសម្បត្តិដែលត្រូវដណ្តើមយក ធ្លុះធ្លាយក្នុងបណ្តាករណីទោសព្រហ្មទណ្ឌអំពីអំពើពុករលួយ សេដ្ឋកិច្ច” ។
11/06/2021 07:33
គិតតាំងពីដើមឆ្នាំ ២០២១ មកដល់សព្វថ្ងៃ នៅលើភូមិសាស្ត្រខេត្តពង្រីកអាជីវកម្មថ្មីបាន ១៧២ កន្លែង ជាមួយនឹងចំនួនទុនចុះឈ្មោះជាង ៤.២០៩ ពាន់លានដុង ប្រៀបនឹងពេលជាមួយនៃឆ្នាំកន្លងកើន ២៤ អាជីវកម្ម, រំសាយ ៤៤ អាជីវកម្ម ផ្អាកធ្វើសម្មភាព ៤៩ អាជីវកម្ម។ គិតមកដល់បច្ចុប្បន្ននេះក្នុងទូទាំងខេត្ត មាន ៣.០៥៦ អាជីវកម្ម ជាមួយនឹងចំនួនទុនសរុបរួមជាង ៤៣.២០៥ ពាន់លានដុង ដោះស្រាយការងារធ្វើជូនពលករ ១០១.៣៣៩ នាក់។ ក្រៅពីនោះ ខេត្តនៅទាំងផ្សាយកម្មវិធីឧបត្ថម្ភផ្តើមអាជីព និងផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រតិដ្ឋខេត្តត្រាវិញ ឆ្នាំ ២០២១ កម្មវិធីឧបត្ថម្ភពង្រីកសេដ្ឋកិច្ចសមូហភាព សហករណ៍ នៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២១-២០២៥ ពង្រឹងគណៈចង្អុលការផ្លាស់ថ្មី ពង្រីកសេដ្ឋកិច្ចសមូហភាព សហករណ៍ ផ្សព្វផ្សាយអនុវត្តគម្រោងការជម្រើស ធ្វើឲ្យសុក្រឹតបើកទូលាយទម្រង់សហករណ៍របៀបថ្មីទទួលបានលទ្ធផល ដំណាក់កាល ២០២១-២០២៥ តាមការគ្រោងទុកមានសហករណ៍កសិកម្ម ០៥ កន្លែង។
11/06/2021 07:26
សប្តាហ៍កន្លងហើយ គណៈចង្អុលការសម័យ ប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១ ខេត្តត្រាវិញចាត់តាំងអង្គប្រជុំផ្សព្វផ្សាយការងារត្រៀមបម្រុងចាត់តាំងសម័យប្រឡងយក វិញ្ញាបនបត្រវិទ្យាល័យ។ លោក ឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការសម័យប្រឡងធ្វើជា អធិបតី។
10/06/2021 14:28
កាលពីថ្ងៃទី ២ មិថុនា មន្ទីរសុខាភិបាលត្រាវិញ និងផ្នែកគាំពារសង្គមខេត្តត្រាវិញបានចេញសារលិខិតលេខ 545/HD-SYT-BHXH ណែនាំប្រើប្រាស់រូបភាពក្នុងប័ណ្ណគាំពារសុខភាពលើកម្មវិធី VssID ដើម្បីពិនិត្យព្យាបាលជំងឺដោយប័ណ្ណគាំពារសុខភាពនៅលើភូមិសាស្រ្តខេត្តត្រាវិញ។
10/06/2021 14:01
* សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្តត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុកថ្កូវ * សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុកកូវង៉ាង
08/06/2021 09:33
ចូលរួមជ្រោមជ្រែងលើកកំពូលរួមវិភាគទានបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ អាស្រ័យដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបំផុសចលនា។ កាលពី ថ្ងៃទី ០៤ មិថុនា ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលពុទ្ធសាសនាមជ្ឈិមវៀតណាម ប្រធានអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការវត្តអង្គររាជបូរី (អង្គ) ព្រះតេជគុណ ថាច់រីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង និងព្រះតេជគុណ ថាច់តារា អនុប្រធានសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុកកូវង៉ាងបាននិមន្តទៅកាន់ស្ថាប័នគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តប្រគល់ជូនទឹកប្រាក់ ៣៥ លានដុង។ ក្នុងនោះសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តឧបត្ថម្ភ ១៥ លានដុង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងឧបត្ថម្ភ ២០ លានដុង ចូលក្នុងមូលនិធិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ចំនួនប្រាក់នេះអាស្រ័យដោយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងស្រុក កូវង៉ាងបវារណាព្រះសង្ឃរបស់ ២៣ វត្តខ្មែរ ក្នុងស្រុករួមវិភាគទាន។
08/06/2021 08:58
កាលពីថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២១ តំណាងឱ្យគណៈលេខាមជ្ឈិមបក្ស សមមិត្តវ៉វ៉ាំងថឿង សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សបានចុះហត្ថលេខាចេញផ្សាយសារាចរលេខ ០៣-CT/TW ស្តីអំពីការបង្កើនការដឹកនាំរបស់បក្សចំពោះយុទ្ធនាការចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម” ក្នុងស្ថានភាពថ្មី។