• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ៖ គប្បីធានាសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យប្រព្រឹត្តទៅសុវត្ថិភាពអំពីមុខជំនាញ និងធានាតាមសេចក្តីកំណត់អំពីបង្ការទប់ស្កាត់ជំងឺ

11/06/2021 07:26

សប្តាហ៍កន្លងហើយ គណៈចង្អុលការសម័យ ប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១ ខេត្តត្រាវិញចាត់តាំងអង្គប្រជុំផ្សព្វផ្សាយការងារត្រៀមបម្រុងចាត់តាំងសម័យប្រឡងយក វិញ្ញាបនបត្រវិទ្យាល័យ។ លោក ឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការសម័យប្រឡងធ្វើជា អធិបតី។

           ស្ថិតនៅអង្គប្រជុំ បន្ទាប់ពីបានស្តាប់សេចក្តីរបាយការណ៍ការងារត្រៀមបម្រុង ផ្សព្វផ្សាយ  បណ្តាព័ត៌មានអំពីសម័យប្រឡង សេចក្តីសំរេចចិត្តប្រគល់ភារកិច្ចជាក់ស្តែងរបស់បណ្តា សមាជិក គណៈចង្អុលការសម័យប្រឡង តំណាងបណ្តាសមាជិកគណៈចង្អុលការជម្រាប យោបល់អំពីបណ្តាកិច្ចបន្តទាក់ទិនដល់សម័យ ប្រឡង។ ក្នុងនោះ ធានាមូលដ្ឋានសម្ភារៈសុវត្ថិ ភាព សន្តិសុខសណ្តាប់ធ្នាប់ចរាចរណ៍ ធានាផ្គត់ផ្គង់អគ្គិសនី ទឹក ព័ត៌មានទាក់ទង សុវត្ថិភាពគ្រឿងឧបភោគ បរិភោគ។ល។ បម្រើសម័យ ប្រឡង។ ពិសេស គឺការងារធានាសុវត្ថិភាពអំពីការបង្ការអាសន្នរោគជំងឺកូវីដ-១៩ តែងបានបណ្តាតំណាងយកចិត្តទុកដាក់ពិសេស ក្នុងនោះយកចិត្តទុកដាក់ដល់ភូមិសាស្ត្រ ដែលដាក់មណ្ឌលប្រឡងដោយឡែកចំពោះករណីបេក្ខសិស្សជាមុខសញ្ញា F១ (ប្រសិនមាន) ការ ងារធានាសុខភាពជូនកម្មាភិបាល គ្រូបង្រៀន និងបេក្ខសិស្សចាប់តាំងពីនេះរហូតដល់ថ្ងៃប្រ ព្រឹត្តឡើងសម័យប្រឡង ជួយឲ្យសម័យប្រឡង យកយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១ របស់ខេត្តត្រាវិញប្រព្រឹត្តឡើងធានាសុវត្ថិភាពត្រឹមត្រូវតាមផែនការដាក់ចេញ។ 
      សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ឆ្នាំ ២០២១ នេះ ខេត្តត្រាវិញមានបេក្ខសិស្ស ចុះឈ្មោះប្រឡង ៨.៨២២ នាក់ (សិស្សប្រព័ន្ធវិទ្យាល័យសកលចំនួន ៨.០៣១ នាក់ សិស្ស ប្រព័ន្ធអប់រំប្រចាំចំនួន ៤៣៤ នាក់ និងសិស្ស ស្វៃរិន្ទចំនួន ៣៥៧ នាក់) ជាមួយនឹងមណ្ឌល ប្រឡង ៣០ កន្លែង ជាមួយនឹងបន្ទប់ប្រឡង ៤៦៤ បន្ទប់ (បន្ទប់ប្រឡងពេញសិទ្ធិ ៣៨៩ បន្ទប់ និងបន្ទប់បម្រុង ៧៥ បន្ទប់)។ 
      ចង្អុលការក្នុងអង្គប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ សំណូមពរមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តទទួលខុសត្រូវគ្រប់វិស័យសម័យប្រឡង សហការត្រៀមបម្រុងបណ្តាលក្ខណៈជាក់ស្តែងអំពីមូល ដ្ឋានសម្ភារៈ ធនធានមនុស្ស ធានាសម័យប្រឡងប្រព្រឹត្តទៅសុវត្ថិភាពអំពីមុខជំនាញ និងធានាត្រឹមត្រូវតាមសេចក្តីកំណត់ពីការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ បណ្តាសមាជិកគណៈចង្អុលការគប្បីជ្រួតជ្រាបគ្រប់គ្រាន់បណ្តាឯក សារចង្អុលការសម័យប្រឡង ពង្រីកល្អតួនាទី ជាសមាជិកអនុវត្តម៉ឹងម៉ាត់ភារកិច្ចដែលបានប្រគល់ជូន។ សហការអនុវត្តការងារត្រួតពិនិត្យ សើុបអង្កេតតាមការណែនាំរបស់ក្រសួងអប់រំ-បណ្តុះបណ្តាល មិនទុកឲ្យកើតមានសកម្មក្នុងសម័យប្រឡង  បណ្តាសមាជិកចូលរួមការងារប្រឡងចូលរួមហ្វឹកហាត់ធានាត្រឹមត្រូវតាមសំណូមពរ។  គប្បីយកចិត្តទុកដាក់ដល់បញ្ហា ធានាសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជំងឺ។ ឯកភាពជ្រើសរើសមណ្ឌលប្រឡង ០១ កន្លែង សមស្របឲ្យបេក្ខសិស្សជាមុខសញ្ញា F១ រៀប ចំបន្ទប់ប្រឡងសម្រាប់បេក្ខសិស្ស F២ ត្រឹមត្រូវតាមការណែនាំរបស់ថ្នាក់លើ។ ទន្ទឹមនឹង នោះជូនព័ត៌មានទាន់ពេល គ្រប់គ្រាន់ ជាក់ ច្បាស់អំពីសម័យប្រឡង និងការងារបង្ការទប់ ស្កាត់ជំងឺទាក់ទិនដល់សម័យប្រឡង អនុវត្ត របបព័ត៌មាន របាយការណ៍ត្រឹមត្រូវតាមសេចក្តីកំណត់។ បណ្តាមូលដ្ឋានធានាលក្ខណៈហូប ចុកសម្រាកឲ្យបេក្ខសិស្ស និងញាតិសន្តាន ចូលរួមប្រឡង ឧបត្ថម្ភបេក្ខសិស្សក្រីក្រ គ្រួសារទុក្ខលំបាកមានលក្ខណៈចូលរួមប្រឡង៕      
            ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.