11/06/2021 07:36
ក្នុងកាបូបលុយ ដែលបងវ៉ូរើសបានមានអត្តសញ្ញាណ ០១ ច្បាប់ បណ្ណបើកបរ ០១ ច្បាប់ លិខិតចុះឈ្មោះកម្មសិទ្ធិម៉ូតូ និងសាច់ប្រាក់ ១.៩០០.០០០ ដុង បន្ទាប់ពីនោះបងបានយកទៅជូនឲ្យនគរបាលដើម្បី ពឹងនគរបាលទីប្រជុំឌិញអាងរកសងឲ្យម្ចាស់កាបូបវិញ ឆ្លងតាមការសង្កេតបញ្ជាក់របស់នគរបាលបានដឹងសម្បត្តិត្រូវធ្នាក់នេះគឺជារបស់បងកូលិញត្វឹង នៅអនុសង្កាត់លេខ ៣ ទីប្រជុំជនឌិញអាង។ ក្រោយពីទទួលបានទ្រព្យសម្បត្តិមកវិញ បងលិញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងវ៉ូ ដោយខ្លួនមិនសង្ឃឹមថានឹងបានរកឃើញទ្រព្យសម្បត្តិដែលត្រូវធ្លាក់បាត់មកវិញ។
នេះគឺជាគុណធម៌ដ៏ប្រសើរគួរនឹងបានពង្រីក ជាគុណធម៌ដ៏ប្រសើរក្នុងសីលធម៌របស់មនុស្សគ្រប់គ្នា ដែលរើសបានទ្រព្យសម្បត្តិធ្លាក់បាត់សងមកម្ចាស់ដើមវិញ សមជាបានស្ងើចសរសើរ និងពង្រីកទូលាយក្នុងជីវភាព៕ ខាក់លឿង-រតនា