08/06/2021 09:29
ស្ថិតបណ្តាទីកន្លែងដែលបានអញ្ជើញទៅដល់ ក្រុមប្រតិភូបានស្តាប់ថ្នាក់ដឹកនាំអង្គភាព របាយការណ៍ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ការងារពិនិត្យព្យាបាល និងទទួលយកអ្នកជំងឺ។ល។សមមិត្តប្រធាន គណៈកម្មាធិការប្រជាជនខេត្តវាយតម្លៃខ្ពស់ និងផ្ញើបិយវាចាជំរុញទឹកចិត្តដល់កម្មាភិបាល យុទ្ធជន គ្រូពេទ្យ វេជ្ជបណ្ឌិតបំពេញការងារនៅបណ្តាស្ថាប័នសមរភូមិមុខបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្ត។ ជាមួយនឹងការ ទុក្ខលំបាក និងស្មារតីទទួលបន្ទុកខ្ពស់ កងជួរ គ្រូពេទ្យវេជ្ជបណ្ឌិត និងកងកម្លាំងកម្មាភិបាល យុទ្ធជនកងវរៈសេនាធំថ្មើរជើងលេខ ៩២៦ របស់គណៈបញ្ជាការដ្ឋានយោធាខេត្ត និង មន្ទីរពេទ្យរបេង និងសួតត្រាវិញបានរួមកម្លាំងជាមួយនឹងខេត្តអនុវត្តសម្រេចឆ្នើមភារកិច្ចក្នុងការងារទទួលយក និងព្យាបាលជូនអ្នកជំងឺ។
ព័ត៌មានពីមជ្ឈមណ្ឌិលត្រួតពិនិត្យជំងឺតម្កាត់ត្រាវិញ គិតតាំងពីថ្ងៃទី ០២ មិថុនាឆ្នាំ ២០២១ មជ្ឈមណ្ឌលបានវិជ្ជាស្ថាន Pasteur ទីក្រុងហូជីមិញទទួលស្គាល់គ្រប់លក្ខណៈធ្វើកោសល្យ វិច័យតាម RT-PCR។ ក្នុងការងារទិញជាតិគីមីសាស្ត្រ ជីវសាស្ត្រគីមីសាស្ត្រ សម្ភាររេចរិលធ្វើកោសល្យវិច័យកូវីដ-១៩ ដែលបានផ្តល់ សច្ចាប័នទិញ ១.៤០០ គំរូធ្វើកោសល្យវិច័យតាម RT-PCR។ អំពីការងារត្រួតពិនិត្យ គិតមកដល់ថ្ងៃទី ០៤ មិថុនាឆ្នាំ ២០២១ អនុវត្តការចត្តាឡីស័កនៅលើទូទាំងខេត្តបាន ៤.០៤៧ ករណី (ធ្វើចត្តាឡីស័កនៅនឹងមូលដ្ឋានសុខាភិបាល ៤៥ ករណី ធ្វើចត្តាឡីស័កនៅនឹងផ្ទះ នៅនឹងកន្លែងស្នាក់នៅបាន ១.៤៦៨ ករណី)ដោយឡែកតែកងវរៈសេនាធំថ្មើរជើងលេខ ៩២៦ របស់គណៈបញ្ជាការដ្ឋានយោធាខេត្តទទួលធ្វើចត្តាឡីស័កសរុបរួម ១៥ លើកដោយមានអ្នកជំងឺជាពលរដ្ឋវៀតណាមវិលមកពីបណ្តាប្រទេសចំនួន ២.៣៨២ នាក់៕
ប្រែសម្រួល៖ រតនា