• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ផ្តាច់ផ្តូរក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

10/06/2021 14:01

* សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្តត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុក​ថ្កូវ * សមមិត្ត​ ឡឹមមិញដាំង អនុលេខាបក្សខេត្តត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុកកូវង៉ាង

 

សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្តត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩
 នៅស្រុកថ្កូវ ។  រូបថត៖​ ង៉ុកស្វង

     កាលពីថ្ងៃទី ០៧ មិថុនា សមមិត្ត គឹមង៉ុកថាយ  អនុលេខាប្រចាំការបក្សខេត្តប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូការងារអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុកថ្កូវ។
     ស្ថិតនៅស្រុកថ្កូវ របាយការណ៍ជូនក្រុមប្រតិភូការងាររបស់គណៈកម្មាធិការបក្សខេត្ត សមមិត្តតាំងធីធឹម អនុប្រធានគណៈកម្មាធិការ ប្រជាជនស្រុកថ្កូវបានឱ្យដឹងថា៖ គិតតាំងពីដើមឆ្នាំ ២០២១ មកដល់ពេលនេះ នៅលើភូមិសាស្ត្រស្រុកអនុវត្តចត្តាឡីស័កប្រមូលផ្តុំ ០៨ ករណី F១ (ប្រសិនរាប់ទាំងបណ្តាករណីពីតំបន់អាសន្នរោគហ៊ុមព័ន្ធវិលត្រឡប់មកមូលដ្ឋាន មាន ៣៣ ករណី) អនុវត្តចត្តាឡីស័កសុខាភិបាលនៅនឹងផ្ទះ ៤១ ករណី F២ ធ្វើចត្តាឡីស័កនៅនឹងផ្ទះដោយខ្លួនឯងក្រោយពីអនុវត្ត សម្រេចចត្តាឡីស័កប្រមូលផ្តុំចំនួន ៥២០ ករណី។ សព្វថ្ងៃនៅ ០១ ករណីកំពុងធ្វើចត្តា ឡីស័កប្រមូលផ្តុំ ធ្វើតេស្តអវិជ្ជមានលើកទីមួយ ០១ ករណី។ ស្រុកបង្កើតមណ្ឌលចត្តាឡីស័ក ព្យាបាលមានចំណុះ ២០ គ្រែជំងឺ សម្ភារៈចំនួន ថ្នាំ មូលដ្ឋានសម្ភារៈសុខាភិបាលសម្រាប់ព្យាបាល។ បណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺផ្សព្វផ្សាយបណ្តាសកម្មភាពធានាមន្ទីរពេទ្យសុវត្ថិភាព និងបន្ទប់ពិនិត្យសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ទន្ទឹម នឹងនោះ បង្កើនការងារផ្សព្វផ្សាយបង្ការទប់ស្កាត់ជំងឺជាមួយនឹងរូបភាពជាច្រើន ចាត់តាំងចាក់វ៉ាក់សាំងជូនប្រជាជនបាន ៩១៦ នាក់ សើុបអង្កេត ពិនិត្យឡើងវិញ និងរាយការណ៍ សុខាភិបាលចំពោះមុខសញ្ញាដែលស្ថិតក្នុងក្រប ខ័ណ្ឌរាយការណ៍សុខាភិបាលទាំង ១០០%។ បង្កើតក្រុមកូវីដសហគមន៍បាន ៧៥៦ ក្រុម ដោយមានសមាជិក ១.៨៤១ នាក់ គ្រប់គ្រង ៤១.៧៤៨ គ្រួសារ បណ្តាក្រុមចូលរួមប្រមាញ់ បណ្តាករណីវិលត្រឡប់មកពីបណ្តាខេត្តឱ្យ​ រាយការណ៍សុខាភិបាល។ សន្និដ្ឋានក្នុងពិធីធ្វើការ អនុលេខាប្រចាំការបក្សខេត្ត គឹមង៉ុកថាយ វាយតម្លៃខ្ពស់ការងារប្រមូលផ្តុំកម្លាំងបង្ការទប់ស្កាត់ជំងឺរបស់ស្រុកថ្កូវ ពិសេសគឺ អនុវត្តទាន់ពេលការចង្អុលការផ្សព្វផ្សាយ។ នៅពេលខាងមុខនេះ ស្រុកថ្កូវ គប្បីពង្រីកបណ្តាបទពិសោធលទ្ធផលសម្រេចបាន។ ចំពោះបណ្តាក្រុមកូវីដសហគមន៍សហការជាមួយ នឹងបក្ខជន សាខាបក្សភូមិ អនុសង្កាត់បន្តអនុវត្តល្អការងារផ្សព្វផ្សាយធ្វើឲ្យប្រជាជនជ្រោងខ្ពស់ ស្មារតីយល់ដឹងអំពីការងារ បង្ការអាសន្នរោគជំងឺ។ បង្កើនការងារត្រួតពិនិត្យច្បាមស្និទ្ធស្នាលជាមួយនឹងមូលដ្ឋាន ធានាសាមញផារសុខាភិបាលផ្គត់ផ្គង់ទាន់ពេល និងគ្រប់ចំនួនឧបករណ៍ធ្វើតេស្ត ជាបន្ទាន់ យកចិត្តទុកដាក់ឧបត្ថម្ភដល់បណ្តាប៉ុស្តិ៍ ត្រួតពិនិត្យ អនុវត្តមានប្រសិទ្ធភាពបង្ការអាសន្នរោគផង ពង្រីកសេដ្ឋកិច្ច ស្វែងរកស្ថានភាពគ្រួសារ ដើម្បីមានការឧបត្ថម្ភដល់មុខសញ្ញា F២ គឺជា ពលកម្មសំខាន់ គប្បីធ្វើចត្តាឡីស័កនៅនឹងផ្ទះ ដែល មានលក្ខណៈសេដ្ឋកិច្ចលំបាកបន្តចលនាមូល និធិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩៕

 

សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុកកូវង៉ាង។ រូបថត៖ ម៉ីញ៉ឹង

     * កាលពីថ្ងៃទី ០៧ មិថុនា សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត បានអញ្ជើញទៅធ្វើការត្រួត ពិនិត្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុកកូវង៉ាង។ ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយ នឹងក្រុមប្រតិភូការងារមានសមមិត្តត្រឹងធីគីមជុង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្ស ស្រុកកូវង៉ាង រួមជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក និងបណ្តាការិយាល័យ គណៈ ផ្នែក ស្រុក។
    គិតតាំងពីថ្ងៃទី ២០ មករាដល់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២១ បណ្តាមូលដ្ឋាននៅលើភូមិសាស្ត្រស្រុក ផ្សព្វផ្សាយណែនាំរាយការណ៍សុខាភិបាល និង តាមដានសុខភាពនៅនឹងផ្ទះប្រតិបត្តិតាមនិងអនុវត្តអនុសាសន៍ “៥K” ដល់ ៥.១៣៦ ករណីវិលត្រ ឡប់មកពីបណ្តាខេត្ត ទីក្រុង។ គិតដល់ថ្ងៃទី ០៦ មិថុនាឆ្នាំ ២០២១ ស្រុកអនុវត្តចត្តាឡីស័កប្រមូល ផ្តុំចំនួន ៨៥ ករណី ក្នុងនោះមាន ១២ ករណីធ្វើ ចត្តាឡីស័កប្រមូលផ្តុំក្នុងស្រុក ៧៣ ករណីធ្វើចត្តាឡីស័កកន្លែងផ្សេងដែលវិលត្រឡប់មកមូលដ្ឋាន។  បច្ចុប្បន្ននេះ ស្រុកអនុវត្តការតាមដាននិងគ្រប់គ្រង ៤២ ករណី ក្នុងនោះមាន ០៤ ករណីធ្វើចត្តា ឡីស័កប្រមូលផ្តុំនៅតំបន់ចត្តាឡីស័កប្រមូលផ្តុំរបស់ស្រុក ២៩ ករណីធ្វើចត្តាឡីស័កនៅនឹងផ្ទះ កន្លែងស្នាក់នៅមាន ៣៩០ ករណី ធ្វើចត្តាឡីស័ក នៅនឹងផ្ទះ កន្លែងស្នាក់នៅ ១៤ ថ្ងៃ និង ០៧ ថ្ងៃ។
    ទន្ទឹមនឹងនោះ ស្រុកបានសហការជាមួយនឹង មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ត្រាវិញ យកគំរូ និងសងលទ្ធផលបាន ៣០ គំរូសុទ្ធតែអវិជ្ជមានវីរុស។ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមុខ សញ្ញា ១.០១២/១.០៤៩ នាក់។ បង្កើតប៉ុស្តិ៍ពិនិត្យ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅ ០២ កំពង់ចម្លង របស់ទីប្រជុំជនម៉ីឡុង និងឃុំម៉ីឡុងបាក់ចាត់តាំង ចែកចាយរបាំងសុខាភិបាល លិខិតឃោសនាបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បាន ៦០០ ផ្ទាំង។ គិតតាំងពីថ្ងៃទី ១៥ ឧសភា-០៥ មិថុនាឆ្នាំ ២០២១ នៅលើភូមិសាស្ត្រស្រុកមានជនវិលត្រ​ឡប់មកពីបណ្តាខេត្តចំនួន ១.៩៨១ នាក់ ក្នុង នោះ ប្រមាញ់រកករណី F១ ចំនួន ០២ នាក់ដែល ពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ ៤៧៨០ F០ និង ០៨ ករណី F២ ពាក់ព័ន្ធជាមួយនឹង F១។ សម្ភារៈសុខាភិបាលបម្រើការងារបង្ការទប់ស្កាត់ជំងឺនៅលើភូមិសាស្ត្រស្រុកតែងធានាទាន់ពេល។
    ស្ថិតនៅនឹងពេលធ្វើការ សមមិត្ត ឡឹមមិញដាំង អនុលេខបក្សខេត្តចង្អុលការថា៖ ក្នុងពេលខាងមុខនេះ គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ គប្បីបន្តអនុវត្តបណ្តាឯកសារចង្អុលការរបស់គណៈចង្អុលការជាតិរបស់ខេត្តជំរុញមាំ ការងារផ្សព្វផ្សាយដើម្បីទុក ឱ្យប្រជាជនបានជ្រួត ជ្រាបអនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K តាមសេចក្តីព្រមានរបស់ក្រសួងសុខាភិបាល តម្លើងប្រព័ន្ធ​កាម៉េ រាត្រួតពិនិត្យនៅតំបន់ធ្វើចត្តាឡស័ក ពិសេសគឺ គប្បីយកចិត្តទុកដាក់ដល់ការងារអនាម័យបរិស្ថាននៅតំបន់ចត្តាឡីស័កបង្កើនការងារត្រួតពិនិត្យ ស៊ើបអង្កេតការអនុវតន៍បណ្តាវិធានការចត្តាឡីស័ក នៅនឹងគ្រួសារ ស្ថាប័ន អង្គភាព ក្រុមហ៊ុន កេណ្ឌប្រមូលទូទាំងប្រព័ន្ធនយោបាយប្រមូលផ្តុំបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ផង ចូលរួមផលិតផង ដើម្បីធានាភាគកម្រិតផែនការសេចក្តីសម្រេចចិត្តដែល បានដាក់ចេញ យកចិត្តទុកដាក់ចង្អុលការសហព័ន្ធ ពលកម្មស្រុកសហការជាមួយនឹងក្រុមហ៊ុន អាជីវ កម្មឲ្យមានវិធានការបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ ជូនពលករ៕      ​                                                                                                                                          ប្រែសម្រួល៖   រតនា

 

 

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.