• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំគណៈកម្មាធិការ បក្សខេត្ត៖ ត្រួតពិនិត្យការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ កូវីដ-១៩ នៅស្រុកកូវកែ ចូវថាញ់ យ្វៀងហាយ និង ទីផ្សាររួមខេត្តយ្វៀងហាយ

15/06/2021 07:55

កាលពីថ្ងៃទី ០៩ មិថុនា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខ ជំរុញទឹក ចិត្តកងកម្លាំងកំពុងអនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅស្រុកកូវកែ។ រួមដំណើរជាមួយនឹងក្រុមប្រតិភូការងាររបស់ សមមិត្តលេខាបក្សខេត្តមានសមមិត្ត ង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្តមួយចំនួន។

សមមិត្ត ង៉ូជីកឿង លេខាបក្សខេត្ត សួរសុខទុក្ខជំរុញទឹកចិត្តកងកម្លាំងកំពុងអនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅស្រុកកូវកែ។  
     ស្ថិតនៅនឹងភូមិសាស្ត្រស្រុកកូវកែបានរកឃើញករណីវិជ្ជមានវីរុស SARS-Cov-២ ចំ នួន ០២ ករណីនៅនឹងទីប្រជុំជនកូវកែដោយ បានបញ្ជាក់ក្នុងរយៈពេល ០២ ថ្ងៃទី ២០ ឧសភា និងថ្ងៃទី ០១ មិថុនាឆ្នាំ ២០២១។ គិតមក ដល់ថ្ងៃទី ០៧ មិថុនា នៅលើភូមិសាស្ត្រស្រុក កំពុងតាមដានករណី F១ ចំនួន ៤៦ ករណី ក្នុងនោះករណីសំណេះសំណាលជិតដិតជាមួយនឹងករណីវិជ្ជមាន ០២ ករណីចំនួន ៤២ នាក់ ក្រៅពីនោះ ករណីបានវិលត្រឡប់មកពីតំបន់អាសន្នរោគខេត្តឡុងអាង និងទីក្រុង ត្រាវិញគឺ ០៣ នាក់។ ដោយឡែកករណី F២ ឆ្លងតាមការស្វែងរកមាន ៦៥៩ នាក់ និងជាង ២.២៣០ ករណី F៣ ក៏បានតាមដានសើុប អង្កេត។
     សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង និងក្រុមប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខជំរុញស្មា រតីទឹកចិត្ត និងស្ងើចសរសើរនូវបណ្តាការខិតខំរបស់បណ្តាកងកម្លាំង អធិការកិច្ចគមនាគមន៍ នគរបាល យោធា ប្រជាស្វ័យត្រាណ បុគ្គលិក សុខាភិបាល និងបណ្តាសមាជិកសម្ព័ន្ធយុវជនស្ម័គ្រចិត្តដែលបានចូលរួមបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅនឹងបណ្តាប៉ុស្តិ៍ត្រួត ពិនិត្យសុខាភិបាលស្ពានត្រាមែកលើកំណាត់ផ្លូវជាតិលេខ ៥៤ របស់ភូមិសាស្ត្រឃុំថុងហ្វា។ នេះគឺជាច្រកមួយចេញចូលខេត្តត្រាវិញដែល មានដាក់ប៉ុស្តិ៍ពិនិត្យសុខាភិបាលដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ចំពោះភ្ញៀវ មកពីបណ្តាមូលដ្ឋានផ្សេងៗចូលមកខេត្តត្រាវិញ។ បន្ទាប់ពីនោះ ក្រុមប្រតិភូការងារបានអញ្ជើញទៅសួរសុខទុក្ខបណ្តាកងកម្លាំងបំពេញ ភារកិច្ចនៅនឹងមណ្ឌលហ៊ុមព័ទ្ធនៅអនុសង្កាត់លេខ ៥ អនុសង្កាត់លេខ ៦ ទីប្រជុំជនកូវកែ។
     សមមិត្តលេខាបក្សខេត្ត បានសំណូមពរ បណ្តាកងកម្លាំងនៅប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល គប្បីកត់ត្រាព័ត៌មានមនុស្សដែលចូលមកខេត្ត បានហ្មត់ចត់ និងរបាយការណ៍ទាន់ពេលដល់ គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំ ងឺកូវីដ-១៩ ស្រុកកូវកែចំពោះបណ្តាករណីដែល មានអាការសុខភាពចម្លែក ពិសេសគឺបណ្តាមុខសញ្ញាបានវិលត្រឡប់មកពីបណ្តាតំបន់អា សន្នរោគតាមការប្រកាសព្រមានរបស់ក្រសួងសុខាភិបាល។ល។ ក្នុងដំណាក់កាលអនុវត្ត ភារកិច្ចក៏ដូចជាពេលអស់កំណត់ពេលប្រចាំការវិលទៅគ្រួសារ បណ្តាកងកម្លាំងគប្បីត្រូវអនុវត្តម៉ឹងម៉ាត់តាមអនុសាសន៍ ៥K ដើម្បីការ ពារសុខភាពឲ្យខ្លួន និងសហគមន៍។ សមមិត្ត លេខាបក្សខេត្តចង្អុលការផ្នែកសុខាភិបាល និង ថ្នាក់ដឹកនាំស្រុកកូវកែ គប្បីយកចិត្តទុកដាក់ជាងទៀតចំពោះបណ្តាកងកម្លាំងចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិ សាស្ត្រស្រុក។ គប្បីពិនិត្យឡើងវិញ និងអាទិ ភាពឲ្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបណ្តាកងកម្លាំងចូលរួមបង្ការទប់ស្កាត់អា សន្នរោគជំងឺ។
អញ្ជើញទៅសួរសុខទុក្ខមណ្ឌលធ្វើចត្តាឡី ស័កប្រមូលផ្តុំនៅមត្តេយ្យសាលាឃុំចូវដៀង ជាកន្លែងមាន ១២ ករណី F១ កំពុងបានតាម ដានយ៉ាងដិតដាមអំពីសុខភាព។ សមមិត្តលេ ខាបក្សខេត្តង៉ូជីកឿងចង្អុលការបណ្តាកងកម្លាំង គប្បីបន្តអនុវត្តម៉ឹងម៉ាត់បណ្តាសេចក្តីកំណត់ ការពារមិនទុកឲ្យរាលដាលជ្រាបមេរោគរវាង បណ្តាមុខសញ្ញា និងរវាងមុខសញ្ញា F១ ជាមួយនឹងកងកម្លាំងបំពេញភារកិច្ច។ល។ យក ចិត្តទុកដាក់ថែទាំបណ្តាមុខសញ្ញាដែលកំពុង ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ធានាប្រជុំជីវ ភាពល្អបំផុតដែលស្ថិតក្នុងលក្ខណៈស្របច្បាប់។
     ចំពោះរដ្ឋអំណាចមូលដ្ឋានឃុំចូវដៀង សម មិត្តលេខាបក្សខេត្តគប្បីធានាល្អស្ថានការណ៍ សន្តិសុខសណ្តាប់ធ្នាប់នៅនឹងមណ្ឌលធ្វើចត្តា ឡីស័កនិយាយដោយឡែក និងក្នុងទូទាំងភូមិ សាស្ត្រឃុំនិយាយរួម៕
     បន្តកម្មវិធីត្រួតពិនិត្យការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ កាលពីថ្ងៃទី ៨ មិថុនា សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានអញ្ជើញទៅត្រួតពិនិត្យនៅស្រុកចូវថាញ់។ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត អញ្ជើញទៅពិនិត្យនៅស្រុកយ្វៀងហាយ និងទីផ្សាររួមខេត្តយ្វៀងហាយ។ រួមដំណើរជាមួយក្រុមប្រតិភូការងាររបស់គណៈកម្មាធិ ការបក្សខេត្តទាំង ២ ក្រុម មានថ្នាក់ដឹកនាំ បណ្តាមន្ទីរ ផ្នែកខេត្តពាក់ព័ន្ធ។
     នៅស្រុកចូវថាញ់ ធ្វើសេចក្តីរាយការណ៍ជូន ក្រុមត្រួតពិនិត្យ៖ គណៈកម្មាធិការបក្សស្រុក ចូវថាញ់បានចេញផ្សាយលិខិតចង្អុលការស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ទៅក្នុងការប្រជុំជីវភាពសាខាបក្ស ប្រជុំជីវភាព សាខាក្រុមសមាគម។ល។ កម្មាភិបាល បុគ្គលិក និយោជិត ប្រជាជនទាំងអស់សុទ្ធតែអនុវត្តល្អ ការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺដោយមធ្យ័ត ប្រតិបត្តិតាមអនុសាសន៍ “៥K”។ គណៈកម្មា ធិការប្រជាជនស្រុក បានបង្កើតកន្លែងចត្តា ឡីស័កប្រមូលផ្តុំនៅមជ្ឈមណ្ឌលអប់រំអាជីព- អប់រំជាប្រចាំស្រុកដោយមានគ្រែអ្នកជំងឺ ៣០ គ្រែ និងត្រៀមបម្រុងកន្លែងធ្វើចត្តាឡីស័កនៅ ០៣ កន្លែងទៀត ដោយមានចំនួនគ្រែអ្នកជំងឺ ៤៥០ គ្រែ។ ធានាបណ្តាឧបករណ៍បម្រើការ បង្ការ ទប់ស្កាត់អាសន្នរោគជំងឺដូចជា៖ ឧបករណ៍ការពារ ស្រោមដៃ របាំងមុខទឹកបំបាត់ មេរោគ។ល។ បង្កើតក្រុមកូវីដសហគមន៍បាន ៧៩៦ ក្រុម ដោយមានសមាជិក ២.២៤៩ នាក់ (ក្រុមនីមួយៗ មានសមាជិកពី ៤០-៥០ នាក់) ចាត់តាំងចាក់វ៉ាក់សាំងជូន ៧៩៨ នាក់។ សហ ការពិនិត្យអង្កេត ផ្ទៀងផ្ទាត់ ជម្រាបជូនសុខា ភិបាលមុខសញ្ញាស្ថិតក្នុងការជម្រាបជូនសុខាភិបាល ១០០% ។ ដោយឡែកឃុំ ២ គឺឡុង ហ្វា និងហ្វាមិញបានបង្កើតប៉ុស្តិ៍ពិនិត្យទប់ស្កាត់ អាសន្នរោគជំងឺបាន ០៦ កន្លែងនៅតាមកំពង់ ផែឆ្លងទៅមករវាងខេត្តបេនត្រែ។ ចាប់ពីដើម ឆ្នាំមកទល់ពេលនេះ មានករណី F១ ចំនួន ៦ ករណីបានបញ្ជូនទៅតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំរបស់ស្រុក លទ្ធផលធ្វើតេស្តរកឃើញអវិជ្ជមាន។ គ្រប់គ្រងករណីធ្វើចត្តាឡីស័កសុខាភិបាល នៅនឹងគ្រួសារ ១៣១ ករណី។ បច្ចុប្បន្ននៅ ០៤ ករណីកំពុងធ្វើអនុវត្តចត្តាឡី ស័កសុខាភិបាលប្រមូលផ្តុំ និង ៤៤ ករណី ធ្វើចត្តាឡីស័កនៅនឹងផ្ទះ។
     ថ្លែងយោបល់ចង្អុលការ អនុលេខាប្រចាំការបក្សខេត្ត សមមិត្តគឹមង៉ុកថាយ វាយតម្លៃ ខ្ពស់ការងារម្ចាស់ការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺរបស់ស្រុកចូវថាញ់។ ទន្ទឹមនឹងនោះ ចង្អុលការឲ្យស្រុកគប្បីទាក់ទងស្អិតល្មួតជាមួយ បណ្តាក្រុមហ៊ុន អាជីវកម្មលើភូមិសាស្រ្ត បង្កើតក្រុមកូវីដសហគមន៍នៅតាមបណ្តាក្រុមហ៊ុន អាជីវកម្មដើម្បីគ្រប់គ្រងបានល្អសកម្មភាពបង្ការ ទប់ស្កាត់អាសន្នរោគជំងឺក្នុងកម្មករ។ ស្រុកគប្បី បង្កើនការងារផ្សព្វផ្សាយទូលំទូលាយ ដើម្បី លើកកម្ពស់ស្មារតីរបស់ប្រជាជនអំពីការបង្ការ ទប់ស្កាត់អាសន្នរោគ អនុវត្តជម្រាបជូនសុខា ភិបាល។ល។ កសាងឈុតសភាពការណ៍អា សន្នរោគកើតមានលើភូមិសាស្រ្ត មានការហ្វឹកហាត់ សភាពការណ៍ជាឧទាហរណ៍តម្រូវភារកិច្ចដោយឡែក ដល់បណ្តាសមាជិកគណៈ ចង្អុលការ។
     ក្រោយពេលធ្វើការ អនុលេខាបក្សខេត្ត បានបន្តដំណើរទៅពិនិត្យនៅតំបន់ធ្វើចត្តាឡី ស័កប្រមូលផ្តុំរបស់ស្រុក(មជ្ឈមណ្ឌលអប់រំអាជីព-អប់រំជាប្រចាំស្រុកចូវថាញ់)។
      ​នៅស្រុកយ្វៀងហាយ និងទីផ្សាររួមខេត្តយ្វៀងហាយ៖ របាយការណ៍របស់ថ្នាក់ដឹកនាំស្រុកយ្វៀងហាយ៖ ស្រុកបង្កើតក្រុមកូវីដ -១៩ បាន ៣៨៥ ក្រុម ដោយមានសមាជិក ១.១៤២ នាក់ មានតំបន់ធ្វើចត្តាឡីស័កប្រមូល ផ្តុំ ០២ កន្លែង នៅភូមិព្រែកនាស់ ឃុំដូងចូវ និងភូមិដុងកាវ ឃុំដុងហាយ។ នៅតាមបណ្តាតំបន់ធ្វើចត្តាឡីស័កបានបំពាក់បណ្តាឧបករណ៍ ប្រជុំជីវភាពយ៉ាងគ្រប់គ្រាន់ និងដាក់ភ្ជាប់កាមេ រ៉ា។ លើភូមិសាស្រ្តស្រុក មានមុខសញ្ញា ១១ នាក់សម្រេចការធ្វើចត្តាឡីស័កប្រមូលផ្តុំ និងសម្រេចការធ្វើចត្តាឡីស័កនៅនឹងផ្ទះ។ ឆ្លង រយៈពេលយកសំណាក ០៤ លើកសុទ្ធតែ អវិជ្ជមាន។ ៨៩ ករណីអនុវត្តវិធានការធ្វើចត្តា ឡីស័កនៅនឹងគ្រួសារ កន្លែងស្នាក់នៅ។ បច្ចុប្បន្ន សម្រេចរយៈពេលធ្វើចត្តាឡីស័កឲ្យដល់ ៥៣ ករណី។ នៅចំនួន ៣៦ ករណីកំពុងតាមដាន សុខភាពល្អ។ ១.៣១០ ករណីធ្វើចត្តាឡីស័ក ដោយខ្លួនឯង មានការតាមដាន ពិនិត្យនៅផ្ទះ។ អ្នកអន្តោបវេសន៍លើភូមិសាស្រ្ត ១១៩ ករណី បានអនុវត្តការធ្វើចត្តាឡីស័កត្រូវតាមកំណត់។
     ទីផ្សាររួមខេត្តយ្វៀងហាយ បង្កើតក្រុមកូវីដ សហគមន៍បានចំនួន ២៤៣ ក្រុម ដោយមានសមាជិក ៧២៩ នាក់។ មានតំបន់ធ្វើចត្តាឡី ស័កប្រមូលផ្តុំ ០៣ កន្លែង មានពលករជាជន ជាតិបរទេសចំនួន ១.០៩២នាក់កំពុងធ្វើការនៅមជ្ឈមណ្ឌលឧណ្ហអគ្គិសនីយ្វៀងហាយ និងរោងចក្រវាយោអគ្គិសនី។ គិតដល់ត្រឹមថ្ងៃទី ០៧ ឧសភា ឆ្នាំ ២០២១ មានករណីជម្រាប ជូនសុខាភិបាល ២.១៥៩ ករណី មានករណី ធ្វើចត្តាឡីស័កសុខាភិបាលប្រមូលផ្តុំ ១៨ ករណី ១៩១ ករណីធ្វើចត្តាឡីស័កនៅផ្ទះ កន្លែងស្នាក់នៅ។ ២.០៩១ ករណីធ្វើចត្តាឡីស័កដោយ ខ្លួនឯង មានការតាមដាន ពិនិត្យអង្កេតសុខភាពនៅនឹងគ្រួសារ អាជីវកម្ម កន្លែងស្នាក់នៅ។ យកសំណាកធ្វើតេស្ត SARS-CoV-២ ចំពោះមុខសញ្ញាចំនួន ៨៩ ករណី អ្នកទាំងអស់នោះសុទ្ធតែអវិជ្ជមាន។ អនុលេខាគណៈកម្មាធិការបក្ស ខេត្ត លោកឡឹមមិញដាំង ចង្អុលការឲ្យស្រុក យ្វៀងហាយ ទីផ្សាររួមខេត្តយ្វៀងហាយ គប្បីក្តាប់ច្បាស់ស្ថានភាព គ្រប់គ្រងការស្នាក់់នៅលើ ភូមិសាស្រ្តបំផុតគឺ ចំនួនពលករបរទេស ពល ករក្រៅខេត្តមកធ្វើការនៅមូលដ្ឋាន អ្នកមកឬ ក៏ដើរឆ្លងកាត់តំបន់អាសន្នរោគដើម្បីមានវិធាន ការតាមដាន ធ្វើចត្តាឡីស័ក បង្ការទប់ស្កាត់តាមសេចក្តីកំណត់។ ប្រមូលផ្តុំទូទាំងប្រព័ន្ធ នយោបាយបង្ការ ទប់ស្កាត់អាសន្នរោគបណ្តើរ ពង្រីកសេដ្ឋកិច្ច-សង្គមបណ្តើរ។
     ក្រោយពេលធ្វើការ លោកឡឹមមិញដាំង បន្តដំណើរទៅពិនិត្យតំបន់ធ្វើចត្តាឡីស័កប្រមូល ផ្តុំនៅភូមិព្រែកនាស់ ឃុំដូងចូវ ស្រុកយ្វៀង ហាយ និងតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំរបស់ ទីផ្សាររួមខេត្តយ្វៀងហាយនាសាលាមត្តេយ្យទូយសាញ់ (ចាស់) ភូមិមូវអ៊ូ ឃុំយ៉ឹងថាញ់៕
                     

រតនា- សម្បត្តិ

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.