11/06/2021 07:45
ក្នុងចំនួនសមមិត្ត ៨៥ រូបនេះមានសមមិត្តជានាយទាហាន ៧៦ រូប និងយោធិនជំនាញការ ១៨ រូប។ ក្នុងនោះមានសមមិត្ត ១៥ រូបបានតម្លើងឋានន្តរស័ក្តិពីវរសេនីយ៍ត្រីឡើងជាវរសេនីយ៍ទោ សមមិត្ត ៤៥ រូបពីអនុសេនីយ៍ឯកឡើងជាវរសេនីយ៍ត្រី សមមិត្ត ០៣ រូបពីអនុសេនីយ៍ឯកបម្រុងឡើងជាអនុសេនីយ៍ឯក សមមិត្ត ០២ រូបពីអនុសេនីយ៍ទោឡើងជាអនុសេនីយ៍ឯកបម្រុង សមមិត្ត ០១ រូបពីអនុសេនីយ៍ត្រីឡើងជាអនុសេនីយ៍ទោ និងសមមិត្ត ១៨ រូបពីយោធិនជំនាញបានតម្លើងឋានន្តរស័ក្តិ និងតម្លើងបៀវត្ស។ នេះគឺជាបណ្តាសមមិត្តនាយទាហាន យោធិនជំនាញការគ្រប់កំណត់ ដែលមានអត្តចរិតសីលធម៌ល្អ ទេព្យកោសល្យ ស្មារតីទទួលបន្ទុកខ្ពស់ និងសម្រេចឆ្នើមភារកិច្ច។
ស្ថិតក្នុងស្ថានភាពរាតត្បាតយ៉ាងស្មុគស្មាញរបស់អាសន្នរោគកូវីដ-១៩ អនុវត្តបណ្តាសារាចររបស់នាយករដ្ឋមន្រី្តនៃរដ្ឋាភិបាល កងទ័ពតំបន់ និងប្រធានគណៈកមា្មធិការប្រជាជនខេត្ត គណៈបញ្ជាការដ្ឋានយោធាខេត្តបានតែចាត់តាំងពិធី និងប្រគល់ជូនសេចក្តីសម្រេចចិត្តដល់នាយទាហាន ១៥ រូបបានតម្លើងឋានន្តរស័ក្តិពីវរសេនីយ៍ត្រីឡើងជាវរសេនីយ៍ទោ និងអនុវត្តម៉ឹងម៉ាត់ការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។ ចំនួនក្រៅពីនោះ បានគណៈបញ្ជាការដ្ឋានយោធាខេត្តប្រគល់សិទ្ធិឲ្យថ្នាក់ដឹកនាំបណ្តាស្ថាប័ន អង្គភាពដែលមានកម្មាភិបាលបានតម្លើងឋានន្តរស័ក្តិ តម្លើងបៀវត្ស ចាត់តាំងនៅនឹងអង្គភាព។
តំណាងឲ្យគណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានយោធាខេត្ត វរសេនីយ៍ឯក ទ្រឿងវ៉ាំងធឹមបានស្ងើចសរសើរចំពោះស្នាដៃរបស់បណ្តានាយទាហានដែលសម្រេចបានក្នុងរយៈពេលកន្លង និងបញ្ជាក់បណ្តាការចូលរួមវិភាគទានយ៉ាងសំខាន់ទៅក្នុងការកសាងកងកម្លាំងប្រដាប់អាវុធខេត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ និងសម្រេចឆ្នើមរាល់ភារកិច្ចបានប្រគល់ជូន។ ទន្ទឹមនឹងនោះ សង្ឃឹមថាបណ្តានាយទាហានដែលបានតម្លើងឋានន្តរស័ក្តិ តម្លើងបៀវត្សលើកនេះគប្បីបន្តរៀនសូត្រ បំពាក់បំប៉ន លត់ដំ លើកកម្ពស់ទ្រឹស្តីនយោបាយ ការងារយោធា វិទ្យាសាស្រ្ត បច្ចេកទេស ជំនាញការ និងមានស្មារតីទទួលបន្ទុកខ្ពស់ចំពោះបក្ស រដ្ឋ កងទ័ព អង្គភាព និងប្រជាជន រួមចំណែកកសាងខឿនការពារជាតិ ជាមួយនឹងប្រព័ន្ធការពារសន្តិសុខជូនប្រជាជនរឹងមាំ ចីរភាព៕
ប្រែសម្រួល៖ តឹងង៉ុក