11/06/2021 07:47
កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្តផ្សាយសេចក្ដីសម្រេចចិត្តលេខ ១០១៧/QĐ-UBND ស្ដីពីការព្រមព្រៀងគោលការណ៍វិនិយោគ ទន្ទឹមនឹងនោះព្រមព្រៀងជាមួយអ្នកវិនិយោគគឺក្រុមហ៊ុនចំកាតឯកសមាជិកបរិស្ថានវីវៀត មានទីស្នាក់ការនៅអនុសង្កាត់លេខ ១ សង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀហាយ អនុវត្តគម្រោងអាជីវកម្ម សម្ភារសាងសង់និងដឹកជញ្ជូនលើកដាក់មុខទំនិញនៅភូមិថុងញឹក ឃុំឡុងត្វង ទីផ្សាររួមខេត្តយ្វៀងហាយចំណុះភូមិសាស្រ្តតំបន់សេដ្ឋកិច្ចឌិញអាង។ គម្រោងការមានទ្រង់ទ្រាយផ្ទៃដីប្រើប្រាស់ ២៧.៩៨៨,៣ ម៉ែត្រត្រីគុណ ថាមពលសំចត់ លើកដាក់ជញ្ជូនមុខទំនិញពី ១.៥០០ ដល់ ៣.០០០ តោនក្នុងមួយថ្ងៃ។ ផលិតផលសេវាផ្គត់ផ្គង់គឺទិញលក់សម្ភារ សាងសង់គ្រប់ប្រភេទតាមការគ្រោងទុក ៣៦០.០០០ តោនក្នុងមួយឆ្នាំ។ ទ្រង់ទ្រាយស្ថាបត្យកម្មកសាងរួមមាន៖ មណ្ឌលតាំងពិព័រណ៍និងអាជីវកម្មសម្ភារសាងសង់ ៦០០ ម៉ែត្រក្រឡា កន្លែងថ្លឹង ១០០ ម៉ែត្រក្រឡា ឃ្លាំងសម្រាប់ផ្ទុកដែក ឃ្លាំងប្រេង គ្រឿងបន្លាស់រថយន្ត ១៦០ ម៉ែត្រក្រឡា រោងសម្រាប់ដាក់រថយន្តដឹកជញ្ជូន ស្ទូច។ល។ ៨៦៤ ម៉ែត្រក្រឡា និងបណ្ដាសារប័នសំណង់ផ្សេងៗ ៣២៩ ម៉ែត្រក្រឡា។ មណ្ឌលកំពង់ផែ ២.៦២៥ ម៉ែត្រក្រឡា កន្លែងដាក់មុខទំនិញ សម្ភារសាងសង់ ៥.០០០ ម៉ែត្រក្រឡា ផ្លូវ ៤.៥០០ ម៉ែត្រក្រឡា។ សរុបទុន វិនិយោគ ៣៥,៧៣ ពាន់លានដុង។ តាមការគ្រោងទុក គម្រោងការផ្សព្វផ្សាយ កសាងចាប់ពីខែសីហា ឆ្នាំ ២០២១ ដល់ខែកុម្ភៈឆ្នាំ ២០២២ សម្រេចរួចដំណើរការធ្វើសកម្មភាពជាផ្លូវការនៅខែមីនា ឆ្នាំ ២០២២។
គោលដៅរបស់គម្រោងការគឺសំដៅប្រមូលផ្ដុំ លើកដាក់ជញ្ជូនមុខទំនិញ លក់សម្ភារសាងសង់ លក់រាយស៊ីម៉ងដ៍ ឥដ្ឋរៀប ក្បឿង គ្រួស ខ្សាច់ ដែក និងសម្ភារសាងសង់ផ្សេងៗមួយចំនួនទៀត៕
ប្រែសម្រួល៖ ថាច់ហ្វាង