08/06/2021 08:58
ឆ្លងអស់រយៈកាលជាង ១០ ឆ្នាំដែលបានចាត់តាំងអនុវត្តយុទ្ធនាការចលនា“ជនជាតិវៀតណាមអាទិភាពប្រប្រាស់មុខទីនិញវៀតណាម” សម្រេចបានលទ្ធផលសំខាន់ជាច្រើន រួមចំណែកស្តារឡើងស្មារតីស្នេហាជាតិ ក្តីមោទនៈភាពរបស់ប្រជាជាតិអ្នកប្រើប្រាស់វៀតណាមក្នុងការប្រើប្រាស់មុខទំនិញវៀតណាម។ រួមចំណែកជំរុញមាំការផលិត ធ្វើអាជីវកម្ម ធានាលំនឹងសេដ្ឋកិច្ចទ្រងទ្រាយធំ និងសុខុមាលភាពសង្គម។ល។ ច្វីត្បិត លទ្ធផលចលនាមិនទាន់បានគ្របើជ្រុងជ្រុយពិតប្រាកដ គុណភាព គំរូប្លង់ និងតម្លៃមុខទំនិញវៀតណាមមួយចំនួនមិនទាន់សមស្របទាក់ទាញបានទឹកចិត្តអ្នកប្រើប្រាស់ ស្ថានភាពមុខទំនិញក្លែងបន្លំ អន់ គុណភាព មិនធានាសុវត្ថិភាពបង្កឱ្យតប់ប្រមល់ និងជះឥទ្ធិពលអសកម្មដល់ជីវភាពប្រជាជន សកម្មភាពផលិត ធ្វើអាជីវកម្មក្នុងប្រទេស ការកសាង រកឃើញ ពង្រីកទូលាយ ស្ងើចសរសើរបណ្តាគំរូល្អក្នុងការអនុវត្តន៍ចលនានៅអន់ខ្សោយ។
ដើម្បីជំរុញចលនានេះយ៉ាងខ្លាំងក្លាជាងទៀត ក្នុងពេលខាងមុខនេះគណៈលេខាមជ្ឈិមបក្សសំណូមពរគណៈកម្មាធិការបក្ស អង្គការចាត់ តាំងបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការចាត់តាំងមហាជនអនុវត្តល្អភារកិច្ចសំខាន់ៗមួយចំនួនដូចជា៖
១. គណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស រដ្ឋអំណាច គប្បីជ្រោងខ្ពស់ភារកិច្ចជាងទៀតក្នុងការដឹកនាំ ចង្អុលការចាត់តាំងអនុវត្ត ចលនា បញ្ជាក់នេះគឺជាភារកិច្ចសំខាន់មួយក្នុងបណ្តាភារកិច្ចប្រចាំជានិច្ចកាល។ ដើម្បីជ្រោងខ្ពស់ភារកិច្ចធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ពិសេសគឺអ្នកជាប្រមុខក្នុងការប្រើប្រាស់មុខទំនិញវៀតណាម។ បណ្តាស្ថាប័ន អង្គភាពដែលមានប្រើប្រាស់ថវិការដ្ឋគប្បីត្រូវអាទិភាពប្រើប្រាស់ផលិតផលមុខទំនិញ សេវាវៀតណាមសមស្របជាមួយនឹងកិច្ចសន្យាអន្តរជាតិ និងច្បាប់របស់វៀតណាម។
២. គប្បីបន្តការចាត់តាំងជ្រួតជ្រាប ផ្សព្វផ្សាយជម្រៅទៅក្នុងគណៈកម្មាធិការបក្សគ្រប់ថ្នាក់ បណ្តាផ្នែក ប្រជាជនគ្រប់ជាន់ស្រទាប់ សហគមន៍អាជីវកម្មវៀតណាម និងទូទាំងសង្គមអំពីចលនានេះ ដើម្បីស្តារឡើងស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន បញ្ញា ឫទ្ធានុភាព ទទួលបន្ទុក សេចក្តីបំណងឈានឡើងរបស់ជនជាតិវៀតណាមក្នុងការផលិត ធ្វើអាជីវកម្ម ផ្សព្វផ្សាយ និងការប្រើប្រាស់មុខទំនិញវៀតណាម។ បង្កជាភាពវិវឌ្ឈន៍ជាក់ស្តែងអំពីការយល់ដឹង និងធ្វើសកម្មភាពរបស់បណ្តាថ្នាក់ បណ្តាផ្នែក អាជីវកម្ម និងប្រជាជនក្នុងការអនុវត្តន៍ចលនា។ លើកទឹកចិត្តអ្នកប្រើប្រាស់វៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម បណ្តាអាជីវកម្ម មូលដ្ឋានផលិតក្នុងប្រទេសអាទិភាពប្រើប្រាស់វត្ថុធាតុដើម ឥន្ទ សម្ភារ និងបណ្តាកត្តាច្រកចូលគឺជាបណ្តាផលិតផល មុខទំនិញ សេវារបស់វៀតណាម។
៣. បន្តត្រួតពិនិត្យ កែប្រែបំពេញបន្ថែមសុក្រឹតគោលនយោបាយ ក្រឹត្យច្បាប់ បង្កជាប្រព័ន្ធគតិយុត្តិងាយស្រួលដើម្បីឧបត្ថម្ភអាជីវកម្មវៀតណាម មុនបង្អស់គឺអាជីវកម្មតូចនិងល្មម អាជីវកម្មបច្ចេកវិទ្យាលេខចូលរួមក្នុង កន្សោមផលិតផលមុខទំនិញ សេវាគុណភាពខ្ពស់ ពង្រីកអាជីវកម្ម និងជំរុញមាំសកម្មភាព ផ្តើមអាជីព ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ ពង្រីកតួនាទីក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់បណ្តាអគ្គសម្ព័ន្ធសេដ្ឋកិច្ច អាជីវកម្មធំ លើកទឹកចិត្តបណ្តាអាជីវកម្មផលិតមុខទំនិញមានគុណភាពល្អ រូបគំរូល្អ តម្លៃសមស្រប។ មានគោលនយោបាយ ការពារទីផ្សារចែកចាយមុខទំនិញក្នុងប្រទេសសមស្របជាមួយនឹងបណ្តាកិច្ចសន្យាអន្តរជាតិ។
៤. ជំរុញមាំការផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល មុខទំនិញវៀតណាម និងបណ្តាអាជីវកម្ម មូលដ្ឋានផលិតក្នុងប្រទេសដែលមានបណ្តាផលិតផល ភូមិរបរសេវាដែលបានអ្នកប្រើប្រាស់ចូលចិត្ត។ សំខាន់គឺទីផ្សារក្នុងប្រទេស ទន្ទឹមនឹងនោះ បើកទូលាយចេញទីផ្សារក្រៅប្រទេស ពិសេសគឺទីផ្សារដែលវៀតណាមចុះកិច្ចអនុសញ្ញាពាណិជ្ជកម្មសេរីភាព។ បង្កើនការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន ពង្រីកពាណិជ្ជកម្មអេឡិត្រូនិច និងបណ្តាប្រភពពាណិជ្ជកម្មភាវូបនីយកម្ម សហការស្រុះស្រួលជាមួយនឹងសកម្មភាពពាណិជ្ជកម្ម ចែកចាយផ្សព្វផ្សាយ ប្រវេណី ចំហ តម្លាភាពព័ត៌មានទាក់ទិនដល់សប្បទា តម្លៃ និងប្រភពដើមរបស់ផលិតផលមុខទំនិញវៀតណាម ទទួលយក និងវិនិច្ឆ័យទាន់ពេលព័ត៌មាន ឆ្លុះបញ្ចាំងបណ្តាបញ្ហាទាក់ទិនដល់ទីផ្សារ ប្រភពដើម គុណភាព តម្លៃមុខទំនិញវៀតណាម។
ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយគម្រោងការពង្រីកទីផ្សារក្នុងប្រទេសដោយភ្ជាប់ជាមួយនឹងចលនា “ជនជាតិវៀតណាមអាទិភាពប្រប្រាស់មុខទីនិញវៀតណាម” ដំណាក់កាល ២០២១-២០២៥ គម្រោងការ “កេណ្ឌប្រមូលជនជាតិវៀតណាមនៅក្រៅប្រទេសចូលរួមឧទ្ទេសនាមលក់ផលិតផល និងពង្រីកបណ្តាកន្លែងចែកចាយមុខទំនិញវៀតណាមនៅក្រៅប្រទេសដំណាក់កាល ២០២០-២០២៤” ប្រញាប់កសាង ផ្តល់សច្ចាប័នគម្រោងការជំរុញអាជីវកម្មវៀតណាមចូលរួមក្នុងប្រព័ន្ធនាំយក និងចែកចាយក្រៅប្រទេសដំណាក់កាល ២០២១ -២០៣០។
៥. បង្កើនការត្រួតពិនិត្យ ស៊ើបអង្កេតការអនុវត្តន៍គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋអំពីការឧបត្ថម្ភ និងពង្រីកអាជីវកម្ម ពង្រីតទីផ្សារ កសាងនិងការពារពាណិជ្ជសញ្ញាផលិតផល ចែកចាយ និងប្រើប្រាស់ទមនិញវៀតណាម។ល។ ផ្លាស់ប្តូរថ្មី ជមរុញមាំការងវាយតម្លៃ លើកតម្កើង ស្ងើចសរសើរបណ្តាអង្គការចាត់តាំង អាជីវកម្ម បុគ្គលនៅក្នុងប្រទេស ជាជាតិវៀតណាមនៅក្រៅប្រទេសដែលមានស្នាដៃក្នុងការអនុវត្តចលនា។ យកចិត្តទុកដាក់ការពារសិទ្ធិផលប្រយោជន៍របស់អ្នកប្រើប្រាស់ វិនិច្ឆ័យម៉ឹងម៉ាត់ ចំពោះបណ្តាមុខសញ្ញាផលិត ធ្វើ អាជីវកម្ម ផ្សព្វផ្សាយ ចែកចាយទំនិញក្លែងបន្លំ អំពើល្មើសបំពានសិទ្ធិប្រាជ្ញា ទំនិញអន់គុណភាព ទំនិញមិនធានាសុវត្ថិភាពឱ្យបានទាន់ពេល។
៦. បន្តពង្រឹងអង្គការចាត់តាំង និងលើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់គណៈចង្អុលការចលនាគ្រប់ថ្នាក់ កន្លែងដែលមានលក្ខណៈអាចនឹងបង្កើតគណៈចង្អុលការថ្នាក់ស្រុកបាន។ គណៈចង្អុលការមជ្ឈិមចលនាអាស្រ័យដោយគណៈលេខាមជ្ឈិមបក្សសម្រេចចិត្តបង្កើត ប្រធានគណៈចង្អុលការគឺប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមធ្វើជាប្រធាន។ គណៈចង្អុលការចលនានៅមូលដ្ឋានអាស្រ័យដោយគណៈកម្មាធិការបក្សរួមថ្នាក់ចេញសេចក្តីសម្រេចចិត្តបង្កើត យោងតាមលក្ខណៈពិសេសរបស់មូលដ្ឋាន ប្រធានគណៈចង្អុលការអាចនឹងអនុលេខាបក្សឬអចិន្ត្រៃយ៍បក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមធ្វើជាប្រធាន។
បណ្តាខេត្ត ទីក្រុង បណ្តាគណៈបក្ស គណៈកម្មាធិការការងារកម្មាធិការបក្ស គណៈកម្មាធិការបក្សផែនមហាជន គណៈកម្មាធិការបក្សស្ថិតក្រោមឪវាទមជ្ឈិម បណ្តាគណៈកម្មាធិការបក្សអង្គភាពបុព្វហេតុមជ្ឈិមចាត់តាំងជ្រួតជ្រាបសារាចរនេះ ចង្អុលការកសាងកម្មវិធី ផែនការអនុវត្តចលនា ជារៀងរាលឆ្នាំមានវាយតម្លៃការអនុវត្តសារាចរ គណៈឃុំសនាអប់រំមជ្ឈិមធ្វើជាអធិបតី សហការជាមួយនឹងគណៈកម្មាធិការការងារកម្មាធិការបក្សក្រសួងព័ត៌មាន និងឃោសនាការចង្អុលការ កំណត់ទិសដៅ ណែនាំបណ្តាស្ថាប័នសារព័ត៌មានផ្សព្វផ្សាយអំពីចលនា សហការជាមួយនឹងគណៈកម្មាធិការបក្សផែនមហាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមចាត់តាំងត្រួតពិនិត្យមតិសង្គមអំពីការអនុវត្តន៍ចលនានេះ៕
ប្រែសម្រួល៖ រតនា