10/06/2021 14:28
អនុវត្តសារលិខិតលេខ 493/BHXH-CSYT ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២១ របស់ផ្នែកគាំពារសង្គមវៀតណាមស្តីពីការប្រើប្រាស់រូបភាពក្នុងប័ណ្ណគាំពារសុខភាពលើកម្មវិធី VssID-គាំពារ សង្គមលេខ ដើម្បីពិនិត្យព្យាបាលជំងឺដោយប័ណ្ណគាំពារសុខភាព និងសារលិខិតលេខ 505/UBND-KGVX ចុះថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការផ្សព្វផ្សាយកម្ម វិធី VssID ។ មន្ទីរសុខាភិបាលខេត្តត្រាវិញ និងគាំពារសង្គមខេត្តត្រាវិញណែនាំប្រើប្រាស់រូបភាពក្នុងប័ណ្ណគាំពារសុខាភិបាលលើកម្មវិធី VssID ដើម្បីពិនិត្យព្យាបាលជំងឺដោយប័ណ្ណគាំពារសុខា ភិបាលដូចខាងក្រោម៖
ចាប់តាំងពីថ្ងៃទី ១ មិថុនា អ្នកជំងឺដែលមានប័ណ្ណគាំពារសុខាភិបាលទៅពិនិត្យ ព្យាបាលជំងឺ នៅតាមមូលដ្ឋានពិនិត្យ ព្យាបាលជំងឺបានប្រើប្រាស់ រូបភាពក្នុងប័ណ្ណគាំពារសុខភិបាលលើកម្មវិធី VssID ដើម្បីជំនួសដល់ការប្រើសប្រាស់ប័ណ្ណគាំពារសុខាភិបាលក្រដាស់។ ចំពោះករណីដែលមិនទាន់បានបញ្ចូលកម្មវិធី VssID បណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺដោយប័ណ្ណគាំពារសុខា ភិបាលនៅតែទទួលព្យាបាលជំងឺជូនប្រជាជនដោយប័ណ្ណក្រដាស់ដែរ ទន្ទឹមនឹងនោះចលនា ប្រជាជនដាក់បញ្ជូល ប្រើប្រាស់កម្មវិធី VssID នេះ។ មូលដ្ឋានពិនិត្យព្យាបាលជំងឺប្រើប្រាស់កម្មវិធីអានដើម្បីស្កេន QR-Code ឬសរសេរផ្ទល់តួលេខក្នុងប័ណ្ណគាំពារសុខាភិបាលលើបណ្តាញ VssID (ករណីមូលដ្ឋានពិនិត្យព្យាបាលជំងឺគ្មានកម្មវិធីអាន)។
មូលដ្ឋានពិនិត្យព្យាបាលជំងឺផ្អែកលើស្ថានភាព ជាក់ស្តែងរបស់មូលដ្ឋានយើង ដើម្បីមានដំណោះស្រាយអនុវត្តនូវការបង្ការ ប្រឆាំងការរំលោភបំពាន រកផលចំណេញពីមូលនិធិពិនិត្យព្យាបាលជំងឺដោយ ប័ណ្ណគាំពារសុខាភិបាល។
សំណូមពរដល់បុគ្គលិកពេទ្យទាំងអស់របស់មូលដ្ឋានពិនិត្យ ព្យាបាលជំងឺត្រូវដំឡើង ប្រើប្រាស់កម្មវិធី VssID និងណែនាំអ្នកជំងឺដំឡើងកម្មវិធី VssID។
ដូច្នេះ ចាប់តាំងពីថ្ងៃទី ១ មិថុនា ប្រជាជននៅលើភូមិសាស្រ្តខេត្តត្រាវិញទៅពិនិត្យសុខភាពមិន ចាំបាច់យកប័ណ្ណគាំពារសុខាភិបាលក្រដាស់តាមប្រសិនបើមានដំឡើងកម្មវិធី VssID ក្នុងទូរស័ពុ្ទប្រាជ្ញា។ ប្រការនេះជាការងាយស្រួលសម្រាប់អ្នកប្រើប្រាស់ប័ណ្ណមិនបារម្ភអំពីការបាត់បង់ ឬភ្លេចប័ណ្ណគាំពារសុខាភិបាលដូចជាមានកើតឡើងចំពោះប័ណ្ណគាំពារសុខាភិបាលក្រដាស់។ ពិសេសគឺនៅក្នុងស្ថានភាពជំងឺរាតត្បាតកូវីដ -១៩ កំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញការផ្សព្វផ្សាយកម្មវិធី VssID-គាំពារសង្គមលេខនៅមានអត្ថន័យសំខាន់ក្នុងការជួយដល់ប្រជាជនកាត់បន្ថយបានការធ្វើដំណើរទៅមក ដើម្បីទំនាក់ទំនង ផ្ទាល់ជាមួយស្ថាប័នគាំពារសង្គមចំពោះបណ្តាសកម្មភាពមានជាប់ទាក់ទងដល់ប័ណ្ណគាំពារសុខាភិបាលក្រដាស់ ទន្ទឹមនឹងនោះប្រជាជនអាចអនុវត្តរាល់ការទំនាក់ទំនងលើកម្មវិធីចំពោះនីតិវិធីមួយចំនួនមានជាប់ទាក់ទងដល់គោលនយោបាយគាំពារសង្គម គាំពារសុខាភិបាលដូចជាៈ ផ្តល់ ប័ណ្ណគាំពារសង្គមឡើងវិញ ដោយមិនផ្លាស់ប្តូរ ព័ត៌មាន ផ្តល់ប័ណ្ណគាំពារសុខាភិបាលឡើងវិញ ដោយសារបាត់ឬខូច។ល។ ដោយមិនចាំបាច់ ទំនាក់ទំនងផ្ទាល់ជាមួយស្ថាប័នគាំពារសង្គម ដើម្បី ប្រកាសពីនីតិវិធីដូចខាងលើ៕ ប្រែសម្រួល៖ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។