
កាលពីថ្ងៃទី ៣១ សីហា សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានអញ្ជើញទៅធ្វើការជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកូវកែ អំពីការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
03/09/2021 08:06
អំណរអនុស្សាវរីយ៍ឆ្នាំ ៧៦ ទិវាបដិវត្តន៍ ខែសីហា និងបុណ្យជាតិ ០២ កញ្ញា ប្រទេសសធារណរដ្ឋសង្គមនិយមវៀតណាម (០២ កញ្ញា ឆ្នាំ ១៩៤៥-០២ កញ្ញា ឆ្នាំ ២០២១) កាលពីព្រឹកថ្ងៃទី ០១ កញ្ញា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បង្កើតជាក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កាគោរពរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅនឹងបូជនីយដ្ឋានអ៊ំ និងបូជនីយដ្ឋានបណ្តាវីរយុទ្ធជនពលីខេត្ត (នៅភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ)។
31/08/2021 08:45
តាមដំណឹងពីមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចត្រាវិញ គិតមកដល់ថ្ងៃទី ២៣ សីហា គណៈកម្មាធិការប្រជាជនខេត្តបានផ្ដល់សច្ចាប័នឲ្យមនុស្ស ៥៥.៨៧៤ នាក់ បានឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ កក្កដាឆ្នាំ ២០២១ របស់រដ្ឋាភិបាលនិងសេចក្ដីសម្រេចចិត្តលេខ ២៣/QĐ-TTg ចុះថ្ងៃទី ០៧ កក្កដាឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាលស្ដីពីការឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួបលំបាកអាស្រ័យដោយមហាសន្នរោគកូវីដ-១៩ ជាមួយទឹកប្រាក់ជាង ៨៤,៦៥ ពាន់លានដុង។ ក្នុងនោះ ពលករសេរី ៥៤.០៣០ នាក់រួមមាន(ឧបត្ថម្ភអ្នកលក់រាយស្លឹកឆ្នោត ៨.១៧៥ នាក់) ឧបត្ថម្ភអ្នកជម្លៀសសុខាភិបាលកុមារ ១.៣៦៧ នាក់ ពលករបពា្ឈប់ធ្វើការ ២៨៥ នាក់ គ្រួសារធ្វើអាជីវកម្មបពា្ឈប់សកម្មភាព ១៦២ គ្រួ និងអ្នកធ្វើសកម្មភាពសិល្បៈ អ្នកណែនាំទេសចរណ៍ ៣០ នាក់។
31/08/2021 08:27
តាមការិយាល័យបត់បែងជនបទថ្មីស្រុកចូវថាញ់ គិតមកដល់បច្ចុប្បន្ន ស្រុកមាន ១០/ ១៣ ឃុំកសាងសម្រេចលក្ខឋានជនបទថ្មី។ ឃុំហ្វាឡើយនិងភឿកហាវអនុវត្តសម្រេច ១៩/១៩ លក្ខឋាន (កំពុងរងចាំទទួលស្គាល់) ឃុំដាឡុក អនុវត្តសម្រេច ១៨/១៩ លក្ខឋាន នៅខ្លឹមសារ ស្ដីទឹកស្អាតនិងអនាម័យបរិស្ថានមិនទាន់សម្រេច។
31/08/2021 08:19
កាលពីថ្ងៃទី ២៤ សីហា ឆ្នាំ ២០២១ ការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត បានផ្ញើសារលិខិតលេខ ១០១/VP-HĐND ដល់ស្ថាប័នសារព័ត៌មានត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ និងមជ្ឈមណ្ឌល ព័ត៌មានវិជ្ជា-ព័ត៌មានជាផ្លូវការរបស់ការិយាល័យគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីអំពីការសំណូមពរបណ្តាស្ថាប័នឱ្យប្រកាស សេចក្តីប្រកាសកាលបរិច្ឆេទការងារទទួលសវនាការពលរដ្ឋរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១ -២០២៦។ សារលិខិតខាងលើបានចែងថា៖យោងតាមអនុប្រយោគទី ១ មាត្រាទី ១១ និងចំណុច a អនុប្រយោគទី ១ មាត្រាទី ១២ របស់សេចក្តីសម្រេចចិត្តលេខ ៧៥៩/២០១៤/NQ-UB TVQH១៣ ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៤ របស់គណៈអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់លម្អិតអំពីការធ្វើសកម្មភាពទទួលសវនាការពលរដ្ឋរបស់ស្ថាប័នរដ្ឋសភា តំណាងរដ្ឋសភាក្រុមប្រឹក្សាប្រជាជន និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ផែនការលេខ ១៩៧/ KH- HĐND ចុះថ្ងៃទី ២១ កក្កដាឆ្នាំ ២០២១ របស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីអំពីការចាត់តាំងទទួលសវនាការពលរដ្ឋរបស់ តំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។
31/08/2021 08:07
ក្នុងរយៈពេល ០៣ ថ្ងៃទី ២៧-៣០ ខែសីហាឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ៧៦ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ បណ្តា ករណីទាំងនេះ បានគម្លាតធ្វើចត្តាឡីស័កប្រមូលផ្តុំ ជាក់ស្តែងគឺ៖ ស្រុកកូវង៉ាង ០៨ ករណី ស្រុកកូវកែ ១០ ករណី ស្រុកថ្កូវ ១១ ករណី ទីផ្សាររួមខេត្ត យ្វៀងហាយ ០៥ ករណី ស្រុកយ្វៀងហាយ ១២ ករណី ស្រុកចូវថាញ់ ០៨ ករណី និង ទីក្រុងត្រាវិញ ៣២ ករណី (ក្នុងចំនួន ៧៦ នេះមាន ២៤ ករណីរកឃើញឆ្លងតាមការធ្វើតេស្តជម្រះនៅក្នុងសហគមន៍)។
27/08/2021 07:35
តាមផែនការលេខ ២១៤/KH-HĐND ចុះថ្ងៃទី ១៨ សីហាឆ្នាំ ២០២១ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តសម្រេចចិត្តចាត់តាំងសម័យប្រជុំឯកទេសបទក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ដើម្បីពិនិត្យសម្រេចចិត្តលើបញ្ហាមួយចំនួនស្ថិតក្រោមសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ តាមផែនការបម្រុងចាត់តាំងសម័យប្រជុំលើកទី ២( សម័យប្រជុំឯកទេសបទ)-ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ បានចាត់តាំងនៅថ្ងៃទី ០៨ កញ្ញាឆ្នាំ ២០២១។
27/08/2021 07:30
ក្នុងរយៈពេល ០៣ ថ្ងៃទី ២៤-២៦ ខែសីហាឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ៥០ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ បណ្តាករណីទាំងនេះ បានគម្លាតធ្វើចត្តាឡីស័កប្រមូលផ្តុំ ជាក់ស្តែងគឺ៖ ស្រុកកូវង៉ាង ០៤ ករណី ស្រុកថ្កូវ ០៤ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ០៤ ករណី ស្រុកយ្វៀងហាយ ០៥ ករណី ស្រុកចូវថាញ់ ០២ ករណី និងទីក្រុងត្រាវិញ ០៣ ករណី (ក្នុង ចំនួន ៥០ នេះមាន ២១ ករណីរកឃើញឆ្លងតាមការធ្វើតេស្តជម្រះនៅក្នុងសហគមន៍។
27/08/2021 04:33
គិតតាំងពីថ្ងៃទី ១៨ សីហា ការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខសណ្តាប់ធ្នាប់សង្គម នគរបាលខេត្តផ្សព្វផ្សាយផ្នែកទន់គ្រប់គ្រង ការរបាយលការណ៍សុខាភិបាលធ្វើដំណើរទៅមក ការដឹកជញ្ជូនទៅមក របាយការណ៍សុខាភិ បាលតំបន់កូវីដ ១៩ នៅប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល ៤ កន្លែងរួមមាន៖ ប៉ុស្ដិ៍ស្ពានកោចៀង (ឃុំ ដាយភឿក) ប៉ុស្ដិ៍ស្ពានម៉ីតឹក (ទីប្រជុំជនកាងឡុង) ស្រុកកាងឡុង ប៉ុស្ដិ៍កំពង់ចម្លងដាយង៉ាយ (ទីប្រជុំ ជនកូវក្វាង) ស្រុកទីវកឹង ប៉ុស្ដិ៍ស្ពានត្រាម៉ែក (ឃុំ ថុងហ្វា) ស្រុកកូវកែ។
27/08/2021 04:00
តាមដំណឹងពីកងកម្លាំងប្រចាំការប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគកូវីដ ១៩ បោះទីតាំងនៅភូមិរកា (បេ) ឃុំញីទ្រឿង ស្រុកកូវង៉ាង នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ ត្រឹមតែក្នុងរយៈពេលជិត ៣០ នាទី (ប្រហែលចាប់ពីម៉ោង ៨ ដល់ ម៉ោង ៨ និង ៣០ នាទីព្រឹក) មានអ្នកដំណើរដល់ទៅ ១៤ នាក់មានមូលហេតុមិនសមហេតុផល បានកងកម្លាំងគ្រប់គ្រងប៉ុស្តិ៍សំណូមពរឱ្យវិល ត្រឡប់ទៅកន្លែងដើមវិញ។