• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បណ្ដាសមូហភាពអនុវត្តល្អសេចក្ដីសម្រេចចិត្តសន្និបាតលើកទី ៤ (នីតិកាលទី ១២) របស់បក្ស

31/08/2021 08:03

លោកស្រីហ្វិញធីហាំងង៉ា លេខាបក្សស្រុកកាងឡុងឲ្យដឹង៖ អនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) “ស្ដីពីបង្កើនការកសាង រៀបចំបក្ស ទប់ស្កាត់ រុញច្រានស្ថានភាពថមថយសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ បណ្ដាអាការៈ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង” នៅលើភូមិសាស្រ្តស្រុកកាងឡុងសម្រេចបានបណ្ដាលទ្ធផលយ៉ាងសកម្ម មានគណៈកម្មាធិការបក្សជាច្រើនបានផ្ដុំកម្លាំងផ្សព្វផ្សាយជ្រួតជ្រាប រួចចាត់តាំងអនុវត្តសម្រេចតាមសំណូមពរ និងនាំមកលទ្ធផលជាក់ស្ដែង។

បក្ខភាគឃុំឌឹកម៉ី មាន ១៦ សាខាបក្សស្ថិតក្រោមឱវាទ ក្នុងនោះមាន ០៩ សាខាបក្សភូមិ ០៤ សាខាបក្សសាលារៀន ០៣ សាខាបក្សផ្នែក មានបក្ខជនរួម ៣១២ រូប។ ដើម្បីផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាត​មជ្ឈិម​បក្សលើកទី ៤ (នីតិកាលទី ១២) អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សឃុំឌឹកម៉ីចង្អុលការឲ្យគណៈឃោសនាអប់រំនៃ​គណៈកម្មា​ធិការបក្សឃុំសហការជាមួយបណ្ដាសាខាបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សឃុំ និងផែនប្រជាចលនាធ្វើសេនាធិការផ្ទាល់ឲ្យគណៈអចិន្រ្តៃយ៍នៃគណៈម្មាធិការបក្សឃុំកសាងផែនការរួចផ្សព្វផ្សាយជាក់ស្ដែងដល់មុខសញ្ញានីមួយៗឲ្យរៀនសូត្រ។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សឃុំចាត់ឲ្យសមាជិកគណៈប្រតិបត្តិការបក្ខភាគទទួលបន្ទុកផ្ទាល់ ក្នុងការចាត់តាំងចង្អុលការផ្សព្វផ្សាយអនុវត្ត​សេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) នៅបណ្ដាសាខាបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សឃុំ និងបណ្ដាអង្គការមហាជន។

តំបន់ផលិតឥដ្ឋដុត។

លោកដ្វងវ៉ាំងចៀង លេខាបក្សឃុំឌឹកម៉ីឲ្យដឹង៖ ក្រោយពេលបានផ្សព្វផ្សាយជ្រួតជ្រាបសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើក ទី ៤ (នីតិកាលទី ១២) កម្មាភិបាល បក្ខជន សមាជិកសមាគមបណ្ដាអង្គការមហាជន និងប្រជាជនក្នុងឃុំតែងសកម្មជ្រោមជ្រែង បង្កបានជាភាពព្រមព្រៀងក្នុងសង្គម។ បក្ខជនម្នាក់ៗនៅក្នុងបក្ខភាគតែងជ្រោងខ្ពស់ស្មារតីទទួលបន្ទុកចាត់តាំងអនុវត្តល្អបណ្ដាសេចក្ដីកំណត់របស់បក្ស ធ្វើល្អការងារចាត់តាំង បក្ខជន និងប្រជាជនជានិច្ច។

ទន្ទឹមនឹងនោះ ចំពោះបក្ខជន តែងបំពាក់បំប៉ន លត់ដំសតិអារម្មណ៍នយោបាយ មារយាទសីលធម៌ របៀបរស់នៅ សាមគ្គីផ្ទៃក្នុង និងឯកភាពទស្សនៈចង្អុលការរបស់បក្ស មិនទុកឲ្យថមថយសតិអារម្មណ៍នយោបាយ សីលធម៌រស់នៅ មិនទុកឲ្យមានអាការៈ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុងឡើយ។ ឆ្លងតាមរយៈការត្រួតពិនិត្យគុណសម្បត្តិ និងគុណវិបត្តិតាមសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) ភ្ជាប់ជាមួយការពិនិត្យគុណសម្បត្តិ គុណវិបត្តិចុង ឆ្នាំ ២០២០ និង ០៦ ខែដើមឆ្នាំ ២០២១ គណៈ អចិន្រ្តៃយ៍បក្សឃុំឌឹកម៉ីបានផ្ដុំកម្លាំងចង្អុលការបណ្ដាសាខាបក្សចាត់តាំងទិតៀន និងស្វ័យទិតៀន ហ៊ានលាតត្រដាងបណ្ដាអាការៈថមថយសតិអារម្មណ៍នយោបាយ សីលធម៌រស់នៅ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ យោងលើមូលដ្ឋាននោះ ដាក់ចេញបណ្ដាវិធានការជម្នះ កែកុនជាក់ស្ដែងនូវអាការៈនីមួយៗនៅរាល់សាខាបក្ស និងបក្ខជនម្នាក់ៗ។ ផ្ដើមពីនោះ បង្កបានភាពវិវឌ្ឍយ៉ាងសកម្មក្នុងការយល់ដឹងក៏ដូចជាទង្វើរបស់កងជួរកម្មាភិបាលដឹកនាំ គ្រប់គ្រង បក្ខជន បុគ្គលិក និយោជិត។ល។ បង្ហាញឲ្យឃើញនូវការប្ដេជ្ញាខ្ពស់ក្នុងការជម្នះ កែកុនចំណុចខ្សោយ កង្វះខាតរបស់សមូហភាព និងបុគ្គលក្នុងសាខាបក្ស។ លទ្ធផលចុងឆ្នាំ ២០២០ ចំពោះសមូហភាពគ្មានការថមថយ។ ចំពោះបុគ្គល មានបក្ខជន ០២ រូបមានអាការៈថមថយលេខ ១៥ និងលេខ ៤១។ ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ ទាំងសមូហភាព និងបុគ្គលគ្មានអាការៈថមថយ។

លោកដ្វងវ៉ាំងចៀងឲ្យដឹងបន្ថែមទៀតថា នៅពេលខាងមុខ គណៈអចិន្រ្តៃយ៍បក្សឃុំឌឹកម៉ីបន្តជំរុញមាំការអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) ភ្ជាប់ជាមួយសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” និងបណ្ដាទង្វើដែលបក្ខជនមិនគប្បីធ្វើ។ បន្តអនុវត្តល្អជាងទៀតការងារអប់រំនយោបាយ សតិអារម្មណ៍ រក្សាការពិន័យក្នុងការនិយាយស្ដី បង្កឯកភាពខ្ពស់ក្នុងបក្ស។ សមាជិកគណៈប្រតិបត្តិការបក្ស បក្ខជនកសាងផែនការ វិធានការជម្នះ កែកុនចំណុចខ្សោយ គុណវិបត្តិដែលបានសន្និដ្ឋានក្នុងពេលទិតៀន និងស្វ័យទិតៀន។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សឃុំកសាងផែនការត្រួតពិនិត្យស្ថានភាពជម្នះ កែកុនក្រោយពេលបានធ្វើការពិនិត្យគុណសម្បត្តិ គុណវិបត្តិតាមសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) ចំពោះបណ្ដាសាខាបក្សស្ថិតក្រោមឱវាទ និងបក្ខជន។

បក្ខភាគសាលាវិទ្យាល័យង្វៀងវ៉ាំងហាយ (ឃុំបិញភូ) មាន ០៤ សាខាបក្សស្ថិតក្រោមឱវាទ មានបក្ខជន ៤៤ រូប។ ក្នុងពេលកន្លង បក្ខភាគសាលាបានផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤(នីតិកាលទី ១២) ភ្ជាប់ជាមួយសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ បណ្ដាសេចក្ដីកំណត់របស់បក្សស្ដីពីការធ្វើជាគំរូដ៏ត្រឹមត្រូវ មានប្រសិទ្ធភាព។

យោងលើមូលដ្ឋានសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) បណ្ដាផែនការរបស់គណៈកម្មាធិការបក្សស្រុក កាងឡុង គណៈប្រតិបត្តិការបក្ខភាគសាលាវិទ្យាល័យង្វៀងវ៉ាំងហាយកសាងផែនការចាត់តាំងផ្សព្វផ្សាយជ្រួតជ្រាបក្នុងទូទាំងអង្គភាព ទន្ទឹមនឹងនោះចាត់តាំងឲ្យទូទាំងសមូហភាពកម្មាភិបាល បក្ខជន និងបុគ្គលិកលាតត្រដាង តាមកំណត់។​ បន្ទាប់ពីបានលាតត្រដាង គណៈកម្មាធិការបក្ស គណៈចាងហ្វាងសាលា បណ្ដាសាខាបក្សស្ថិតក្រោមឱវាទ និងទូទាំងកម្មាភិបាល បក្ខជន និយោជិតដាក់ចេញផែនការជម្នះបណ្ដាអាការៈ ដែលបានលាតត្រដាងចេញ។ ទន្ទឹមជាមួយនោះ ណែនាំបក្ខជនសរសេរបទចុះកិច្ចសន្យាស្ដីពីការរក្សាមារយាទ សីលធម៌ របៀបរស់នៅ គ្មានអាការៈថមថយ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង”។ រៀងរាល់ខែ ក្នុងបណ្ដាអង្គប្រជុំសាខាបក្ស លេខាសាខាបក្សតែងលាតត្រដាងអំពីស្ថានភាពប្រែប្រួលសតិអារម្មណ៍របស់បក្ខជន ក្នុងសាខាបក្សដើម្បីមានវិធានការក្រើនរំលឹកទាន់ពេល។ គិតមកដល់ពេលនេះ កម្មាភិបាល បក្ខជន និយោជិតទាំងអស់ក្នុងអង្គភាពបានជម្នះរួចរាល់បណ្ដាអាការៈថមថយ។

នៅពេលខាងមុខ គណៈប្រតិបត្តិការបក្ខភាគសាលាវិទ្យាល័យង្វៀងវ៉ាំងហាយបន្តបង្កើនការបំពាក់បំប៉ន លើកកម្ពស់ការយល់ដឹង និងការប្ដេជ្ញានយោបាយរបស់សមាជិកគណៈប្រតិបត្តិការបក្សគ្រប់ថ្នាក់អំពីការងារកសាង រៀបចំបក្ស។ បង្កើនការសាមគ្គី ឯកភាពក្នុងបក្ស ផ្ដុំកម្លាំងបង្កើនលទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងមូលដ្ឋានបក្ស និងគុណភាពរបស់កម្មាភិបាល បក្ខជន រួមចំណែកពង្រឹងក្ដីជំនឿរបស់កម្មាភិបាល បក្ខជនចំពោះបក្ស៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.