03/09/2021 08:02
ទិដ្ឋភាពបូជនីយដ្ឋានអ៊ំហូ។ រូបថត៖ បាធី
ថ្ងៃរំលឹកខួបអ៊ំឆ្នាំ ២០២១ នេះ ត្រូវនឹងថ្ងៃ ទី ២៨ សីហាឆ្នាំ ២០២១ (៤ រោចខែស្រាពណ៍ ឆ្នាំឆ្លូវ) ចំនឹងរយៈពេលបណ្តាខេត្ត ទីក្រុងកំពុងអនុវត្តគម្លាតសង្គម ដើម្បីបង្កើនការអនុវត្តន៍ម៉ឹងម៉ាត់ បណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគ ជំងឺ កូវីដ-១៩ បានជាការរំលឹកខួបអ៊ំត្រឹមតែ បានចាត់តាំងក្នុងក្របខ័ណ្ឌសង្ខេប ប៉ុន្តែធានាភាពជាទីគោរពខ្ពង់ខ្ពស់ មានអត្ថន័យ សុវត្ថិភាព ត្រឹមត្រូវតាមទំនៀមប្រពៃណីរបស់ជនជាតិ។ មានអង្គភាព អង្គការចាត់តាំង និងគ្រួសារជាច្រើនបានជ្រើសយករបៀបធ្វើ ដើម្បីត្រដាងឡើងនូវទឹកចិត្តដឹងគុណផ្សេងៗគ្នា ប៉ុន្តែយោងទៅលើនោះគឺជាទឹកចិត្តគោរព កតវេទី កតញ្ញូចំពោះអ៊ំ ។ អ៊ំបានលាចាកលោកនេះទៅកាន់បរលោកខាងមុខអស់រយៈកាល ៥២ ឆ្នាំកន្លងមកហើយ ប៉ុន្តែនៅក្នុងចិត្តរបស់ជនជាតិវៀតណាមគ្រប់គ្នាតែងនឹកដល់ថ្ងៃខួបអ៊ំហាក់ដូចជាអ៊ំនៅរស់រានមានជីវីតជានិច្ចកាល។
ពេលវេលាបានកន្លងផុតទៅពិតមែន ប៉ុន្តែយើងគ្រប់គ្នាជានិច្ចកាលតែងនឹករលឹកដល់គុណូបការៈយ៉ាងមហិមា បណ្តាអ្វីៗដែលអ៊ំបាន បន្សល់ទុកមកសម្រាប់ប្រជាជន មាតុប្រទេស នៅក្នុងទឹកចិត្ត និងមនោសញ្ចេតនារបស់អ៊ំបានស៊ីជម្រៅទៅក្នុងវេទនារម្មណ៍របស់ប្រជា ជនគ្រប់រូប និងនៅលើសកលលោក។ ហើយ បានក្លាយទៅជាប្រវេណី សីលធម៌ ចរិយាមារយាទ ដំបូន្មាន ញុាំងឱ្យជីវភាពពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែល្អប្រសើរជាង ហាក់ដូចជាគោលបំណងប្រាថ្នាកាលអ៊ំនៅមានជីវិតដែរ៕ រតនា