• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បង្កើនការប្រមាញ់រកធ្វើកោសល្យវិច័យ F០ អនុវត្តម៉ឹងម៉ាត់ បណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

31/08/2021 08:11

កាលពីថ្ងៃទី ២៦ សីហា គណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំងអង្គប្រ​ជុំផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផលការងារខែសីហា កសាងកម្មវិធីការងារខែកញ្ញា ឆ្នាំ ២០២១​។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈ ប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាអធិបតីអង្គប្រជុំ។

សន្និបាតផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផលការងារខែសីហា កសាងកម្មវិធីការងារខែកញ្ញាឆ្នាំ ២០២១។ រូបថត៖ ផាងត្វឹង

    ក្នុងខែសីហា ស្ថិតក្នុងការរងជះឥទ្ធិពលរបស់អាសន្នរោគជំងឺកូវីដ-១៩ ពិតមែន ប៉ុន្តែអាស្រ័យដោយបានការយកចិត្តទុកដាក់របស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាសមាគម អង្គការមហាជន ពិសេសគឺបណ្តាកងកម្លាំងប្រដាប់អាវុធចូលរួមបង្ការទប់ស្កាត់អាសន្នរោគជំងឺនៅសមរភូមិមុខភាពព្រមព្រៀង ឧបត្ថម្ភពីប្រជាជន អាជីវកម្មនៅលើភូមិសាស្ត្រ ខេត្តអនុវត្តល្អ “គោលដៅផ្ជិត” បង្ការរោគជំងឺការពារសុខភាពជូនប្រជាជនផង ពង្រីកសេដ្ឋកិច្ច-សង្គមនៅលើភូមិសាស្ត្រផង។ យោងតាមនោះ តម្លៃបរិមាណផលជលផលសម្រេចបានជិត ៦៤% ប្រៀងជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅកើន ០,៣% លិបិក្រមផលិត ឧស្សាហកម្មប្រៀបជាមួយនឹងខែកក្កដាកើន ជាង ១២% ពង្រីកអាជីវកម្មថ្មីបាន ១៥ កន្លែង បង្កើនតួលេខពីដើមឆ្នាំមកដល់ពេលនេះឡើងបាន ២៥៣ អាជីវកម្ម សម្រេចជាង ៥០% នៃផែនការប្រមូលថវិការដ្ឋផ្ទៃក្នុង បានជាង ៥០០ ពាន់លានដុង បង្កើនតួលេខមកដល់ពេលនេះប្រមូលបាន ៣.៦០០ ពាន់លានដុង សម្រេចជាង ៧២% នៃការបម្រុង ប្រៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅកើនជាង ២៤%។  គោលនយោបាយចំពោះអ្នកមាន សគុណ សុខុមាលភាពសង្គមអនុវត្តមានប្រសិទ្ធភាព។ ការងារកសាងបក្សតែងបានយកចិត្តទុកដាក់ ក្នុងទូទាំងខេត្តពង្រីកបក្ខជនថ្មីបាន ៨០ រូប។ គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ចាត់តាំងត្រួតពិនិត្យអង្គការចាត់តាំងបក្សបាន ៥០ កន្លៃង បក្ខជន ៨២៦ រូប ស៊ើបអង្កេតពិនិត្យអង្គការចាត់តាំងបក្សបាន ៥៦ កន្លែង បក្ខជន ៧៦ រូប (សមាជិកគណៈប្រ តិបត្តិការបក្ស ៦៣ រូប) ត្រួតពិនិត្យពេលមានសញ្ញាបំពាននៅអង្គការចាត់តាំងបក្ស ០២ កន្លែង បក្ខជន ០៣ រូប (សមាជិកគណៈប្រតិបត្តិការបក្ស ០២ រូប) ដោះស្រាយសេចក្តីបណ្តឹង​តវ៉ារបស់បក្ខជន ០២ រូប។ អនុវត្តពិន័យ បក្ខជន ១៧ រូប (សមាជិកគណៈប្រតិបត្តិការបក្ស ០៤ រូប) ដោយរូបភាពស្តីបន្ទោសបក្ខជន ០៦ រូប ព្រមានបក្ខជន ១១ រូប។
      ភារកិច្ចសំខាន់ៗ ក្នុងខែកញ្ញាគឺអនុវត្តម៉ឹងម៉ាត់តាមបណ្តាឯកសារចង្អុលការរបស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តស្តីពីបណ្តាវិធានការបង្ការទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ ជំរុញសន្ទុះចំណាយ សងគោលនយោបាយសុខុមាលភាពសង្គម  យកចិត្តទុកដាក់កសាងបក្ស កសាងប្រព័ន្ធ នយោបាយរឹងមាំចង្អុលការផលិត គ្រប់គ្រង ថែទាំពូជឈើដាំ សត្វចិញ្ចឹមត្រួតពិនិត្យថ្នាំ ជាតិគីមិសាស្ត្រ កូនពូជកសិកម្ម ជលផលធានាគុណភាព វិនិច្ឆ័យម៉ឹងម៉ាត់ការធ្វើអាជីវកម្ម មុខទំនិញក្លែងបន្លំអន់គុណភាព ចងសម្ព័ន្ធ ទីផ្សារ ស្វែងរកច្រកចេញឱ្យផលិតផលកសិកម្មជូនប្រជាជនឧបត្ថម្ភអាជីវកម្មពង្រីកការផលិត ធ្វើអាជីវកម្ម ពិសេសគឺគម្រោងការវាយោអគ្គិសនី ខិតខំសម្រេចត្រូវតាមផែនការណែនាំ ប្រជាជន និងអាជីវកម្មផលិត ធ្វើអាជីវកម្មសុវត្ថិភាពបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
     មានយោបល់ចង្អុលការអង្គប្រជុំ សមមិត្ត ង៉ូជីកឿង បានវាយតម្លៃខ្ពស់បណ្តាលទ្ធផល ដែលសម្រេចបានក្នុងខែសីហា។ ទន្ទឹមនឹងនោះសំណូមពរថ្នាក់ដឹកនាំគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ បណ្តាមន្ទីរ ផ្នែកគប្បីប្រ មូលផ្តុំពិភាក្សានូវបណ្តាលទ្ធផលដែលសម្រេច បានដាក់ចេញនូវបណ្តាភាពអន់ខ្សោយឋិត នៅជាប់ជំពាក់ ដើម្បីដាក់ចេញបណ្តាវិធានការរវៀសរវៃ ព្រមៗគ្នាធានាបង្ការទប់ស្កាត់អាសន្នរោគជំងឺផង ពង្រីកសេដ្ឋកិច្ច-សង្គមផង។ ខិតខំសម្រេចនិងសម្រេចគោលដៅ តាមផែនការដាក់ចេញ។ ក្នុងរយៈពេលអនុវត្តគម្លាតសង្គម ទន្ទឹមជាមួយនឹងការប្រតិបត្តិម៉ឹង ម៉ាត់តាមសារាចរលេខ ១៦ របស់នាយក រដ្ឋមន្តី្រនៃរដ្ឋាភិបាល បណ្តាថ្នាក់បណ្តាផ្នែកគប្បីយកចិត្តទុកដាក់ដល់ការងារស្វែងរកច្រកចេញឱ្យបណ្តាមុខទំនិញ កសិផលជូនប្រជា ជន។ ពិសេសគឺការលក់ស្រូវរដូវដើមឆ្នាំ បន្តអនុវត្តល្អគម្លាតសង្គមដើម្បីកាត់បន្ថយយ៉ាងអតិបរមាការឆ្លងមេរោគជំងឺ បង្កើនការផ្សព្វផ្សាយជូនប្រជាជនអំពីការងារបង្ការទប់ស្កាត់ ជំងឺជំរុញមាំការប្រមាញ់ ធ្វើកោសល្យវិច័យ បង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានទាន់ពេល និងត្រឹមត្រូវតាមការបត់បែងរបស់ ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះ ខិតខំជំ រុញមាំសន្ទុះកំណើនកសាងហេដ្ឋារចនាសម្ព័ន្ធ រំសាយប្រាក់ទុនវិនិយោគសាធារណផ្សព្វផ្សាយ ឧបត្ថម្ភដល់ពលករសេរី និងជនលក្ខណពិសេសដែលជួបការទុក្ខលំបាកអាស្រ័យដោយ ជំងឺកូវីដ-១៩ បង្ការប្រឆាំងរោគជំងឺលើឈើដាំ សត្វចិញ្ចឹម។ ​ប្រមូលផ្តុំកម្លាំងចង្អុលការដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោសរបស់ពលរដ្ឋ ក្តាប់ខ្ជាប់ស្ថានភាព ធានាលំនឹងសន្តិ សុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម៕                 ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.