• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦

27/08/2021 07:32

សេចក្តីសម្រេចចិត្តលេខ ០៥/២០២១/NQ-HĐND ចុះថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១​ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការចេញផ្សាយសេចក្តីកំណត់ធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ បានចែងច្បាស់ជាក់ស្តែងការធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត របស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត របស់បណ្តាគណៈក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត។

ចំពោះក្រុមប្រឹក្សាប្រជាជនខេត្ត ចាត់តាំងសម័យប្រជុំជាប្រចាំក្នុងមួយឆ្នាំយ៉ាងតិចណាស់បានពីរលើក។ ផែនការចាត់តាំងបណ្តាសម័យប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាប្រជាជនខេត្តអាស្រ័យដោយក្រុមប្រឹក្សាប្រជាជនខេត្តសម្រេចចិត្តក្នុងសម័យប្រជុំចុងឆ្នាំរបស់ឆ្នាំមុនសំណើស្នើរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត។សម័យប្រជុំឯកទេសឬប្រជុំដើម្បីដោះស្រាយការងារដែលមានការកើតឡើងដោយចៃដន្យពេលដែលអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឬតិចបំផុតមាន ១/៣ នៃចំនួនតំណាងក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរ។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តសម្រេចចិត្តកោះប្រជុំសម័យប្រប្រជុំជាប្រចាំយឺតបំផុតក្នុងរយៈពេល ២០ ថ្ងៃ។ សម័យប្រជុំឯកទេសឬសម័យប្រជុំដើម្បីដោះស្រាយការងារដែលមានកើតឡើងដោយចៃដន្យយ៉ាងយឺតណាស់ក្នុងរយៈពេល ០៧ ថ្ងៃ មុនថ្ងៃបើកសម័យប្រជុំ។ ត្រៀមលក្ខណៈកម្មវិធីសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តត្រូវបានផ្ញើជូនតំណាងក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងសេចក្តីសម្រេចចិត្តកោះហៅប្រជុំ។ ការចាត់តាំងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់សម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ អាណត្តិ កាល ២០២១-២០២៦ អាស្រ័យដោយក្រុម ប្រឹក្សាប្រជាជនខេត្តនីតិកាលទី១០ចេញផ្សាយ។

បណ្តាតំណាងចូលរួមសម័យប្រជុំលើកទី ០១ ក្រុមប្រឹក្សាប្រជាជនខេត្ត។ រូបថត៖ រតនា

ក្រុមប្រឹក្សាប្រជាជនខេត្តមានសិទ្ធិអំណាចស៊ើបអង្កេតតាមការកំណត់របស់ច្បាប់ធ្វើសកម្មភាពស៊ើបអង្កេតរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តធ្វើសកម្មភាពតាមច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន ច្បាប់កែប្រែបំពេញបន្ថែមមា ត្រាមួយចំនួនរបស់ច្បាប់ចាត់តាំងរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន បែបបទធ្វើសកម្មភាពរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ និងឯកសារផ្សេងៗមានការទាក់ទិន។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសម័យប្រជុំតាមការកំណត់របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន និងបែបបទធ្វើសកម្មភាពរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តដើម្បីពិភាក្សា និងសម្រេចចិត្តនូវបណ្តាបញ្ហាដែលស្ថិតក្រោមភារកិច្ច សិទ្ធិ អំណាច។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តមានសិទ្ធិស៊ើបអង្កេតតាមការកំណត់ ពិនិត្យសម្រេចចិត្តរបស់គណៈកម្មាធិការប្រជាជនខេត្ត និងស្នើរបស់ក្រុមប្រឹក្សាប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងដែលមានអាការៈខុសជាមួយនឹងរដ្ឋធម្មនុញ្ញ ច្បាប់ ឯកសារបទដ្ឋានច្បាប់របស់ស្ថាប័នរដ្ឋថ្នាក់លើ និងបណ្តាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តតាមសេចក្តីកំណត់។ ដំណើរការចោទសួរ និងពិនិត្យការឆ្លើយនៅក្នុងសម័យប្រជុំរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តរវាងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តទាំងពីរលើក។​ ចាត់តាំងធ្វើសកម្មភាពបកស្រាយក្នុងសម័យប្រជុំរបស់អចន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ស៊ើបអង្កេតឯកទេស ពិនិត្យការដោះស្រាយសេចក្តីបណ្តឹងតវ៉ារបស់ម្ចាស់ឆ្នោត ធ្វើសវនាកម្មពលរដ្ឋ។

បណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្តមានសិទ្ធិអំណាចស៊ើបអង្កេតតាមសេចក្តីកំណត់របស់ច្បាប់ធ្វើសកម្មភាពស៊ើបអង្កេតរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនពិនិត្យព្រាងសេចក្តីសម្រេចចិត្ត សេចក្តីរបាយការណ៍ គម្រោងការតាមសេចក្តីកំណត់។ អនុវត្តការស៊ើបអង្កេតឯកសារបទដ្ឋានច្បាប់ និងពិនិត្យឯកទេស និងពិនិត្យសេចក្តីរបាយការណ៍របស់ក្រុមស៊ើបអង្កេតការងារដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោសសេចក្តីសំណើរបស់ពលរដ្ឋ ចាត់តាំងពិនិត្យស៊ើបអង្កេតស្ថានភាពអនុវត្តបណ្តាសេចក្តីកំណត់របស់ច្បាប់អំពីវិស័យទទួលបន្ទុកអាស្រ័យដោយក្រុមប្រឹក្សាប្រជាជនខេត្តឬអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តប្រគល់ជូន។

ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្តសហការជាមួយនឹងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកចាត់តាំងឱ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតត្រឹមត្រូវតាមសេចក្តីប្រកាសរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត។ យោងតាមផែនការជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតដើម្បីបញ្ជាក់សមាសភាព មុខសញ្ញាដើម្បីជួបសំណេះសំណាល កត់ត្រាយោបល់ សេចក្តីសំ ណើស្នើរបស់មាមីងម្ចាស់ឆ្នោតដែលបានផ្ញើជូនរណសិរ្សមាតុភូមិវៀតណាមខេត្ត អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងឱ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្តសិក្សាស្រាវជ្រាវឯកសារ ត្រៀមបម្រុងយោបល់ដើម្បីពិភាក្សាក្នុងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត តំណាងក្រុមតំណាងត្រូវមានភារកិច្ចត្រួតពិនិត្យ រំលឹកការអនុវត្តន៍បណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត។ ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្តមានសិទ្ធិអំណាចស៊ើបអង្កេតតាមសេចក្តីកំណត់។

តំណាងក្រុមប្រឹក្សាប្រជាជនខេត្តមានភារកិច្ចចូលរួមសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត ចូលរួមពិភាក្សា អនុម័តិឆ្លងបណ្តាបញ្ហាស្ថិតក្រោមភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន។ តំណាងក្រុមប្រឹក្សាប្រជាជនខេត្តធ្វើសកម្មភាពមិនជំនាញគប្បីត្រូវធានាចំណាលពេលវេលាយ៉ាងតិចណាស់ ១/៣ ពេលវេលាធ្វើការក្នុងឆ្នាំដើម្បីអនុវត្តភារកិច្ច សិទ្ធិអំណាចរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រូវតាមសេចក្តីកំណត់។ មានការទំនាក់ទំនងជិតដិតជាមួយនឹងម្ចាស់ឆ្នោត និងប្រជាជនមានភារកិច្ចស្តាប់ និងយោបល់បកស្រាយទៀងត្រង់ សេចក្តីសំណើស្នើរបស់មាមីងម្ចាស់ឆ្នោត និងប្រជាជន។ អនុវត្តភារកិច្ចជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតធ្វើសវនាកម្មពលរដ្ឋ ទទួលយក និងពិនិត្យដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោស សំណើស្នើរបស់ពលរដ្ឋត្រឹមត្រូវតាមមាត្រាទី ៩៤ របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន មាត្រាទី ២ ច្បាប់កែប្រែបំពេញបន្ថែម មាត្រាមួយចំនួនរបស់ច្បាប់ចាត់តាំងរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន មាត្រាទី ៨៧ ច្បាប់ធ្វើសកម្មភាពស៊ើបអង្កេត ពិនិត្យរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន ទន្ទឹមនឹងនោះ មានសិទ្ធិអំណាចស៊ើបអង្កេតតាមការកំណត់៕    

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.