• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ជំរុញល្បឿនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

31/08/2021 08:38

អាសន្នរោគកូវីដ -១៩ នៅខេត្តត្រាវិញ និងបណ្តាខេត្ត ក្រុងភាគខាងត្បូងកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ។ តាមការវាយតម្លៃ របស់បណ្តាអ្នកជំនាញការ ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ ដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត ប្រឹងប្រែង និង មានភាពយូរអង្វែង នោះគឺបង្កើនកម្រិតគ្របដណ្តប់ការចាក់វ៉ាក់សាំងបង្ការ ទប់ស្កាត់អាសន្នរោគ។ ទទួលបានការបត់បែងវ៉ាក់សាំងរបស់ក្រសួងសុខាភិបាល បណ្តាមន្ទីរ ផ្នែកជំនាញរបស់ខេត្ត ត្រាវិញ បាននិងកំពុងជំរុញល្បឿន ការចាក វ៉ាក់សាំងជួយបង្កការជម្នះរបស់រាងកាយជូនដល់ប្រជាជនជាសន្សឹមៗ គ្រប់គ្រង និងរាំងស្កាត់បានអាសន្នរោគ។

ចាក់វ៉ាក់សាំងដល់កម្មករនៅតំបន់ឧស្សាហកម្មឃុំឡុងឌឹក ។ រូបថត៖ ង៉ុកស្វង

     ដំណឹងពីមន្ទីរសុខាភិបាលបានឱ្យដឹង សរុបចំនួនវ៉ាក់សាំងដែលខេត្តត្រាវិញ  បានផ្គត់ផ្គង ១២២.១៣០ ម្ជុល ខេត្តទទួលយកបាន ១០៥.៣៣០ ម្ជុល នៅផ្ញើឯវិទ្យាស្ថាន Pasteure ទីក្រុងហូជីមិញចំនួន ១៦.៨០០ ម្ជុលសម្រាប់ចាក់ម្ជុលទី ២។        ឆ្លងតាមរយៈនោះ ខេត្តផ្សព្វផ្សាយបាន ០៨ លើក និងលើក Vero Cell Sinopharm។ គិតមកទល់ពេលនេះ ខេត្តចាក់សម្រេចជាង ៨៥%នៃចំនួនវ៉ាក់សាំងដែលបានផ្តល់ជូន។ តាមការគ្រោងទុក ដល់ថ្ងៃទី ២៦ ខែសីហានឹងចាក់បានរួចរាល់។
     តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត គាងសុខា សមាជិកគណៈកម្មាធិការបក្សខេត្ត នាយកមន្ទីរសុខាភិបាល៖ អាសន្នរោគកូវីដ-១៩ កំពុង រាលដាលយ៉ាងរហ័ស ស្មុគស្មាញនៅតាមប្រទេសជាច្រើនក៏ដូចជានៅវៀតណាម បច្ចុប្បន្នមិនទាន់ មានថ្នាំព្យាបាលយ៉ាងមានប្រសិទ្ធភាពនៅឡើយ។ ទោះជាដូច្នោះក៏ដោយមានវ៉ាក់សាំងបង្ការជំងឺ និងបានចាក់វ៉ាក់សាំងគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយមានប្រសិទ្ធភាពសំដៅកាត់បន្ថយការឆ្លងរាលដាលនៃអាសន្នរោគ ធានាការបង្ការជំងឺយូរអង្វែង។ បើទុកជាជួបលំបាកយ៉ាងច្រើនអំពីធនធានមនុស្ស ពីព្រោះការបង្ការ ទប់ស្កាត់អាសន្នរោគផង និងអនុវត្តការចាក់វ៉ាក់សាំងផងក៏ដោយ ប៉ុន្តែផ្នែកសុខាភិបាល បត់បែងកងកម្លាំងឱ្យបានសមស្របជំរុញល្បឿន ដើម្បីចាក់ឱ្យអស់វ៉ាក់សាំង។
     គណៈចង្អុលកាបង្ការ ទប់ស្កាត់អាសន្នរោគខេត្តបានចង្អុលការដល់មន្ទីរសុខាភិបាលបង្កើន ការចាក់វ៉ាក់សាំងជូនបណ្តាមុខសញ្ញា ក្រៅពីបណ្តាមុខសញ្ញាអាទិភាពចាក់មុន ដើម្បីបម្រើដល់ការងារ បង្ការទប់ស្កាត់អាសន្នរោគនៅទាំងអនុវត្តការចាក់ វ៉ាក់សាំងជូនទូទាំងប្រជាជននៅភូមិសាស្រ្តមួយ ចំនួនដែលមានបាតុភាពខ្ពស់ កើតមានអ្នកជំងឺ ក្រៅសហគមន៍។ ទន្ទឹមនឹងនោះ ចង្អុលការចាក់វ៉ាក់សាំងជូនកម្មករពលករនៅតាមបណ្តាអាជីវកម្មលើភូមិសាស្រ្តខេត្ត និងអាទិភាពឱ្យបណ្តាអាជីវកម្មដែលមានចំនួនកម្មករពលករច្រើន ដើម្បីឆាប់បានស្តារការផលិតធ្វើអាជីវកម្មឡើងវិញ។ល។ ផែនការរបស់ខេត្ត ដល់ចុងឆ្នាំ ២០២១ នឹងមានប្រជាជនក្នុងអំឡុងអាយុជាង ៥០% បាន ចាក់វ៉ាក់សាំង ២ ម្ជុល រួចខិតខំអនុវត្តគោលដៅ មានប្រជាជន ៧០% គ្រប់អាយុពី ១៨ ឆ្នាំ ឡើងទៅបានចាក់វ៉ាក់សាំង ២ ម្ជុលដើម្បីសម្រេចបានការលើកលែងកើតជំងឺក្នុងសហគមន៍ និងទប់ស្កាត់ បំបាត់បានអាសន្នរោគកូវីដ-១៩ មាន ប្រសិទ្ធភាពយូរអង្វែង។ បច្ចុប្បន្នមានប្រជាជន ចំនួន ៨.៧៨៤ នាក់បានចាក់វាក់សាំងម្ជុលទី ២។
     ខេត្តត្រាវិញ កំពុងផ្តុំអនុវត្តការបង្ការ ទប់ស្កាត់អាសន្នរោគលើលក្ខខណ្ឌ “បង្ការសកម្ម ឆាប់រកឃើញ ធ្វើចត្តាឡីស័ករហ័ស ព្យាបាលមានប្រសិទ្ធភាព វិនិច្ឆ័យរួចរាល់ ឆាប់បានលំនឹងស្ថានភាព”។ ទន្ទឹមនឹងនោះ ជំរុញមាំការអនុវត្តន៍ “៥K + វ៉ាក់ សាំង+បច្ចេកវិទ្យា” ក្នុងការងារ បង្ការទប់ស្កាត់ អាសន្នរោគកូវីដ ១៩។ ក្នុងនោះ ការអនុវត្តន៍ “៥K” បានផ្សព្វផ្សាយយ៉ាងច្រើន និងប្រជាជនអនុវត្តប្រតិបត្តិល្អ។ ថ្វីត្បិតតែដូច្នោះក៏ដោយ គប្បីបន្តការផ្សព្វផ្សាយជួយឱ្យប្រជាជនពាក់របាំងមុខត្រូវ របៀប កម្ចាត់មេរោគជាញឹកញយ រក្សាចម្ងាយសុវត្ថិភាពតាមការព្រមាន ជាពិសេសយកចិត្តទុកដាក់ផ្តល់ដំណឹងសុខាភិបាលពេលធ្វើដំណើរ។ ជំរុញឱ្យមនុស្សគ្រប់រូបតម្លើង “បញ្ជីសុខភាពអេឡិកត្រូនិក” ដើម្បីងាយស្រួលក្នុងការអនុវត្តន៍បច្ចេកវិទ្យាបញ្ចូលស្ថានភាពអាសន្នរោគ និងគ្រប់គ្រងការចាក់ថ្នាំ។
     ការអនុវត្តន៍ “បញ្ជីសុខភាពអេឡិកត្រូនិក”គឺអនុវត្តលើខឿនគ្រឹះឧបករណ៍អេឡិកត្រូនិករបស់ក្រសួងសុខាភិបាលសហ ការជាមួយក្រសួងឃោសនាការនិងព័ត៌មាន និងសម្ព័ន្ធទូរគមនាគមន៍ Viettel អនុវត្តជួយឲ្យប្រជាជនដឹង និងគ្រប់គ្រង ព័ត៌មានដោយខ្លួនឯង តាមដានការចាក់ថ្នាំ។ ឆ្លង​តាមរយៈនោះ ជួយដល់ប្រជាជនគ្រប់រូបម្ចាស់ ការក្នុងការបង្ការជំងឺ និងថែទាំសុខភាព។ ជាពិសេស ក្នុងពេលវេលាបច្ចុប្បន្ន “បញ្ជីសុខភាពអេ ឡិកត្រូនិក” ជួយឱ្យប្រជាជនចុះឈ្មោះចាក់វ៉ាក់ស៊ីនផ្ទាល់ឆ្លងតាមរយៈផ្នែកទន់ ក្នុងនោះមានការផ្តល់ដំណឹងសុខាភិបាល បញ្ជាក់ការយល់ព្រមចាក់បង្ការអាសន្នរោគកូវីដ-១៩ លើផ្នែកទន់អេឡិចត្រូនិកពេលដែលចាក់វ៉ាក់សាំងបាន ២ ម្ជុល។ ដោយឡែក បុគ្គលិកសុខាភិបាលស្រង់យកព័ត៌មានអំពីការចាក់វ៉ាក់សាំងបង្ការអាសន្នរោគកូវីដ ១៩ ពីអ្នកផ្តល់ដំណឹងដើម្បីជួយឧបត្ថម្ភបានទាន់ ពេលខណៈដែលមានសំណូមពរ។ គិតមកទល់ ថ្ងៃទី ១៩ ខែសីហា ខេត្តត្រាវិញ បានតម្លើង “បញ្ជីសុខភាពអេឡិកត្រូនិក”បានចំនួន ១០.២៣៩ ច្បាប់។
     រួមជាមួយបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ ការបង្កើនចាក់វ៉ាក់សាំងនិងអនុវត្តបច្ចេក វិទ្យាគឺជាការចាំបាច់ដើម្បីគ្រប់គ្រងបានល្អ រកឃើញជំងឺបានឆាប់ រហ័សជាង អនុវត្តដាច់អហង្ការការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ ជឿជាក់ថាជាមួយការរួមដៃរបស់បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ និងទូទាំងប្រជាជន អាសន្នរោគកូវីដ-១៩ នឹងឆាប់រលត់រលាយទៅ នាំមកវិញជីវភាពលំនឹង ក្សេមក្សាន្តដល់ប្រជាជនគ្រប់រូប៕   
 

ប្រែសម្រួល៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.