31/08/2021 08:07
ដូច្នោះ គិតតាំងពីថ្ងៃផ្ទុះឡើងជំងឺថ្ងៃទី ២៧ មេសា មកដល់ថ្ងៃទី ៣០ សីហា ក្នុងទូទាំងខេត្តត្រាវិញ មានករណីវិជ្ជមានវីរុស SARS-CoV-២ សរុបរួមចំនួន ១.៣១៩ ករណី ។ មាន ៤២ ករណីអន្តោប្រវេសន៍ដោយបានគម្លាតចត្តាឡីស័ក ព្យាបាលជាសះស្បើយ ៥២៧ ករណី។ គិតមកដល់ពេលនេះ ខេត្តកំណត់ត្រា ករណីស្លាប់ចំនួន ១១ ករណី ។ អ្នកជំងឺត្រូវស្លាប់លើកទី ១១ នៅម៉ោង ២២ រាត្រីថ្ងៃ ទី ២៩ សីហា នៅនឹងមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១ ភេទស្រី កើតឆ្នាំ ១៩៥០ នៅ ភូមិរោងវាល ឃុំតឹងហ៊ីប ស្រុកថ្កូវ។ មូលហេតុនាំឱ្យស្លាប់ អាស្រ័យដោយថមថយការដក់ដង្ហើម មានអាការៈ ARDS ខ្ពស់ អាស្រ័យដោយ រោគ SARS-CoV-២ ក្រលៀនខ្សោយ។ អ្នកជំងឺមានបណ្តារោគរុាំរៃក្នុងខ្លួនដូចជា៖ សម្ពាធឈាមខ្ពស់ ខ្វះឈាមដោយអន្លើ រលាកក្រពះបាយ សុខភាពខ្សោយ៕