31/08/2021 08:45
អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីធានាអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គមក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងប្រែប្រួលស្មុគស្មាញ់ គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានបានបង្កើនកិច្ចចង្អុលការ យកចិត្តទុកដាក់ ម៉្លោះហើយល្បឿនពិនិត្យអង្កេតឡើងវិញនិងចំណាយប្រាក់ឧបត្ថម្ភដល់បណ្ដាមុខសញ្ញាបានទាន់ពេល។ តួយ៉ាងនៅស្រុកមួយចំនួនដូចជា៖ កូវកែ(សម្រេច ១០០%) ចូវថាញ់ (សម្រេច ៩៨,៩%) ថ្កូវ (៩៣,២%) កូវង៉ាង (៩០,៧%)។ល។ ថ្វីត្បិតដូច្នោះ មូលដ្ឋានមួយចំនួនអាស្រ័យមានករណី F០, F១ ច្រើន សំណុំលិខិតអនុវត្តមិនទាន់សម្រេច ជះឥទ្ធិពលដល់ការចំណាយប្រាក់ឧបត្ថម្ភដល់មុខសញ្ញាទាំងនោះ៕
ប្រែសម្រួល៖ លឺវវូ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។