
ទោះបីប្រតិទិនចុះពូជស្រូវរដូវដើមឆ្នាំដែលការិយាល័យកសិកម្មនិងអភិវឌ្ឍជនបទ ស្រុកកូវង៉ាង បានចេញផ្សាយ ដល់ខែ ឧសភា ឆ្នាំ ២០២១ ទើបដល់ពេលចុះពូជក្ដី ប៉ុន្តែមាមីងកសិករនៅតាមមូលដ្ឋានជាច្រើនលើភូមិសាស្រ្តស្រុក បានចុះពូជស្រូវរដូវដើមឆ្នាំ ជាបន្តបន្ទាប់មុនប្រតិទិនរដូវកាល។ ពីព្រោះតាមសំដីរបស់មាមីងនៅទីនោះ រយៈពេល នេះប្រភពទឹកបានធានា ម៉្លោះហើយអាចនឹង ចុះពូជបាន។
08/06/2021 09:18
ក្នុងបណ្តាឆ្នាំកន្លង ចលនាដាំក្រូចឆ្មាររីកចម្រើនបង្គួរនៅតំបន់ដីតឹងគ្វី ឃុំអាងភូតឹងនិយាយដោយឡែក នៅលើភូមិសាស្ត្រស្រុកកូវកែនិយាយរួម ហើយនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ជូនអ្នកចម្ការនៅទីនេះ ។ ទន្ទឹមនឹងនោះ បណ្តាពូជក្រូចឆ្មារបានដាំច្រើននៅទីនេះ ដូចជាក្រូចឆ្មារគ្មានគ្រាប់ ក្រូចឆ្មារផ្លែមូល ក្រូចឆ្មារផ្កាស្វាយ។ល។ បច្ចុប្បន្នដើមក្រូចឆ្មារទាំងនោះត្រូវចាស់រិល និងកើតជំងឺលឿងស្លឹក ស្អុយគល់។ ឆ្នាំ ២០២០ អ្នកចម្ការង្វៀងវ៉ាំងក្វឹកផុង នៅភូមិ តឹងគ្វី ទី ២ បាននាំយកពូជក្រូចឆ្មារចង្កោមផ្កាស្វាយមកដាំ រួចពង្រីកទូលាយ ទទួលបានទិន្នផល និងលក់បានតម្លៃខ្ពស់ជាងពី ០៣ - ០៤ ដង បើប្រៀបនឹងពូជក្រូចឆ្មារដែលមាននៅមូលដ្ឋាន។
08/06/2021 09:01
ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ជាឃុំតំបន់ជ្រៅ មានជនរួមជាតិខ្មែររស់នៅច្រើន ប្រមាណ ៧៣% ប្រៀបជាមួយនឹងចំនួនប្រជាជនរួមរបស់ឃុំ។ ជាយូរយារមកហើយ មាមីងជនរួមជាតិខ្មែរតែងសាមគ្គី ជឿជាក់ទៅលើការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ។ អាស្រ័យហេតុនោះ រាល់គោលការណ៍ សារាចរ សេចក្តីសម្រេចចិត្ត ក្រោយពេលបានផ្សព្វផ្សាយតែងបានជនរួមជាតិប្រតិបត្តិល្អ ក្នុងនោះមានការអនុវត្តន៍បណ្តាការព្រមានរបស់ផ្នែកជំនាញទាក់ទងដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។
08/06/2021 08:49
កសិករង្វៀងថាញ់តុង នៅភូមិហោយអាង ឃុំហ្វាតឹង ស្រុកកូវកែសួរ៖ បច្ចុប្បន្ន មានកសិករ ជាច្រើននៅក្នុងស្រុកពង្រីកការដាំខ្នុរចាំងហ្គាយ យ៉ាងច្រើនហើយនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ច្វីត្បិត ដូច្នោះក្ដីក្នុងដំណាក់កាលដាំច្រើនកើតមានជំងឺអ៊ុតខ្មៅនិងដង្កូវបំផ្លាញ។ សូមឲ្យដឹងបច្ចេក ទេសដាំនិងរបៀបថែទាំខ្នុរ ?
01/06/2021 08:40
ភូមិញ៉ែទឺ (បេ) ឃុំហាមយ៉ាង ស្រុកថ្កូវមានផ្ទៃដីធម្មជាតិ ២៦២ ហិកតា ក្នុងនោះផ្ទៃដីកសិកម្ម ២៤៣ ហិកតា។ ប្រជាជននៅទីនេះភាគច្រើនប្រកបរបរកសិកម្ម។ ឆ្នាំ ២០១៧ រដ្ឋអំណាចមូលដ្ឋានបានទិញគ្រាប់ល្ពៅបង្កាត់ពូជប្រភេទ F1-៨៦៨ ឬហៅថាល្ពៅដុងតៀងវ៉ាងពីក្រុមហ៊ុនភាគហ៊ុនគ្រាប់ពូជភាគខាងត្បូងជូនគ្រួសារប្រជាជន ០៣ គ្រួ ក្នុងភូមិដាំពិសោធកម្មលើផ្ទៃដីជិត ០៣ កុង។ បច្ចុប្បន្ន ភូមិមានគ្រួសារប្រជាជន ៥០ គ្រួដាំពូជល្ពៅ នេះលើផ្ទៃដីជិត ២០ ហិកតា ទទួលប្រាក់ចំណេញពី ១៥- ២០ លានដុងក្នុងមួយហិកតា ខ្ពស់ជាង ០២ ដងបើប្រៀបនឹងការផលិត ស្រូវ។ ជាពិសេស ដាំប្រភេទល្ពៅនេះមានឈ្មួញមកធានាប្រមូលទិញផលិតផល ម្ល៉ោះហើយមាមីងក្នុងភូមិនឹងនរចិត្តក្នុងការផលិត។
28/05/2021 08:34
លោកផាមមិញទ្រៀង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទឲ្យដឹងថា៖ បច្ចុប្បន្ននេះ ក្នុងការផលិតមុខទំនិញពិសេសមួយចំនួនរបស់ខេត្តកំពុងឈានដល់ដំណាក់កាលប្រមូលផល ភាគច្រើនផ្លែឈើ និងជលផល ដូចជាត្រីផ្ទក់ បង្កងជើងស តម្លៃចុះថោកអាស្រ័យការលក់ចេញយឺតព្រោះជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ឈ្មួញប្រមូលទិញកសិផលបន្ទាបតម្លៃយ៉ាងខ្លាំង។ នៅចំពោះស្ថានភាពនោះ មន្ទីរបានស្នើក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហពាណិជ្ជកម្មឧទ្ទេសនាមអាជីវកម្ម និងសម្ព័ន្ធក្រុមហ៊ុនធំៗដែលមានកិត្តិយសមួយចំនួនឲ្យខេត្ត ដើម្បីចុះឈ្មោះសហការវិនិយោគ និងលក់មុខទំនិញកសិផលសំខាន់ៗមួយចំនួនរបស់ខេត្ត។
25/05/2021 10:08
កាលពីថ្ងៃទី ២១ ឧសភា សមាគមកាកបាទក្រហមស្រុកទីវកឹងសហការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំតឹងហ៊ុងចាត់តាំងជូនអំណោយ ១០០ ចំណែក ឆ្លងតាមរយៈរូបភាពពេលដាក់ផ្សារសប្បុរសធម៌នៅភូមិតែតែទី ១ ឃុំតឹងហ៊ុង។
25/05/2021 09:56
សំណេះសំណាលជាមួយយើងខ្ញុំ លោកដាំងថាញ់តឹម នាយកស្ថានីយព្យាករណ៍ ឧតុនិយមជលសាស្ត្រខេត្តបានឲ្យដឹង៖ បច្ចុប្បន្នឈានចូលរដូវភ្លៀង (ចាប់ពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០២១) អាស្រ័យដោយភ្លៀងដើមរដូវមានខ្យល់ព្យុះច្រើន និងផ្លេក បន្ទោររន្ទះផង ហេតុនោះពេលកសិករចេញទៅវាលស្រែគប្បីយកចិត្តទុកដាក់ដល់ខ្យល់ព្យុះ ផ្លេកបន្ទោររន្ទះ មិនត្រូវជ្រកក្រោមដើមឈើធំខ្ពស់នៅវាលស្រែ។ ក្នុងការផលិតកសិកម្ម ចំពោះបណ្តាតំបន់ដីទំនាប នឹងត្រូវលិចទឹក ម៉្លោះហើយគប្បី ម្ចាស់ការជីកស្តារផ្លូវទឹក ក្រោយពេលមេឃក្ដៅរាំងស្ងួត។ល។
21/05/2021 08:02
ដោយមាន ៣៤,៧% ចំនួនប្រជាជនជាជនរួមជាតិខែ្មរ ក្នុងបណ្តាឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ស្រុកកូវង៉ាងប្រមូលផ្តុំបណ្តាវិធីសាស្រ្តពង្រីកសេដ្ឋកិច្ច - សង្គម ផ្តើមពីនោះជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែបានអភិវឌ្ឍជាលំដាប់។ ឆ្នាំ ២០២០ អត្រាគ្រួសារជនរួមជាតិខ្មែរបានកាត់បន្ថយ ៣,៣៦% បើប្រៀបជាមួយឆ្នាំ២០១៩។
21/05/2021 07:24
តាមប្រភពព័ត៌មានពីថ្នាក់ដឹកនាំអគ្គិសនីទីក្រុងត្រាវិញស្ថិតក្រោមឱវាទក្រុមហ៊ុនអគ្គិសនីត្រាវិញ ក្នុងរយៈពេល ០៤ ខែដើមឆ្នាំ ២០២១ ទីក្រុងត្រាវិញប្រិតសំចៃអគ្គិសនីបាន ១.៥២៨.១០១ គីឡូវ៉ាត សម្រេច ២,៤% នៃចំនួនអគ្គិសនីប្រើ ប្រាស់រួម។ មុខសញ្ញាទាំង ០៤៖ រដ្ឋបាលបុព្វហេតុ បំភ្លឺនៅទីសាធារណៈ បំភ្លឺក្នុងការប្រជុំជីវភាព ធ្វើអាជីវកម្ម សេវាកម្ម ធ្វើអាជីវកម្មផលិតសុទ្ធសឹងអនុវត្តសម្រេចបើប្រៀបជាមួយនឹងផែនការ។
18/05/2021 08:38
០៥ ឆ្នាំបន្តបន្ទាប់ (២០១៧-២០២១) កសិករង្វៀងវ៉ាំងហៀង នៅភូមិពិសី ឃុំភឿងថាញ់ ស្រុកកាងឡុងបានទទួលស្គាល់ជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។ ជាមួយស្មារតីព្យាយាម ហ៊ានគិត ហ៊ានធ្វើ បងបានឈានមុខក្នុងការអនុវត្តបណ្ដារបៀបធ្វើថ្មីទៅក្នុងការផលិតកសិកម្មរបស់គ្រួសារ ឆ្លងតាមរយៈនោះបានរួមចំណែកបង្កើនទិន្នផលនិងគុណភាពផលិតផល (ស្រកានាគនិងក្រូចវល្លិ៍ផ្អែម) ទទួលបានប្រភពចំណូលជាមធ្យមពីទម្រង់ដាំស្រកានាគរបស់បងជិត ០,៧ ពាន់លានដុងក្នុងមួយឆ្នាំលើផ្ទៃដី ១,៨ ហិកតា ព្រមទាំងដោះស្រាយការងារធ្វើជូនពលករពី ១៥-២០ នាក់ ទទួលបានប្រាក់ចំណូលលំនឹងពី ១៥០.០០០-២០០.០០០ ដុងក្នុងមួយថ្ងៃ។