• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ប្រសិទ្ធភាពពីទម្រង់ដាំដំណាំក្នុងផ្ទះពិដានអនុវត្តបច្ចេកវិទ្យាខ្ពស់

08/06/2021 08:52

ឃុំលឿងហ្វា(អា) ស្រុកចូវថាញ់ជាតំបន់ដីមានប្រវេណីដាំដំណាំបន្លែ។ មុននេះ ប្រជាជនផលិតតាមរបៀបបុរាណ ថែទាំ ដាក់ជីយោងតាមបទពិសោធន៍ដែលមានស្រាប់ ម៉្លោះហើយលទ្ធផលមិនសូវបានខ្ពស់។ បច្ចុប្បន្ន មានគ្រួសារមាមីងកសិករជាច្រើនចាប់ផ្ដើមផលិតតាមរបៀបដាំបន្លែស្អាត ដាំដំណាំក្នុងផ្ទះសំណាញ់និងអនុវត្តបច្ចេកទេសជឿនលឿន បច្ចេកវិទ្យាខ្ពស់និងបង្កើតបានបណ្ដាក្រុមសហការ សហករណ៍ ក្រុមរបរ នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។

       

បងថាច់ចន្ធី(ខាងឆ្វេង)ផ្តោះប្តូរអំពីរបៀបដាំដំណាំ។ រូបថត៖ ស៊ើងតៀង

           លេចធ្លោដូចជាសាខាសមាគមដាំដំណាំក្នុងផ្ទះសំណាញ់អនុវត្តបច្ចេកវិទ្យាខ្ពស់ (សា ខាសមាគម) ស្ថិតក្រោមឱវាទសាខាសមាគមមុខរបរ សមាគមកសិករឃុំទម្រង់សម្រេចបានទិន្នផលខ្ពស់ បង្កើនប្រាក់ចំណូលជូនមាមីងកសិករ។ ដើម្បីឆ្លើយតបតម្រូវការពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់របស់អ្នកប្រើប្រាស់និងធានាអនាម័យសុវត្ថិភាពអាហារ ដើមឆ្នាំ ២០១៩ សមាគមកសិករឃុំលឿងហ្វា(អា) ចលនាសមាជិក ១៧ នាក់ក្នុងសាខាសមាគមរបរចូលរួមទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ដាំដំណាំក្នុងផ្ទះសំណាញ់អនុវត្តបច្ចេកវិទ្យាខ្ពស់។ ប្រភេទដំណាំបានដាំគឺ ត្រសក់ផ្អែម ជំហានដំបូងនាំមកលទ្ធផលខ្ពស់ សមាជិកនរណាក៏រីករាយ។ ផ្ដើមពីនោះ សាខាសមាគមដាំដំណាំក្នុងផ្ទះសំណាញ់អនុវត្តបច្ចេកវិទ្យាខ្ពស់បានបង្កើតឡើង។

           លោកថាច់ចន្ធី ប្រធានសមាគមកសិករឃុំបានឲ្យដឹងថា៖ ការចលនាចុះឈ្មោះទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” គឺយោងទៅលើលក្ខណៈដែលមានស្រាប់របស់សមាជិក។ សមាជិក ១៧ នាក់ចូលរួមទម្រង់មានដីផលិតស្រាប់និងមានបទពិសោធន៍ដាំដំណាំ ម៉្លោះហើយពេលចូលរួមក្នុងទម្រង់នឹងបង្កជាកម្លាំងជំរុញឲ្យបងប្អូនព្យាយាមជាងទៀត និង សកម្មរៀនសូត្រ អនុវត្តបណ្ដាបច្ចេកទេសជឿនលឿនទៅក្នុងការថែទាំ វិនិច្ឆ័យដង្កូវក្រា។

           មាមីងកសិករជ្រើសអនុវត្តគឺផ្ទះសំណាញ់។ ថវិកាវិនិយោគផ្ទះសំណាញ់មួយខ្នងៗពី ១០០ ដល់ ១៣០ លានដុង ប៉ុន្តែដាំក្នុងផ្ទះសំណាញ់ក្នុងមួយឆ្នាំមាមីងកសិករដាំបានតែត្រសក់ មួយរដូវក្នុងរដូវប្រាំង។ ចំណែករដូវភ្លៀងនិងដាំដំណាំផ្សេង ប្រភពចំណូលមិនសូវបានខ្ពស់ដូចត្រសក់ផ្អែមឡើយ។ ចំពោះផ្ទះពិដានវិនិយោគទុនខ្ពស់ជាង កសិករត្រូវវិនិយោគពី ២៥០ ដល់ ៣០០ លានដុងក្នុងមួយខ្នង។ ដាំត្រសក់ផ្អែមក្នុងផ្ទះពិដានក្នុងមួយឆ្នាំ កសិ ករអាចដាំបានពី ០៣ ដល់ ០៤ រដូវ។ ចូលរួមសាខាសមាគមដាំដំណាំក្នុងផ្ទះពិដានអនុវត្តបច្ចេកវិទ្យាខ្ពស់ មានសមាជិក ១១/១៧ នាក់មានមជ្ឈិមសមាគមកសិករវៀតណាមឲ្យបុលទុនពី ៥០ ដល់ ១០០ លានដុង ក្នុងរយៈកាល ០៣ ឆ្នាំសងដើមទុនវិញ។បច្ចុប្បន្ននេះ សាខាសមាគមដាំដំណាំក្នុងផ្ទះពិដានអនុវត្តបច្ចេកវិទ្យាខ្ពស់របស់ឃុំមានផ្ទះសំណាញ់ ០៣ ខ្នង ផ្ទះពិដាន ០៤ ខ្នង ផ្ទះមួយខ្នងៗមានផ្ទៃពី ៧០០ ដល់ ១.០០០ ម៉ែត្រក្រឡា។

         កសិករគឹមម្លិះ នៅភូមិតឹងង៉ាយចែករំលែក៖ គ្រួសារខ្ញុំមានដីស្រែ ០៤ កុង មានដីដំណាំ ០២ កុង ខ្ញុំតែងដាំបន្លែសម្រាប់លក់រាល់ថ្ងៃ។ យោងតាមរដូវកាលនិងអាកាសធាតុ ជ្រើសពូជ បណ្ដាប្រភេទដំណាំសមស្រប។ ឆ្នាំ ២០១៩ ខ្ញុំបានសាខាសមាគមរបរចលនាឲ្យដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់។ ខ្ញុំបុលទុន ១០០ លានដុងសម្រាប់វិនិយោគសង់ផ្ទះសំណាញ់មួយខ្នងនិងប្រព័ន្ធចំពួយស្រោចទឹក។ ត្រសក់ផ្អែម ដាំប្រមាណ ៧៥ ថ្ងៃនឹងអំណោយផល។ ត្រសក់មួយទង ខ្ញុំទុកតែមួយផ្លែ ពេលប្រមូលផលមានទម្ងន់ពី ១,៥ ដល់ ០២ គីឡូក្រាម គិតជាមធ្យមក្នុងមួយរដូវ ទិន្នផលផ្ដល់ពី ១,៨ ដល់ ០២ តោនក្នុងមួយកុង លក់ជាមួយតម្លៃ ពី ៣០.០០០ ដល់ ៦០.០០០ ដុងក្នុងមួយគីឡូក្រាម ចំណេញពី ៣០ ដល់ ៣៥ លានដុង។ ព្រោះដាំក្នុងផ្ទះសំណាញ់ ម៉្លោះហើយខ្ញុំដាំបានមួយរដូវ។ ក្រោយពេលដាំបាន ០២ ឆ្នាំ ខ្ញុំក៏សងដើមទុនរួចរាល់។

            កសិករគឹង៉ុកហ៊ុង នៅភូមិហ្វាឡាក(អា)បានឲ្យដឹងថា៖ ខ្ញុំដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់កាលពីឆ្នាំ ២០១៩ មកទល់ពេលនេះ។ ខ្ញុំឃើញដាំត្រសក់ផ្អែមទាមទារបច្ចេកទេសខ្ពស់ មាមីងកសិករត្រូវចេះអនុវត្តបច្ចេកទេសជឿនលឿន ព្រោះនេះជាប្រភេទដំណាំមិនចូលចិត្តទឹក បច្ចុប្បន្ន ខ្ញុំស្រោចទឹកដោយចំពួយ ចំណាយទុនខ្ពស់បង្គួរ ម៉្លោះហើយពេលដាំត្រូវខិតខំថែទាំឲ្យផ្លែធំ ទិន្នផលខ្ពស់។ បច្ចុប្បន្ន ខ្ញុំកំពុងដាំត្រសក់ផ្អែមច្រើនប្រភេទដូចជា៖ ត្រសក់ផ្អែមផ្លែវែង ផ្លែមូល ប៉ុន្តែទីផ្សារចូលចិត្តបំផុតគឺប្រភេទផ្លែមូលមានរសជាតិផ្អែមត្រជាក់ ស្រួយនិងក្រអូប។ ពេលបណ្ដាសមាជិកក្នុងសាខាសមាគមដាំដំណាំក្នុងផ្ទះពិដានអនុវត្តបច្ចេកវិទ្យាខ្ពស់ចាប់ពីពេលដាំដល់ពេលប្រមូលផល​ប្រធានសាខាសមាគមនឹងទាក់ទងឈ្មួញមកទិញដល់ចម្ការ ម៉្លោះហើយអ្នកដាំមិនសូវបង់កម្លាំងដឹកជញ្ជូនឬរកច្រកចេញសម្រាប់ ផលិតផល។

         លោកថាច់ចន្ធីាបនឲ្យដឹងបន្ថែមទៀតថា៖ បច្ចុប្បន្ន ទូទាំងឃុំមានផ្ទៃដីដាំដំណាំក្នុងផ្ទះពិដានប្រមាណ ១,៧ ហិកតា។ ដំណាំសំខាន់គឺត្រសក់ផ្អែម នាំមកប្រភពចំណូលជូនមាមីង កសិករខ្ពស់បង្គួរ។ ដោយឡែកត្រសក់ផ្អែមដាំក្នុងផ្ទះសំណាញ់ដាំបានតែរដូវប្រាំង ចំណែករដូវភ្លៀងដាំប្រភេទដំណាំផ្សេង។ ថ្វីត្បិតដូច្នោះក្ដី នេះជាទម្រង់ថ្មី ទទួលបានប្រាក់ចំណេញខ្ពស់ប៉ុន្តែចំណាយទុនវិនិយោគក៏ខ្ពស់ ម៉្លោះហើយមានកសិករជាច្រើនថ្វីត្បិតមានដីសម្រាប់ផលិត ប៉ុន្តែគ្មានទុនវិនិយោគសង់ផ្ទះសំណាញ់ ផ្ទះពិដានសម្រាប់ដាំត្រសក់ផ្អែម។ ទន្ទឹមនឹងនោះ ទម្រង់ទាមទារមាមីងកសិករត្រូវចេះអនុវត្តបច្ចេកទេសជឿនលឿនក្នុងការផលិតទើបបង្កើនទិន្នផលនិងគុណភាពត្រសក់ផ្អែម។ ដូច្នេះ សាខាសមាគមដាំដំណាំក្នុងផ្ទះ ពិដានអនុវត្តបច្ចេកវិទ្យាខ្ពស់នៅលើភូមិសាស្រ្តឃុំនាពេលបច្ចុប្បន្ននេះបានចាត់ទុកដូចសាខាសមាគមដាំដំណាំមានលក្ខណៈពិសេស ភាគច្រើនគឺបណ្ដាគ្រួសារកសិករមានលក្ខណៈសេដ្ឋកិច្ចគ្រាន់បើ ស្ដុកស្ដម។ ទន្ទឹមនឹងនោះ ច្រកចេញសម្រាប់ផលិតផលចំពោះត្រសក់ផ្អែមនៅជួបការលំបាក ប្រសិនបើក្រុមទាំងមូលដាំព្រមៗគ្នា ០៣ រដូវក្នុងមួយឆ្នាំ ឈ្មួញនឹងគាបតម្លៃ។ បច្ចុប្បន្ន​ ទម្រង់របស់សាខាសមាគមដាំដំណាំក្នុងផ្ទះពិដានអនុវត្តបច្ចេកវិទ្យាខ្ពស់រួមចំណែកកសាងខឿនកសិកម្មជ្រះ នាំកសិផលគុណភាពខ្ពស់ទៅដល់ដៃអ្នកប្រើប្រាស់។ សមាគមកសិករឃុំសង្ឃឹមថានៅពេលខាងមុខ បណ្ដាថ្នាក់ បណ្ដាផ្នែកបង្កលក្ខណៈជាងទៀត ដើម្បីសាខាសមាគមដាំដំណាំក្នុងផ្ទះពិដានអនុវត្តបច្ចេកវិទ្យាខ្ពស់មានលទ្ធភាពបានប្រសព្វជាមួយទីផ្សារ កសាងបណ្ដាកន្សោមការចងសម្ព័ន្ធដើម្បីលំនឹងច្រកចេញសម្រាប់ផលិតផលជួយឲ្យសាខាសមាគមរីកចម្រើនស្ថិរភាព៕      

               ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.