• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

មជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្ម៖ ពិនិត្យទទួលស្គាល់នឹងដាក់ឲ្យប្រើប្រាស់ឧបករណ៍ផលិតនំក្រៀប

08/06/2021 09:03

កាលពីថ្ងៃទី ០១ មិថុនា មជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្មខេត្តស្ថិតក្រោមឱវាទមន្ទីរឧស្សាហពាណិជ្ជកម្មត្រាវិញចាត់តាំងពិនិត្យទទួលស្គាល់ដាក់ឲ្យប្រើប្រាស់ឧបករណ៍ ផលិតនំក្រៀបដល់គ្រួសារអាជីវកម្មថាយថាញ់ស៊ើង (មូលដ្ឋានផលិតបាវហឹង) នៅអនុសង្កាត់លេខ ៨ សង្កាត់ទី ៩ ទីក្រុងត្រាវិញ។ នេះជាគម្រោងការ “ឧបត្ថម្ភអនុវត្តម៉ាស៊ីនឧបករណ៍ ជឿន លឿន” បានអនុវត្តពីប្រភពទុនជំរុញឧស្សាហកម្មមូលដ្ឋានឆ្នាំ ២០២១ រួមចំណែកបង្កើនតម្លៃផលិតពីប្រភពវត្ថុធាតុដើមស្រូវអង្ករច្នៃចេញជាផលិតផល នំក្រៀបផ្គត់ផ្គង់ទីផ្សារក្នុងនិងក្រៅខេត្ត។

 

កម្មាភិបាលមជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្មពិនិត្យម៉ាស៊ីនផលិតនំក្រៀប​។

       រៀងរាល់ឆ្នាំ មូលដ្ឋានផលិតបាវហឹងផលិតនំក្រៀបប្រមាណ ២,៨៥ បន្ទះ ទទួលបានប្រភពចំណូល ១,៤ ពាន់លានដុងក្នុងមួយឆ្នាំនិងចំណេញប្រមាណ ២០០ លានដុងក្នុងមួយឆ្នាំ។ ការផលិតរបស់មូលដ្ឋានតាមរបៀបបុរាណ ម៉្លោះហើយបង់ហើយបង់ពេលវេលាច្រើនក្នុងការកិនម្សៅ ចំហ៊ុយម្សៅរួចលាតទើបចេញជាផលិតផល។ ជាមួយការវិនិយោគប្រព័ន្ធឧបករណ៍ផលិតនំក្រៀបដោយស្វ័យប្រវត្តិចាប់ពីការលាងអង្ករដល់ចេញជាផលិតផល ក្នុងនោះគម្រោងការឧបត្ថម្ភម៉ាស៊ីនផលិតនំក្រៀប ០១ គ្រឿង ម៉ាស៊ីនលាងអង្ករស្វ័យប្រវត្តិ ០១ គ្រឿង ម៉ាស៊ីនកិនម្សៅ ០១ គ្រឿង ម៉ាស៊ីនច្របល់ម្សៅ ០១ គ្រឿង និងម៉ាស៊ីនកាត់នំក្រៀប ០១ គ្រឿង។ សរុបទុនវិនិយោគជាង ២១១,៧ លានដុង (គម្រោងការឧបត្ថម្ភ ៩១ លានដុង ក្រៅពីនោះអាស្រ័យមូលដ្ឋានបដិភាគ)។

        ការប្រគល់ឲ្យប្រើប្រាស់ឧបករណ៍ផលិតនំក្រៀបដែលអាស្រ័យដោយមជ្ឈមណ្ឌលជំរុញឧស្សាហពាណិជ្ជកម្ម និងជំរុញពាណិជ្ជកម្មខេត្តឧបត្ថម្ភនោះនឹងជួយបង្កលក្ខណៈឲ្យមូលដ្ឋានផលិតបាវហឹងបង្កើនថាមពលផលិតនំក្រៀបកើនឡើងពី ៣០ ដល់ ៤០%។ ជាពិសេស ផលិតផលនំផលិតចេញមានខ្នាតគំរូសមគួរ ធានាបានសំណូមពរសុវត្ថិភាពអាហារក្នុងដំណាក់កាល ផលិត៕                   

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.