• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

មាមីងជនរួមជាតិខ្មែរឃុំង៉ូវឡាកធានាការផលិតផង-យកចិត្តទុកដាក់បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ផង

08/06/2021 09:01

ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ជាឃុំតំបន់ជ្រៅ មានជនរួមជាតិខ្មែររស់នៅច្រើន ប្រមាណ ៧៣% ប្រៀបជាមួយនឹងចំនួនប្រជាជនរួមរបស់ឃុំ។ ជាយូរយារមកហើយ មាមីងជនរួមជាតិខ្មែរតែងសាមគ្គី ជឿជាក់ទៅលើការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ។ អាស្រ័យហេតុនោះ រាល់គោលការណ៍ សារាចរ សេចក្តីសម្រេចចិត្ត ក្រោយពេលបានផ្សព្វផ្សាយតែងបានជនរួមជាតិប្រតិបត្តិល្អ ក្នុងនោះមានការអនុវត្តន៍បណ្តាការព្រមានរបស់ផ្នែកជំនាញទាក់ទងដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។

បងថាច់សាបេត កំពុងប្រមូលផលម្ទេសរបស់គ្រួសារ។

        បងថាច់សាបេត នៅភូមិសំពោងស័កធំ ឃុំង៉ូវឡាកបានឱ្យដឹងថា៖ រដ្ឋអំណាចមូលដ្ឋានបានចាត់ទុកការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ជាភារកិច្ច​មួយក្នុងបណ្តាភារកិច្ចសំខាន់។ រាល់ពេលមានសារលិខិតរបស់ថ្នាក់លើមូលដ្ឋានបានចាត់តាំងផ្សព្វផ្សាយដល់ប្រជាជន ដោយប្រព័ន្ធឧគ្ឃោសនសព្ទនៅតាមបណ្តាទីស្នាក់ការ​ភូមិ។ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ ការរួមជ្រោមជ្រែងរបស់មាមីងក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ ម៉្លោះហើយមាមីងជនរួមជាតិខ្មែរស្ងប់ចិត្តក្នុងកិច្ចការពលកម្មផលិត។  ក្នុងសម័យកាលដែលអាសន្នរោគកំពុងរីករាលដាលយ៉ាងស្មុគស្មាញ ក្នុងនាមជាកសិករដូចយើងខ្ញុំដែលច្រើនប្រកបកិច្ចការនៅវាលស្រែក៏ដោយ ការចេញដើរផ្លូវទៅកន្លែងដែលមានគ្នាច្រើន។ល។នោះការពាក់របាំងមុខគឺជាការចាំបាច់។ អាស្រ័យ​ហេតុនោះ ក្នុងគ្រួសាររបស់ខ្ញុំតែងបម្រុងទុករបាំងមុខសម្រាប់ពាក់ពេលចេញធ្វើដំណើរទៅ​ណាម្តងៗ។  ក្នុងស្ថានភាពអាសន្នរោគកំពុងរាតត្បាតយ៉ាងស្មុគស្មាញដូចសព្វថ្ងៃ​ គប្បី​បង្កើនស្មារតីប្រុងប្រយ័ត្នការពារសុខភាពសម្រាប់ខ្លួននិងគ្រួសារ ពិសេសគឺដើម្បីសហគមន៍ជាការប្រសើរបំផុត។

         ដើម្បីអនុវត្តមានប្រសិទ្ធភាពការងារបង្ការ​ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ កាពីថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជន​ខេត្ត លោកឡេវ៉ាំងហាំង បានចុះហត្ថលេខាចេញផ្សាយសារាចរលេខ​ ០៤។ ផ្តើមពីនោះ ស្មារតីការពារសុខភាពរបស់ខ្លួន គ្រួសារ និងសហគមន៍របស់ប្រជាជនកាន់តែបានលើ​កម្ពស់។ រយៈពេលនេះ ធ្វើដំណើរទៅទីណាក៏ឮព័ត៌មានផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ជាការរំលឹកដល់ទូទាំងសហគមន៍ក្នុងការថែទាំសុខភាព។ លោកង្វៀងថាញ់ហ៊ុង ប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ូវឡាកបានឱ្យដឹងថា៖ សារាចរលេខ​ ០៤ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយ និងមានសុពលភាព​អនុវត្ត ដូចជាសំឡេងកណ្តឹងប្រកាសអាសន្នដើម្បីបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ និងប្រជា​ជនបង្កើនការរួមចិត្ត រួមគំនិតក្នុងការទប់ស្កាត់អាសន្នរោគ។ ចំពោះមូលដ្ឋានក៏ពង្រឹងគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគរបស់ឃុំ បង្កើនការងារសហការជាមួយ​បណ្តាផ្នែកពាក់ព័ន្ធបង្កើនការគ្រប់គ្រងរាល់ការប្រជុំជីវភាព ពលកម្ម ការធ្វើដំណើររបស់ប្រ​ជាជនលើភូមិសាស្រ្ត។ តាមដានម៉ត់ចត់ចំពោះប្រជាជនទៅពលកម្មនៅតាមបណ្តា​ខេត្តពេលវិលត្រឡប់មកមូលដ្ឋានចាប់បង្ខំឱ្យជម្រាបសុខាភិបាលបានគ្រប់គ្រាន់ បំផុសចលនាឱ្យផ្អាកបណ្តាសកម្មភាពបុណ្យទាន ពិធីជប់លៀង។ល។មានលក្ខណៈជួបជុំគ្នាច្រើន។

         ទន្ទឹមនឹងការងារបង្ការទប់ស្កាត់អាសន្នរោគ ឃុំង៉ូវឡាកក៏បំផុសចលនាប្រជាជន​អនុវត្តល្អការចុះពូជស្រូវរដូវដើមឆ្នាំ ២០២១។ គិតមកទល់ពេលនេះ កសិករលើភូមិសាស្រ្តចុះពូជស្រូវរដូវដើមឆ្នាំសម្រេចជាង ៨០០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅតាមបណ្តាភូមិ៖ សំពោង ស័កធំ គងមានបុណ្យ ប្រខុប ផ្នោរម្ទេស ពលអាស្រ័យ។ ក្រៅពីនោះ នៅតាមបណ្តាតំបន់ដីជើងផ្នោរជាង ១២០ ហិកតាក៏បានបំផុសចលនាឱ្យប្រជាជនដាំបណ្តាប្រភេទដំណាំរយៈពេលខ្លី សំដៅរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ ចលនាប្រជាជនឲ្យរក្សាផ្ទៃទឹកសម្រាប់ចិញ្ចឹមជលផល ដោយមានកិច្ចសហការជាមួយបណ្តាផ្នែកជំនាញជួយឧបត្ថម្ភដល់មាមីងដើម្បីកាត់បន្ថយការ​ខូចខាតក្នុងដំណាក់កាលចិញ្ចឹមរបស់ប្រជាកសិករ។ លោកង្វៀងថាញ់ហ៊ុង បានឱ្យដឹងបន្ថែមទៀតថា៖ បើសិនរក្សាបានការផលិតដាំដុះ ចិញ្ចឹមជលផលដូចសព្វថ្ងៃ ប្រជាជននឹងស្ងប់ចិត្តក្នុងការកែលម្អជីវភាព និងចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគមានប្រ​សិទ្ធភាព៕                                 

           អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.