• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

បង្វែរផ្ទៃដីដាំអំពៅមកដាំដំណាំផ្សេងមិនទាន់បានស្ថិរភាព ខ្វះការចងសម័្ពន្ធ

08/06/2021 08:43

លោកហ្វិញវ៉ាំងថាវ ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវបានឲ្យដឹងថា៖ គិតដល់ចុងខែឧសភា ឆ្នាំ ២០២១ ផ្ទៃដីដាំអំពៅលើភូមិសាស្រ្តស្រុកចុះពូជបានជិត ១.០០០ ហិកតា។ គិតតាំងពីឆ្នាំ ២០១៧ មកទល់ពេលនេះ ស្រុកថ្កូវមានផ្ទៃដីដាំអំពៅ ៣.០០០ ហិកតាបានមាមីងកសិករបង្វែរមកដាំដំណាំផ្សេង និងចិញ្ចឹមជលផល។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យផ្ទៃដីដែលបានបង្វែរភាគច្រើនរាត់រាយ។ល។ ម៉្លោះហើយ លទ្ធផលសេដ្ឋកិច្ចនាំមកមិនទាន់បានស្ថិរភាព ហើយមិនទាន់កសាងបានកន្សោមចងសម្ព័ន្ធលក់ចេញផលិតផល។

 

កសិករថាច់សុខ (ខាងស្តាំ)ផ្តោះប្តូរអំពីការបង្វែរផ្ទៃដីដាំអំពៅ។ រូបថត៖ ហ៊ឺវហ្វេ

           ផ្ទៃដីដាំអំពៅដែលបានបង្វែរភាគច្រើនផ្តុំចិញ្ចឹមជលផល (ត្រីផ្ទក់ បង្គាជើងស។ល។) នៅបណ្តាឃុំ៖ គីមស៊ើង លឺវង៉ីបអាញ់ ដាយអាង ឌិញអាង ផ្ទៃដីបង្វែរមកដាំដំណាំ និងផលិតស្រូវប្រមូលផ្តុំនៅបណ្តាឃុំ៖ ហាមយ៉ាង ហាមតឹង លឺវង៉ីបអាញ់ តឹងស៊ើង ង៉ាយស្វៀង។ល។ នៅបណ្តាខែដើមឆ្នាំ ២០២១ មានផ្ទៃដីចិញ្ចឹមត្រីផ្ទក់ជាច្រើនក៏ដូចជាបណ្តាដំណាំផ្សេងនៅស្រុកថ្កូវឈានចូលរដូវប្រមូលផល ប៉ុន្តែអាស្រ័យជះឥទ្ធិពលរបស់អាសន្នរោគជំងឺកូវីដ-១៩ ម្ល៉ោះហើយតម្លៃសេដ្ឋកិច្ចមិនសូវបានខ្ពស់។ ស្ថិតលើមូលដ្ឋាននោះ ទូទាំងស្រុកចុះពូជដំណាំគ្រប់ប្រភេទរដូវសម្រកបានជិត ៤.០០០/៦.១៨០ ហិកតា និងចិញ្ចឹម ជលផល ៤២៧,៧៥ ហិកតា(បង្គានាគ ៨២,៦ ហិកតា មាន ១៥២ គ្រួសារចិញ្ចឹម សម្រេចអត្រា ១៦៥,២% បើប្រៀបនឹងផែនការ(៥០ ហិកតា) បង្គាជើងស ២៨០,៩៥ ហិកតា មាន ១.៥៧៨ គ្រួសារចិញ្ចឹម សម្រេចអត្រា ៧៥,៩៣% បើប្រៀបនឹងផែនការ (៣៧០ ហិកតា) ត្រីផ្ទក់ចិញ្ចឹមបាន ៦០,៦ ហិកតា មាន ២៨១ គ្រួសារចិញ្ចឹម។ល។

          លោកថាច់ម៉ាកលី នៅភូមិជ្រោយទន្សា ឃុំគីមស៊ើងបានឲ្យដឹង៖ រដូវអំពៅឆ្នាំ ២០២១ មាមីងកសិករក្នុងភូមិបានបង្វែរមកចិញ្ចឹមជលផល​និងផលិតស្រូវ+ដាំដំណាំ ០១ រដូវ (ពោតបង្កាត់) បច្ចុប្បន្ននេះ ផ្ទៃដីដាំអំពៅរបស់ភូមិនៅប្រមាណតែ ៤០ ហិកតា។ បណ្តាផ្ទៃដីក្រោយពេលបានបង្វែរមកដាំបណ្តាប្រភេទដំណាំផ្សេងនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ជាងបើប្រៀបនឹងដាំអំពៅ។ ថ្វីត្បិតដូច្នោះក្ដី មាមីងកសិករតែងពឹងផ្អែកទៅលើទីផ្សារ កសិផល ជលផលបានមកពីការបង្វែរពីដីដាំអំពៅមិនទាន់បានចងសម្ព័ន្ធជាមួយបណ្តាអាជីវកម្ម មូលដ្ឋានប្រមូលទិញ។ល។ ផ្តើមពីនោះ មាមីងកសិករច្រើនជួបនឹងស្ថានភាព “បានផល ប៉ុន្តែ លក់មិនបានតម្លៃ”។ ចំណែកផ្ទៃដីចិញ្ចឹមជលផល​បានបង្វែរពីដីដាំអំពៅកាលពីឆ្នាំ ២០១៧ គិតមកទល់ពេលនេះចិញ្ចឹមបាន ២០ ហិកតា  ភាគច្រើនគឺចិញ្ចឹមត្រីផ្ទក់ និងបង្គាជើងស។ ០៣ ឆ្នាំកន្លងតម្លៃត្រីផ្ទក់មិនលំនឹងហើយចុះទាប ម្ល៉ោះហើយអ្នកចិញ្ចឹមជួបការលំបាកច្រើន និងត្រូវខាតទុន។ រដូវដំណាំឆ្នាំ ២០២១ កសិករភូមិជ្រោយទន្សាចុះពូជពោតបង្កាត់បាន ២០ ហិកតា តាមទម្រង់ផលិតស្រូវ ០១ រដូវ-ដាំដំណាំ ០១ រដូវ ភាគច្រើនគឺអាស្រ័យដោយឈ្មួញចងសម្ព័ន្ធជាមួយកសិករ។

            វិលមកតំបន់ដាំអំពៅនៅឃុំលឺវង៉ីបអាញ់ រដូវអំពៅឆ្នាំ ២០២០-២០២១ ផ្ទៃដីដាំថយចុះនៅប្រមាណតែ ៣៥០ ហិកតា រដូវដាំច្រើនបំផុតសម្រេចជាង ១.៣០០ ហិកតា។ និយាយអំពីបណ្តាទុក្ខលំបាកក្នុងការបង្វែរផ្ទៃដីដាំអំពៅមកដាំដំណាំផ្សេងលើភូមិសាស្រ្តឃុំ លោកង្វៀងវ៉ាំងទ្រៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលឺង៉ីបអាញ់បានឲ្យដឹងថា៖ ភាគច្រើនផ្ទៃដីដែលបានបង្វែរមិនទាន់មានទំនប់ព័ទ្ធជុំ និងជះឥទ្ធិពលពីការជ្រាបជាតិប្រៃតាមពាមថ្កូវ។ គិតតាំងពីឆ្នាំ ២០១៩ ផ្ទៃដីដាំអំពៅដែលបានបង្វែរមកផលិតស្រូវរីកចម្រើនបង្គួរ ហើយតម្លៃសេដ្ឋកិច្ចក៏នាំមកស្ថិរភាពជាង មិនសូវរងឥទ្ធិពលរបស់ទីផ្សារ។ល។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យភូមិសាស្រ្តនៅភ្ជាប់ជាមួយពានថ្កូវ និងតែងរងឥទ្ធិពលពីការជ្រាបជាតិជូរប្រៃ ម្ល៉ោះហើយការផលិតស្រូវបានតែក្នុងរដូវភ្លៀង បច្ចុប្បន្ននេះផ្ទៃដីផលិតស្រូវរបស់ឃុំមានជាង ៥០០ ហិកតា។ ចំពោះបណ្តាផ្ទៃដីដែលបានបង្វែរពីការដាំអំពៅ មូលដ្ឋានក៏នៅជួបលំបាកច្រើនអាស្រ័យផលិត  មិនទាន់បានទទួលការឧបត្ថម្ភរបស់រដ្ឋក្នុងការបង្វែរពីដីដាំអំពៅ។ ទន្ទឹមនឹងនោះ ការចងសម្ព័ន្ធតាមកន្សោមចំពោះបណ្តាកសិផលក្នុងតំបន់ដែលបានបង្វែរលើដីដាំអំពៅជួបលំបាកក្នុងខណៈដែលអាជីវកម្ម មូលដ្ឋាន សហករណ៍មិនទាន់ជំរុញមាំការវិនិយោគ។ល។

            តាមប្រសាសន៍លោកហ្វិញវ៉ាំងថាវ ដើម្បីលើកកម្ពស់ជាងទៀតតម្លៃសេដ្ឋកិច្ច និងស្ថិរភាពក្រោយពេលបង្វែរបណ្តាផ្ទៃដីដាំអំពៅមកដាំបណ្តាដំណាំផ្សេង និងចិញ្ចឹមជលផល គប្បីវិនិយោគព្រមៗគ្នា (ប្រព័ន្ធធារាសាស្រ្តផ្ជិតនៅបណ្តាតំបន់ដែលបានបង្វែរ)។ ឡើងគម្រោងផែនការផ្លាស់ប្តូរការផលិត។ ក្នុងនោះ ខេត្ត ស្រុកគប្បីលៃលកបណ្តាប្រភពទុន ហើយមានគោលនយោបាយសម្រាប់ប្រជាជនក្នុងតំបន់បង្វែរពីផ្ទៃដីដាំអំពៅ។ បង្កកន្សោមចងសម្ព័ន្ធ និងឡើងគម្រោងផែនការប្រមូលផ្តុំដើម្បីអំពាវនាវអាជីវកម្ម មូលដ្ឋានចូលរួមវិនិយោគ៕        

                    ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.