• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

វិធីសាស្រ្តពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនៅតំបន់ជនរួមជាតិខ្នែរ

21/05/2021 08:02

ដោយមាន ៣៤,៧% ចំនួនប្រជាជនជាជនរួមជាតិខែ្មរ ក្នុងបណ្តាឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ស្រុកកូវង៉ាងប្រមូលផ្តុំបណ្តាវិធីសាស្រ្តពង្រីកសេដ្ឋកិច្ច - សង្គម ផ្តើមពីនោះជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែបានអភិវឌ្ឍជាលំដាប់។ ឆ្នាំ ២០២០ អត្រាគ្រួសារជនរួមជាតិខ្មែរបានកាត់បន្ថយ ៣,៣៦% បើប្រៀបជាមួយឆ្នាំ២០១៩។

ស្រុកកូវង៉ាងមាន ៨ ឃុំជួបលំបាកខ្លាំងស្ថិតក្នុងកម្មវិធី ១៣៥ របស់រដ្ឋាភិបាល ក្នុងនោះគីមហ្វាជាឃុំស្ថិតក្នុងកម្មវិធី ១៣៥ ដំបូងបង្អស់អនុវត្តសម្រេចលក្ខឋានជនបទថ្មី។ យោងលើមូលដ្ឋាននោះ ស្រុកផ្តុំកម្លាំងអាទិភាពកាត់បន្ថយភាពក្រីក្រដោយបណ្ដាសកម្មភាពជាក់ស្ដែងដូចជា៖ ផ្លាស់ប្តូរពូជដំណាំ បុលទុនអាទិភាព បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើភ្ជាប់ជាមួយការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស។ មកកាន់បណ្តាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករក្នុងបណ្តាថ្ងៃនេះ យើងខ្ញុំបានប្រទះឃើញភូមិស្រុកកាន់តែអភិវឌ្ឍជាលំដាប់។ ប្រព័ន្ធគមនាគមន៍នៅបណ្តាឃុំបានកសាងទូលំទូលាយភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយ ទិដ្ឋភាពបរិស្ថាន ភ្លឺ-ជ្រះ-ស្អាត  ផ្ទះនីមួយៗមានអគ្គិសនីបំភ្លឺ​ បណ្តាផ្ទះបណ្ដោះអាសន្នបានសាងសង់រឹងមាំ និងពាក់កណ្តាលរឹងមាំ។ វិធីសាស្រ្តមួយក្នុងបណ្តាវិធីសាស្រ្តជំរុញការសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រពីមួយឆ្នាំទៅមួយនៅលើភូមិសាស្ត្រអាស្រ័យបានផ្សព្វផ្សាយការកសាងជនបទថ្មី ភ្ជាប់ជាមួយការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ។

កសិករប្រមូលផលម្ទេសដៃនាង។ រូបថត៖ម៉ីញ៉ឹង

ជាគំរូមានគ្រួសារលោកមាថាច់ហ៊ីប នៅភូមិកាន់ស្នំ ឃុំត្រឿងទ័រ បានរួចផុតពីភាពក្រីក្រអាស្រ័យប្រាក់ទុនបុលពីធនាគារគោលនយោបាយសង្គមស្រុក ២០ លានដុង សម្រាប់វិនិយោគចិញ្ចឹមគោមេ។ តាមលោកមាហ៊ីប កាលទើបផ្តើមអាជីព ក្រៅពីផលិតស្រូវលើផ្ទៃដីជាង ៥ កុងដែលឪពុកម្តាយចែកឲ្យនោះ គាត់នៅទាំងទៅធ្វើជាងកំបោរ ប្រភពចំណូលមិនលំនឹង។ ខណៈនោះ គ្រួសារគាត់បានមូលដ្ឋានបង្កលក្ខណៈឲ្យបុលទុនពីធនាគារគោលនយោបាយសង្គម ២០ លានដុង ទិញគោមេមួយក្បាលមកចិញ្ចឹម។ ក្រៅពីចំបើងក្រោយពីប្រមូលផលស្រូវ គាត់នៅទាំងដាំស្មៅ និងទិញចំបើងបន្ថែមសម្រាប់ធ្វើជាចំណីឲ្យគោ។ បច្ចុប្បន្ន ក្រោលគោរបស់គាត់ពេលណាក៏មានគោមេ ពី ៣-៤ ក្បាល។​ គិតជាមធ្យមក្នុងមួយឆ្នាំលោកមាលក់គោពី ០១-០២ ក្បាល មានប្រភពចំណូលរាប់សិបលានដុង។ អាស្រ័យមានប្រភពចំណូលនេះ ទើបគ្រួសារលោកមារួចផុតពីភាពក្រីក្រជាង ៣ ឆ្នាំកន្លងហើយ។

ខុសពីគ្រួសារលោកមាហ៊ីប គ្រួសារមីងថាច់ធីភារី នៅភូមិចុងផ្នោរ ឃុំធ្វឹងហ្វាជ្រើសទិសដៅរួចផុតពីភាពក្រីក្រដោយវីធីសាស្ត្រផ្លាស់ប្ដូររចនាសម្ព័ន្ធពូជដំណាំគួបផ្សំជាមួយការចិញ្ចឹមសត្វ នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ មីងភារីបានឲ្យដឹង៖ មុននេះ សេដ្ឋកិច្ចគ្រួសារគាត់ក៏ជួបការលំបាកដែរ។ ចាប់តាំងពីបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល ០២ កុងមកដាំដំណាំ ០២ រដូវនាំមកប្រភពចំណូលខ្ពស់ ជីវភាពគ្រួសារគាត់ក៏បានលំនឹង និងរួចផុតពីភាពក្រីក្រ។ ជាមួយផ្ទៃដីខាងលើ រដូវដាំដំណាំឆ្នាំ ២០២០-២០២១ មីងដាំម្ទេសដៃនាងប្រមូលផលលក់ចំឱកាសបុណ្យតេត ជាមួយតម្លៃពី ៧០.០០០-​៨០.០០០​ ដុងក្នុងមួយគីឡូក្រាម ទទួលបានប្រភពចំណូល ៥០ លានដុង ក្រោយពេលទូទាត់ប្រាក់ចំណាយរួចស្រេច នៅ ចំណេញប្រមាណ ៣០ លានដុង។ តាមមីងភារី ប្រមូលផលលើកទី ២ តម្លៃម្ទេសថយចុះនៅជិត ១២.០០០ ដុងក្នុងមួយគីឡូក្រាម ប៉ុន្តែជាមួយតម្លៃនេះនៅតែមានចំណេញ ម្ទេសប្រមូលផលលើកទី ២ លើកទី ៣​ ចំណាយតែប្រាក់ស្រោចជីបន្តិចបន្តួច។ ក្រៅពីបណ្តាថ្ងៃប្រមូលផលម្ទេសរបស់គ្រួសារ នៅពេលទំនេរ មីងនៅទាំងឆ្លៀតទៅស៊ីឈ្នួលប្រមូលផលម្ទេសរបស់គ្រួសារជិតខាង រកបានប្រភពចំណូលបន្ថែមពី ២០០.០០០ - ២៥០.០០០​ ដុងក្នុងមួយថ្ងៃ។

លោកស្រីត្រឹងធីគឹមជុង​ លេខាបក្សស្រុកកូវង៉ាងឲ្យដឹងថា៖ បណ្តាឆ្នាំកន្លង ស្រុកបានផ្យព្វផ្សាយបណ្តាកម្មវិធីឧបត្ថម្ភផលិតជូនគ្រួសារក្រីក្រ​ គ្រួសារជិតក្រ។ ក្នុងនោះ យកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពង្រីកសេដ្ឋកិច្ច-សង្គម​ ដូចទម្រង់ចិញ្ចឹមគោ ដាំដំណាំ ផ្តើមពីនោះចំនួនគ្រួសារក្រីក្ររបស់ស្រុកបានកាត់បន្ថយជាលំដាប់។ ថ្វីត្បិតជីវភាពនៅជួបការលំបាកច្រើនក្ដី ប៉ុន្តែប្រជាជននៅលើភូមិសាស្ត្រស្រុកបានម្ចាស់ការក្នុងការពង្រីកសេដ្ឋកិច្ច ជ្រើសពូជដំណាំសមស្របជា​មួយលក្ខណៈធម្មជាតិ ដើម្បីពង្រីកការផលិត ភ្ជាប់ជាមួយការផ្ទេរជូនបច្ចេកទេស បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ​ជាមួយបណ្តាទម្រង់ដូចជា៖ ចិញ្ចឹមសត្វ ដាំដំណាំឆ្លាស់រដូវ។ល។ ទន្ទឹមនឹងនោះ ស្រុកបង្កើនការចាត់តាំងវគ្គហ្វឹកហាត់អំពីបច្ចេកទេស ចំណេះដឹងពង្រីកសេដ្ឋកិច្ចគ្រួសារ កសាងបណ្ដាទម្រង់ផលិតថ្មីក៏ដូចចំណេះដឹងអំពីឥណទាន ទីផ្សារ ប្រើប្រាស់ដីធ្លីមានលទ្ធផល ផ្លាស់ប្តូររបៀបផលិត។ ទន្ទឹមនឹងនោះ ស្រុកអាទិភាពប្រភពកម្លាំងដើម្បីវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយភាពក្រីក្រ ដោះស្រាយបណ្តាបញ្ហាសុខុមាលភាពសង្គម ជាពិសេសគឺបណ្តាគោលនយោបាយអាទិភាពឧបត្ថម្ភជនរួមជាតិខ្មែរ។ យកចិត្តទុកដាក់ពង្រីកធនធានមនុស្ស អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ៕

ម៉ីញ៉ឹង-សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.