• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ភូមិញ៉ែទឺ (បេ) ជាមួយទម្រង់ដាំល្ពៅ

01/06/2021 08:40

ភូមិញ៉ែទឺ (បេ) ឃុំហាមយ៉ាង ស្រុកថ្កូវមានផ្ទៃដីធម្មជាតិ ២៦២ ហិកតា ក្នុងនោះផ្ទៃដីកសិកម្ម ២៤៣ ហិកតា។ ប្រជាជននៅទីនេះភាគច្រើនប្រកបរបរកសិកម្ម។ ឆ្នាំ ២០១៧ រដ្ឋអំណាចមូលដ្ឋានបានទិញគ្រាប់ល្ពៅបង្កាត់ពូជប្រភេទ F1-៨៦៨ ឬហៅថាល្ពៅដុងតៀងវ៉ាងពីក្រុមហ៊ុនភាគហ៊ុនគ្រាប់ពូជភាគខាងត្បូងជូនគ្រួសារប្រជាជន ០៣ គ្រួ ក្នុងភូមិដាំពិសោធកម្មលើផ្ទៃដីជិត ០៣ កុង។ បច្ចុប្បន្ន ភូមិមានគ្រួសារប្រជាជន ៥០ គ្រួដាំពូជល្ពៅ នេះលើផ្ទៃដីជិត ២០ ហិកតា ទទួលប្រាក់ចំណេញពី ១៥- ២០ លានដុងក្នុងមួយហិកតា ខ្ពស់ជាង ០២ ដងបើប្រៀបនឹងការផលិត ស្រូវ។ ជាពិសេស ដាំប្រភេទល្ពៅនេះមានឈ្មួញមកធានាប្រមូលទិញផលិតផល ម្ល៉ោះហើយមាមីងក្នុងភូមិនឹងនរចិត្តក្នុងការផលិត។

         ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលផ្សារភ្ជាប់នឹងរបរដាំល្ពៅដុងតៀងវ៉ាងជិត ០៥ ឆ្នាំកន្លង មីងស៊ើងធីពណ៌ នៅភូមិញ៉ែទឺ(បេ)បានឲ្យដឹងថា៖ ឆ្នាំ ២០១៧ គ្រួសារខ្ញុំបានរដ្ឋអំណាចមូលដ្ឋាន​ផ្តល់គ្រាប់ពូជល្ពៅដុងតៀងវ៉ាងដាំសាកល្បង ០១ កុង។ រដូវដំបូង ខ្ញុំមិនទាន់មានបទពិសោធន៍ម្ល៉ោះហើយទិន្នផលសម្រេចបានតែ ៩០០ គីឡូក្រាម ទូទាត់ខ្ទង់ចំណាយរួចនៅចំណេញបានជិត ០១ លានដុង។ ក្រោយពេលបានចូលរួមវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការដាំដំណាំ ក្នុងនោះមានបច្ចេកទេសដាំល្ពៅបានជំនួយឲ្យខ្ញុំដាំសម្រេចបានលទ្ធផលខ្ពស់។ យល់ឃើញ ថា ពូជល្ពៅនេះងាយដាំ សមស្របនឹងប្រភេទដីនៅមូលដ្ឋាន។ បច្ចុប្បន្ន គ្រួសារខ្ញុំដាំបាន ០៥ កុង។ រដូវកន្លងហើយថ្មីៗនេះ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចគ្រួសារខ្ញុំចំណេញបានជិត ០២ លានដុង​ក្នុងមួយកុង។

លោកដុងមិញហ្វាង សំណេះសំណាលជាមួយមីងស៊ើងធីពណ៌។

         លោកដុងមិហ្វាង ប្រធានគណៈកម្មការប្រជាជនភូមិញ៉ែទឺ(បេ)ឲ្យដឹងថា៖ គ្រួសារខ្ញុំជាគ្រួសារមួយក្នុងចំណោម ០៣ គ្រួសារដែលដាំល្ពៅដុងតៀងវ៉ាងដំបូងបង្អស់នៅក្នុងភូមិ។​ តាមបទពិសោធន៍របស់ខ្ញុំ ពូជល្ពៅនេះសមស្របនឹងប្រភេទដីនៅទីនេះ។ រយៈពេលពីដាំរហូតដល់ប្រមូលផលផ្លែពី ៦៥-៧៥ ថ្ងៃ បរិមាណផលសម្រេចបាន ១០ តោនក្នុងមួយហិកតា។ មិនត្រឹមតែងាយដាំ មិនសូវមានដង្កូវក្រាបំផ្លាញ ហើយក្រៅពីប្រមូលផលផ្លែ អ្នកដាំនៅទាំងកាត់ត្រួយល្ពៅលក់មានប្រាក់ចំណូលបន្ថែមទៀតផង ។ ឆ្នាំ ២០១៧ គ្រួសារខ្ញុំដាំតែ ០១ កុងប៉ុណ្ណោះ ទូទាត់ខ្ទង់ចំណាយរួច នៅចំណេញបានជិត ១,២ លានដុង។ ផ្តើមពីលទ្ធផលនោះ គ្រួសារខ្ញុំបានពង្រីកផ្ទៃដីដាំល្ពៅជាបន្ត។ រដូវល្ពៅឆ្នាំ ២០២១ គ្រួសារខ្ញុំឆាប់ដាំបានចំនួន ០៧ កុង ហើយបានប្រមូលផលរួចស្រេចកាលពី ១០ ថ្ងៃមុន ទិន្នផលសម្រេចមធ្យម ១,១ តោនក្នុងមួយកុង លក់ជាមួយតម្លៃ ៥.០០០ ដុងក្នុងមួយគីឡូក្រាម ទូទាត់ខ្ទង់ចំណាយរួចនៅចំណេញបានជិត ១៤ លានដុង ខ្ពស់ជាងទ្វេដងបើប្រៀបនឹងផលិតស្រូវ។ បច្ចុប្បន្ន         ភូមិញ៉ែទឺ(បេ) មានគ្រួសារប្រជាជន ៣២៩ គ្រួ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរស្រូបយកអត្រា ៩៧%។ ជាច្រើនឆ្នាំកន្លង ដើម្បីជំនួយឲ្យមាមីងជនរួមជាតិខ្មែរបង្កើនប្រាក់ចំណូលលើផ្ទៃដីមានខ្នាតរង្វាស់តែមួយ រដ្ឋអំណាចមូលដ្ឋានបានផ្តុំកម្លាំងចង្អុលការកសាងទម្រង់សិកម្មជាច្រើន និងយកចិត្តទុកដាក់ចំពោះពូជដំណាំថ្មីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ក្នុងនោះ ពូជល្ពៅដុងតៀងវ៉ាងបានចាត់ទុកជាពូជដំណាំនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ រួមចំណែកក្នុងការ កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។ ឆ្នាំ ២០២១ ភូមិនៅមានគ្រួសារក្រីក្រ ០៧ គ្រួ។ ​ ភូមិនឹងខិតខំលុបបំបាត់គ្រួសារក្រីក្រឲ្យអស់ក្នុងឆ្នាំនេះ៕

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.