• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

គប្បីធានាមុខទំនិញភ្ជាប់ជាមួយការចងសម្ព័ន្ធផ្គត់ផ្គង់កសិផល

28/05/2021 08:34

លោកផាមមិញទ្រៀង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទឲ្យដឹងថា៖ បច្ចុប្បន្ននេះ ក្នុងការផលិតមុខទំនិញពិសេសមួយចំនួនរបស់ខេត្តកំពុងឈានដល់ដំណាក់កាលប្រមូលផល ភាគច្រើនផ្លែឈើ និងជលផល ដូចជាត្រីផ្ទក់ បង្កងជើងស តម្លៃចុះថោកអាស្រ័យការលក់ចេញយឺតព្រោះជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ឈ្មួញប្រមូលទិញកសិផលបន្ទាបតម្លៃយ៉ាងខ្លាំង។ នៅចំពោះស្ថានភាពនោះ មន្ទីរបានស្នើក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហពាណិជ្ជកម្មឧទ្ទេសនាមអាជីវកម្ម និងសម្ព័ន្ធក្រុមហ៊ុនធំៗដែលមានកិត្តិយសមួយចំនួនឲ្យខេត្ត ដើម្បីចុះឈ្មោះសហការវិនិយោគ និងលក់មុខទំនិញកសិផលសំខាន់ៗមួយចំនួនរបស់ខេត្ត។

ឈ្មួញមកប្រមូលទិញត្របែបនៅនឹងចម្ការ។ រូបថត៖ ហ៊ឺវហ្វេ

        តាមការកត់សំគាល់ជាក់ស្តែងចំពោះផលិតផលកសិផលមួយចំនួនដែលកំពុងប្រមូលផលនៅបណ្តាមូលដ្ឋានដែលត្រូវជះឥទ្ធិពល តម្លៃចុះថោក លក់ចេញយឺត នៅកកកុញ មាមីងកសិករផលិតគ្មានចំណេញ និងត្រូវខាត ដូចជា៖ ក្រូច ស្វាយ ត្របែក ត្រីផ្ទក់ បង្កងជើងសរ។ ឆ្លងតាមរយៈការពិនិត្យសង្កេតជាក់ស្តែងរបស់ផ្នែកកសិកម្ម មានចម្ការក្រូចប្រមាណ ១.៩៥៧ ហិកតា (កំពុងអំណោយផល ១.៥០៥ ហិកតា) បរិមាណផលគិតតាំងពីដើមឆ្នាំមកទល់ពេលនេះសម្រេចបាន ៤.០០០ តោន លក់ដោយតម្លៃពី ១០.០០០-១៥.០០០ ដុងក្នុងមួយគីឡូក្រាម ថយចុះ ៥.០០០ ដុងក្នុងមួយគីឡូក្រាមបើប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំមុន។ ចម្ការស្វាយ ១.៥៦៣ ហិកតា (កំពុងអំណោយផល ១.៣៨៨ ហិកតា) បរិមាណផលសម្រេចបានប្រមាណ ៤.៥០០ តោន និងក្នុងដំណាក់កាលប្រមូលផលស្រុះចំពេលដែលបណ្តាខេត្តក្នុងតំបន់ប្រមូលផល អាស្រ័យបរិមាណផលច្រើន ចំនួនផ្គត់ផ្គង់លើសពីចំនួនតម្រូវការ តម្លៃលក់ពី ៥.០០០-៦.០០០ ដុងក្នុងមួយគីឡូក្រាម កន្លែងមួយចំនួយថយចុះនៅ ៣.០០០ ដុងក្នុងមួយគីឡូក្រាម។ ត្របែក បច្ចុប្បន្នមានជាង ២៨៦​ ហិកតា (កំពុងអំណោយផល ២០០ ហិកតា) បរិមាណផលសម្រេចបាន ២.៣០០ តោន លក់ជាមួយតម្លៃពី ២.០០០ -៣.០០០ ដុងក្នុងមួយគីឡូក្រាម កន្លែងមួយចំនួនថយចុះនៅ ១.០០០ ដុងក្នុងមួយគីឡូក្រាម។

          អ្នកចម្ការកាវវ៉ាំងលុង នៅភូមិអាងហ្វា ឃុំអាងភូតឹង ស្រុកកូវកែចែករំលែក៖ គ្រួសារមានចម្ការត្របែក ០១ ហិកតា លក់ជាមួយតម្លៃពី ៧.០០០-៨.០០០ ដុងក្នុងមួយគីឡូក្រាម (កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ ២០២១) អ្នកចម្ការរីករាយយ៉ាងខ្លាំង។ គិតជាមធ្យមក្នុងមួយថ្ងៃៗប្រមូលផលផ្លែបាន ០១ តោន។ គិតតាំងពីដើមខែឧសភាមកទល់ពេលនេះ តម្លៃត្របែកចុះថោកជាបន្តបន្ទាប់ បច្ចុប្បន្ននៅតែ ១.៥០០ ដុងក្នុងមួយគីឡូក្រាម មានពេលថយចុះនៅតែ ១.០០០ ដុងក្នុងមួយគីឡូក្រាម ហើយឈ្មួញមកប្រមូលទិញក៏តិច គ្រួសារជាច្រើនត្រូវលក់ដោយតម្លៃទាប ប្រសិនទុកឲ្យត្របែកទុំពេកជះឥទ្ធិពលដល់ការលូតលាស់របស់ដើម។

          ចំណែកជលផល ជាពិសេសគឺត្រីផ្ទក់ អាស្រ័យភាគច្រើនលក់ឲ្យឈ្មួញមកពីក្រៅខេត្ត និងនីហរ័ណទៅប្រទេសចិន។ ជាមួយផ្ទៃស្រះព្រលែងចិញ្ចឹមពីខែសីហា ឆ្នាំ ២០២០ គិតមកទល់ពេលនេះសម្រេច ៤៤៦ ហិកតា ក្នុងនោះ មានផ្ទៃស្រះចិញ្ចឹមជិតដល់ពេលប្រមូលផលប្រមាណ ២៣៦ ហិកតា ជាមួយបរិមាណផល ១៦.៤០០ តោន លក់ជាមួយតម្លៃពី ៣០.០០០-៣៥.០០០ ដុងក្នុងមួយគីឡូក្រាម។ តាមការប៉ាន់ស្មានបរិមាណផលនៅប្រមាណ ១០.០០០ តោន អាស្រ័យជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩ ម្ល៉ោះហើយ ការលក់ចេញយឺត និងតម្លៃថយចុះជាង ៣០%។ ចំណែកបង្កងចិញ្ចឹមបាន ៣.២៨៩ ហិកតា បរិមាណផលសម្រេចបាន ១៦.៨០៦ តោន (ប្រភេទ ៦០ ក្បាលក្នុងមួយគីឡូក្រាមតម្លៃ ៩៥.០០០ ដុងក្នុងមួយគីឡូក្រាម) បើប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំមុន ថយចុះ ១១.០០០ ដុងក្នុងមួយគីឡូក្រាម តាមការប៉ាន់ស្មានបរិមាណផលប្រមូលផលក្នុងខែឧសភា និងខែមិថុនាសម្រេចបាន ៤.៥០០ តោន បច្ចុប្បន្ននេះ តម្លៃថយចុះយ៉ាងខ្លាំង ម្ល៉ោះហើយលក់ចេញយឺត នៅកន្លែងមួយចំនួនឈ្មួញមិនឲ្យដឹងតម្លៃផង។

          លោកយឺសេដ្ឋា បុគ្គលិកកសិកម្ម-បរិស្ថាន ឃុំគីមស៊ើង ស្រុកថ្កូវបានឲ្យដឹង៖ ចំពោះមូលដ្ឋាន អាស្រ័យមុននោះអ្នកចិញ្ចឹមត្រីត្រូវខាត ០៣ ឆ្នាំបន្តបន្ទាប់ ម្ល៉ោះហើយគិតតាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ មានស្រះចិញ្ចឹមត្រីផ្ទក់ជាង ៧០% បានបង្វែរមកចិញ្ចឹមបង្កងជើងសវិញ។ អាស្រ័យជះឥទ្ធិពលពីអាសន្នរោគកូវីដ-១៩ ការលក់ជលផលដូចជាត្រីផ្ទក់ជាដើមក៏ជះឥទ្ធិពលដែរ ប៉ុន្តែចំនួនត្រីផ្ទក់របស់ឃុំបច្ចុប្បន្ននៅសល់មិនច្រើន។ ក្នុង ០៥ ខែដើមឆ្នាំបរិមាណផលត្រីប្រមូលបានប្រមាណ ១.១៥៥ តោន (តាមផែនការឆ្នាំ ២០២១ ប្រមាណ ៦.៥០០ តោន) លក់ ជាមួយតម្លៃពី ៣០.០០០-៣៧.០០០ ដុងក្នុងមួយគីឡូក្រាម៕ 

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.