21/05/2021 08:09
មឆ្លងតាមរយៈត្រួតពិនិត្យអង្កេតជាក់ស្ដែងស្ថានភាពបម្រុងមុខទំនិញ គ្រឿងឧបភោគ ស្បៀងអាហារនៅបណ្ដាកន្លែងទៅដល់ ក្រុមប្រតិភូបានវាយតម្លៃខ្ពស់អំពីតួនាទី ស្មារតីទទួលបន្ទុករបស់បណ្ដាអាជីវកម្មក្នុងការសហការជាមួយបណ្ដាផ្នែកខេត្តអនុវត្តល្អការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងដំណាក់កាលធ្វើអាជីវកម្ម បណ្ដាអាជីវកម្មបានអនុវត្តត្រូវតាមបណ្ដាសេចក្ដីកំណត់របស់បណ្ដាមន្ទីរផ្នែកសមត្ថកិច្ចក្នុងខេត្តណែនាំអំពីរបៀបរម្ងាប់មេរោគដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ តាមកំណត់ ៥K។ អំពីចំនួនមុខទំនិញ ឧបភោគ ស្បៀងអាហារតែងធានាអំពីចំនួននិងគុណភាព មិនទុកឲ្យកើតមានស្ថានភាពខ្វះទំនិញ តម្លៃអស្ថិរភាព។ បណ្ដាអាជីវកម្មគប្បីបន្តរក្សាឲ្យបានល្អសកម្មភាពនេះតាមសេចក្ដីណែនាំជាក់ស្ដែងនៃសេចក្ដីសម្រេចចិត្តលេខ ២២២៥ របស់គណៈចង្អុលការជាតិស្ដីពីការផ្សាយ “សេចក្ដីណែនាំបង្ការ ទប់ស្កាត់និងវាយតម្លៃនិន្នាការជ្រាបមេរោគកូវីដ-១៩ នៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ផ្សារ ភោជនីយដ្ឋាន” ដើម្បីធានាមិនឲ្យជះឥទ្ធិពលដល់ស្ថានភាពធ្វើអាជីវកម្មក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរាតត្បាតស្មុគស្មាញ៕
ក្រុមប្រតិភូអញ្ជើញទៅត្រួតពិនិត្យ សំណេះសំណាលជាមួយបណ្ដាអាជីវកម្ម។ ស៊ើងភូ-ថាច់ហ្វាង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។