
លោកស៊ើងសុផល អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹង និងប្រធានស្ថាប័នអង្គការចាត់តាំង‑មហាផ្ទៃស្រុកអញ្ជើញទៅសួរសុខទុក្ខ និងជូនលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកទីវកឹងដល់សមូហភាព ០៦ កន្លែង គឺក្រុមចម្អិនអាហារឧបត្ថម្ភតំបន់ចត្តាឡីស័កនិងប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល សមាគមសហព័ន្ធនារីស្រុក អង្គការសម្ព័ន្ធយុវជនស្រុក ក្រុមសប្បុរសធម៌ “ចង្ក្រានជាទីស្រឡាញ់” នៅភូមិត្រិញភូ ឃុំឡុងថើយ ក្រុមសប្បុរសធម៌ “កូភឿង” នៅភូមិត្រិញភូ ឃុំឡុងថើយ សមាគមសប្បុរសធម៌នៅខេត្ត‑ចង្ក្រានជាទីស្រឡាញ់ ស្រុកទីវកឹង អនុសង្កាត់ទី ២ ទីប្រជុំជនទីវកឹង ចង្ក្រានសប្បុរសធម៌ទីប្រជុំជនកូវក្វាង និងបុគ្គល ១០ នាក់ សកម្មចូលរួមបម្រើដោយអស់ពីចិត្តនៅបណ្តាក្រុមចម្អិនអាហារ និងកម្មាភិបាល យុទ្ធជន ១៥ នាក់នៅក្រុមជំនាញការនគរបាលស្រុកទីវកឹង ដែលមានស្នាដៃឆ្នើមក្នុងបណ្តាសកម្មភាពយាមល្បាត និងប្រចាំការ ២៤/២៤ ម៉ោង នៅតាមបណ្តាប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលស្រុកទីវកឹង។
03/09/2021 08:57
ក្រោយពេលផ្សព្វផ្សាយអនុវត្តលើកទី ១ ជាមួយការយកសំណាកតេស្តរហ័សរកជំងឺកូវីដ-១៩ ចំពោះសំណាកជាង ៨៥០ ប្រភេទចំពោះមនុស្សបានតេស្តរហ័សជាង ២៥.៤០០ នាក់ ចាប់ផ្ដើមពីថ្ងៃទី ២៩-៣១ សីហាឆ្នាំ ២០២១ ការយកសំណាកតេស្តរហ័សលើកទី ២ បានផ្សព្វផ្សាយអនុវត្តលើភូមិសាស្រ្ដទីក្រុងត្រាវិញ។
03/09/2021 08:48
តាមដំណឹងពីការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែរដូវវស្សាឆ្នាំ ២០២១ កសិករ ក្នុងស្រុកផលិតបានជាង ៩.០០០ ហិកតា។ អាស្រ័យការគ្រប់គ្រងបណ្តាលូបង្ខាំងទឹកដើម ប្រភពបានហ្មត់ចត់ រួមជាមួយការសម្រួលទឹកបានសមស្រប មាមីកសិករនៃតំបន់ជាច្រើនព្រោះស្រូវបាន ព្រមៗគ្នាងាយស្រួលក្នុងការសម្រួលទឹកចូលក្នុង វាលស្រែទៅតាមដំណាក់កាលស្រូវលូតលាស់។
03/09/2021 08:44
ក្នុងដំណាក់កាល ២០២១ ២០២៥ ខេត្តត្រាវិញកេណ្ឌប្រមូលបណ្តាប្រភពកម្លាំងដើម្បីកសាងជនបទថ្មី។ ទន្ទឹមជាមួយថវិកាមជ្ឈិមឧបត្ថម្ភ ខេត្តបានអាទិភាពលៃលកថវិកាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកេណ្ឌប្រមូល គួបផ្សំបណ្តា ប្រភពកម្លាំងអំពីបណ្តាកម្មវិធី គម្រោងការនៅលើភូមិសាស្ត្រ ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។
31/08/2021 08:20
ដើម្បីធានាឱ្យការពង្រីកសេដ្ឋកិច្ចផង ហើយបំផុសចលនាបងប្អូននារីអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ផងនោះ បានសមាគមសហព័ន្ធនារីឃុំង៉ុកបៀង ស្រុកថ្កូវ ដាក់បញ្ចូលទៅក្នុងផែនការធ្វើសកម្មភាពជាក់ស្តែងរបស់សមាគម។
31/08/2021 08:09
ដើម្បីប្រើប្រាស់និងពង្រីកឲ្យមានប្រសិទ្ធភាពដីផ្នោរខ្សាច់ឬដីទួលខ្វះទឹក។ល។ ឫស្សីគឺជាដើមឈើមួយប្រភេទនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ជួយឲ្យកសិករមានប្រភពចំណូលក្នុងការផលិត។ ខាងក្រោមនេះ គឺសេចក្តីណែនាំមួយចំនួនស្ដីពីបច្ចេកទេសដាំនិងថែទាំឫស្សីយកទំពាំង។
27/08/2021 07:56
ភូមិត្រពាំងវែង ឃុំញីទ្រឿង ស្រុកកូវង៉ាង មានគ្រួសារប្រជាជនចំនួន ៤២៧ គ្រួ ដោយ មានចំនួនមនុស្សរាយ ១.៤៥៧ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបយកអត្រាជិត ៩៧%។ អនុវត្តចលនាកសាងភូមិវប្បធម៌ ជនបទថ្មីតាមគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ចាប់ពី ដើមឆ្នាំ ២០២១ មកទល់ពេលនេះ ភូមិកសាងបានសំណង់សាធារណៈមួយចំនួន រួមចំណែក ធ្វើឱ្យសម្រស់ជនបទលើភូមិសាស្រ្តភូមិមានភាពវិវឌ្ឍន៍យ៉ាងសកម្ម។
27/08/2021 07:42
តាមប្រភពព័ត៌មានពីសាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិខេត្ត (ស្ថិតក្រោមឱវាទមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ) ស្រូវរដូវវស្សាឆ្នាំ ២០២១ ផ្ដុំចុះពូជ ០២ លើក។ លើកទី ១៖ ចាប់ពីថ្ងៃទី ១០-២៥ ខែសីហាជាមួយផ្ទៃដីប្រមាណ ១៨.១០០ ហិកតា រួមមាន របស់ស្រុកកាងឡុងទាំងមូល និង ១/៣ របស់ស្រុកកូវកែ ទីវកឹង ចូវថាញ់។ លើកទី ២៖ ចាប់ពីថ្ងៃទី ០១-២៥ ខែកញ្ញា ផ្ទៃដីចុះពូជប្រមាណ ៥២.០០០ ហិកតា រួមមានផ្ទៃដីដែលនៅសេសសល់របស់ស្រុកកូវកែ ទីវកឹង ចូវថាញ់ និងផ្ទៃដីទាំងស្រុងរបស់ស្រុកយ្វៀងហាយ ទីផ្សាររួមខេត្តយ្វៀងហាយ ទីក្រុងត្រាវិញ និង ២/៣ ផ្ទៃដីរបស់ស្រុកកូវង៉ាង។ ដោយឡែកផ្ទៃដីដែលនៅសេសសល់ជាង ៣.០០០ ហិកតារបស់ស្រុកកូវង៉ាងនឹងផ្ដុំចុះពូជមុនខែសីហាឆ្នាំ ២០២១ (ព្រោះនេះជាតំបន់មានលក្ខណៈពិសេសផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមបង្កង)។
27/08/2021 04:19
ក្នុង ០៧ ខែដើមឆ្នាំ ២០២១ អគ្គិសនីកូវកែប្រិតសំចៃអគ្គិសនីបាន ៨១៦.៦១៦ គីឡូវ៉ាតសម្រេច ១០៥,១៥% នៃផែនការស្មើ ២,២៦% នៃអគ្គិសនី ពាណិជ្ជផល។ អគ្គិសនីប្រើប្រាស់ក្នុងស្ថាប័នអស់ប្រមាណតែ ១៦.៧៥០ គីឡូវ៉ាត (ផែនការប្រគល់ ឲ្យ ២០.៨៧៧ គីឡូវ៉ាត) បន្ថយបាន ៤.១២៧ គី ឡូវ៉ាត ។
20/08/2021 09:08
ក្នុងខែសីហាឆ្នាំ ២០២១ ស្រុកកូវកែនឹងមានស្រូវរដូវដើមឆ្នាំចំនួន ៧.៥០០/៨.១០១ ហិកតាបានប្រមូលផល។ ស្រូវរបស់មាមីងកសិករភាគច្រើនបម្រើឲ្យបណ្ដារោងចក្រលើភូមិសាស្រ្ដស្រុក ឆ្លងតាមរយៈឈ្មួញនៅមូលដ្ឋានឲ្យតម្លៃទិញមុនពេលប្រមូលផលពី ០៥-១០ ថ្ងៃ។ ក្រោយពេលកំណត់ថ្លៃរួចទើបទិញ ហើយដឹកជញ្ជូនទៅឲ្យបណ្ដាអាជីវកម្ម ក្រុមហ៊ុននៅក្រៅស្រុក។