24/08/2021 07:53
សំណេះសំណាលជាមួយយើងខ្ញុំ លោក ផាមថាញ់ត្វង លេខាបក្សឃុំតាមង៉ាយឲ្យដឹង ថា៖ អនុវត្តបណ្ដាកម្រិតផែនការសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១ របស់បក្ខភាគឃុំនឹងមានកម្រិតផែនការជាច្រើនមិនអាចអនុវត្តសម្រេច។ ក្នុងនោះ មាន ០៣ កម្រិតផែនការមិនសម្រេចបាន នោះគឺនីហរ័ណពលកម្ម ពង្រីកអាជីវកម្ម និងដោះស្រាយការងារធ្វើ។ ថ្វីត្បិតដូច្នោះ អាស្រ័យសេដ្ឋកិច្ចមុខព្រួញរបស់មូលដ្ឋានគឺកសិកម្ម និងមានតម្លាភាពខាងចម្ការឈើហូបផ្លែ ដូច្នោះហើយក្នុងរយៈពេលអនុវត្តគម្លាតសង្គមបណ្ដើរ ធានាបណ្ដាសំណូមពរក្នុងការងារបង្ការទប់ស្កាត់ជំងឺបណ្ដើរ ឃុំតាមង៉ាយចលនាប្រជាជនឲ្យផ្ដុំកម្លាំងជំរុញមាំការកែប្រែ បង្កើនកម្រិត ចម្ការឈើហូបផ្លែ និងរក្សាពង្រីកទូលាយបណ្ដាទម្រង់ផលិតផ្ជិត សំដៅទៅរកបណ្ដាដំណាំ សត្វចិញ្ចឹមមានតម្លៃសេដ្ឋកិច្ចខ្ពស់ ឆ្លើយតបតម្រូវការទីផ្សារ។ ទន្ទឹមនឹងនោះ ចំពោះឈ្មួញចេញចូលប្រមូលទិញមុខទំនិញកសិផលរបស់មាមីងកសិករនឹងងាយស្រួលជាង។ល។
ទម្រង់ដាំស្រកានាគ។ រូបថត៖ រតនា
ទន្ទឹមនឹងនោះ មូលដ្ឋានជំរុញមាំការអនុវត្តឧបត្ថម្ភបន្តភ្ជាប់តម្រូវការ ផ្គត់ផ្គង់ការលក់ចេញកសិផលតាមរយៈបណ្ដាអាជីវកម្ម សហករណ៍ ផ្សារទំនើប បណ្ដាឈ្មួញដើមទងប្រមូលទិញ នៅក្នុងនិងក្រៅស្រុក ធានាបរិមាណផលកសិផលទាំងស្រុងនៅលើភូមិសាស្រ្តបានប្រមូលទិញ ឆ្លើយតបតម្រូវការទីផ្សារ។ ម្ចាស់ការកសាងបណ្ដាវិធានការលក់កសិផល ជាពិសេសគឺផ្លែឈើដូចជា៖ ក្រូចពោធិ៍សាត់ ខ្នុរ ស្វាយ។ល។ ក្នុងការផលិត ចំពោះដំណាំ និងឈើហូបផ្លែស្រូបយកផ្ទៃដីច្រើនបង្គួរ។ គិតមកដល់ចុងខែកក្កដា ឆ្នាំ ២០២១ មាមីងកសិករក្នុង ឃុំចុះពូជបាន ៩០០/១.២៤៤ ហិកតា បរិមាណផលសម្រេចបានជិត ២០.០០០ តោន។ អំពី ឈើហូបផ្លែបានបង្វែរពីផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំដើមឈើហូបផ្លែបាន ០៥ ហិក តា សម្រេច ១០០% នៃផែនការ កែប្រែចម្ការឈើចាស់គំរិល ១២ ហិកតា សម្រេច ១០២,៥% នៃផែនការ ភាគច្រើនបង្វែរមកដាំបណ្ដាប្រភេទ សណ្ដែក ពោត ស្រកានាគ មៀន ត្របែក ។ល។ បង្កើនផ្ទៃដីចម្ការទូទាំងឃុំបាន ១.៤៤០ ហិកតា សម្រេច ១០០% ផែនការ។ អំពីការ ចិញ្ចឹមសត្វ ពង្រីកហ្វូងជ្រូកបាន ៥.៥០០ ក្បាល សម្រេច ៦៥,២% នៃផែនការ ហ្វូងគោ ២.១៥០ ក្បាល សម្រេច ៦៥,៣% នៃផែនការ ហ្វូងសត្វស្លាបបាន ៥៦.៥០០ ក្បាល សម្រេច ៧២,៤% នៃផែនការ។
ក្នុងការអនុវត្តន៍ផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតដើម្បីបង្កើនតម្លៃសេដ្ឋកិច្ច និងបង្កើតមុខទំនិញតាមទិសដៅចងសម្ព័ន្ធរវាងកសិករ អាជីវកម្ម សហករណ៍ មាមីងកសិករឃុំតាមង៉ាយបានអនុ វត្តនិងចងសម្ព័ន្ធទម្រង់ផលិតជាច្រើន ដូចជាដាំស្លឹកគ្រៃ ក្រូចឆ្មារភ្ជាប់ជាមួយការធានាប្រមូលទិញផលិតផល ដាំក្រូចត្លុងសម្បកខៀវ ឬទម្រង់កែប្រែចម្ការចម្រុះដាំដូងខ្ទិះ ស្រកានាគ។ល។
អ្នកចម្ការង្វៀងវ៉ាំងបែទី នៅភូមិយ៉ុងណូយ ឃុំតាមង៉ាយ ស្រុកកូវកែឲ្យដឹងថា៖ កន្លងហើយ គ្រួសារគាត់បានសមាគមកសិករឃុំឧបត្ថម្ភចងសម្ព័ន្ធជាមួយអាជីវកម្មដើម្បីដាំស្លឹកគ្រៃ ក្រូចឆ្មារ។ ជំហានដំបូង ផ្ដល់លទ្ធផលលំនឹង ព្រោះនេះជាដំណាំដាំឆ្លាស់គ្នា ម៉្លោះហើយជួយឲ្យអ្នកចម្ការមានប្រភពចំណូលបន្ថែមក្នុងរយៈពេលរង់ចាំឈើហូបផ្លែបានទទួលផល។ ជា មួយចម្ការត្របែក ២.៥០០ ម៉ែត្រក្រឡា គ្រួសារគាត់ដាំឆ្លាស់ស្លឹកគ្រៃពូជ ២០០ គីឡូក្រាម (ប្រមាណ ១.២០០ គុម្ព) ក្រោយពេលដាំបាន ០៦ ខែស្លឹកគ្រៃអំណោយផលក្នុងមួយគុម្ពពី ០៣-០៤ គីឡូក្រាមហើយលក់ក្នុងមួយគីឡូក្រាមជាមួយតម្លៃពី ៤.០០០-៧.០០០ ដុង ក្នុងមួយកុងអ្នកចម្ការទទួលបានប្រភពចំណូលពី ០៣-៣,៥ លានដុង។
តាមប្រសាសន៍លោកហ្វិញវ៉ត្រឿងអាង អនុប្រធានសមាគមកសិករឃុំតាមង៉ាយ បច្ចុប្បន្ន មូលដ្ឋានបានកសាងរួចចងសម្ព័ន្ធជាមួយអាជីវកម្មមួយចំនួនក្នុងការធានាប្រមូលទិញកសិផល។ ដោយឡែកស្លឹកគ្រៃ និងក្រូចឆ្មារបានដាំរួចចងសម្ព័ន្ធ ២,៨ ហិកតា មាន ១១ គ្រួ សារនៅភូមិយ៉ុងណូយ បឹងលើង(អា) និងបាំងបាត់ដាំ។ នេះជាដំណាំខ្លីថ្ងៃដាំឆ្លាស់ក្នុងចម្ការ ថ្វីត្បិតតម្លៃសេដ្ឋកិច្ចមិនសូវបានខ្ពស់ ប៉ុន្តែរួមចំណែកដោះស្រាយប្រភពចំណូលមួយចំណែក ជូនមាមីងកសិករ។ ក្រៅពីនោះ អាស្រ័យកំពុងស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ-១៩ សមា គមកសិករឃុំក៏បានចូលរួមឧបត្ថម្ភស្វែងរកច្រកចេញឲ្យកសិផលរបស់មាមីងកសិករដោយ មានល្ហុងជាង ០៣ តោន និងមុខទំនិញផ្សេងមួយចំនួនទៀត ដូចជាក្រូចឆ្មារ ម្ទេស។ល។
តាមប្រសាសន៍លោកផាមថាញ់ត្វង អំពីបណ្ដាកម្រិតផែនការស្ដីពីសេដ្ឋកិច្ច ដូចជាប្រភព ចំណូលមធ្យមរបស់មនុស្សម្នាក់នឹងសម្រេច អាស្រ័យមុខទំនិញផ្លែឈើពិសេសមួយចំនួនរបស់ឃុំលក់បានមុនខែឧសភា ខែមិថុនា ឆ្នាំ ២០២១។ បច្ចុប្បន្ន មានតែផ្ទៃចម្ការមួយចំនួន តូច រាត់រាយហើយបរិមាណផលក៏មិនជាច្រើនប៉ុន្មានដែរ។ បញ្ហាលំបាកបច្ចុប្បន្នក្នុងការកសាង ជនបទថ្មី ឆ្នាំ ២០២១ ឃុំតាមង៉ាយកសាងឃុំ ជនបទថ្មីលើកកម្ពស់ បច្ចុប្បន្ននៅ ០៤ លក្ខឋានទៀតមិនទាន់សម្រេច (លក្ខឋានស្ដីពីគមនាគមន៍ លក្ខឋានស្តីពីមូលដ្ឋានសម្ភារវប្បធម៌ លក្ខឋានស្ដីពីការចាត់តាំងផលិត រួមជាមួយនោះគឺទិដ្ឋភាពបរិស្ថាន។ល។ ពេលស្ថានភាពជំងឺលំនឹង មូលដ្ឋាននឹងផ្ដុំកម្លាំងអនុវត្តលក្ខឋានទាំងនោះឲ្យសម្រេចតាមផែនការដាក់ចេញ៕
ប្រែសម្រួល៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។