• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

24/08/2021 07:57

សេចក្តីប្រកាសព្រមានមួយចំនួនក្នុងការផលិតស្រូវរដូវវស្សាឆ្នាំ ២០២១

បច្ចុប្បន្ននេះ ប្រជាកសិករក្នុងខេត្តកំពុងបម្រុងផលិតស្រូវរដូវវស្សាឆ្នាំ ២០២១។ អាស្រ័យការផលិតស្រូវរដូវវស្សាតែងភ្លៀងព្យុះ និងធាតុអាកាសត្រជាក់ ងាយកើតជំងឺ ដង្កូវក្រាបំផ្លាញ​ និងរលំ។ ដើម្បីផលិតស្រូវទទួលបានលទ្ធផលខ្ពស់ ខាងក្រោមនេះគឺជាសេចក្តីប្រកាសព្រមានមួយចំនួនសម្រាប់មាមីងកសិករផលិតស្រូវរដូវវស្សា៖

កសិករធ្វើដីត្រៀមបម្រុងចុះពូជស្រូវ។

វិធីសាស្រ្តបច្ចេកទេស៖ អនុវត្តល្អការធ្វើដី (ភ្ជួរ រាស់ឲ្យម៉ត់ចត់​ កៀរមុខដីស្រែឲ្យស្មើ ធ្វើផ្លូវបង្ហូតទឹក កុំឲ្យដក់ទឹក) អនាម័យស្រែមុនពេលព្រោះតិចបំផុត ០២ សប្តាហ៍​ វិនិច្ឆ័យផ្សិត Trichoderma ឬច្នៃផលិតផលគីមីសាស្រ្តសម្រាប់វិនិច្ឆ័យចំបើង ជញ្រ្ជាំងសំណល់ ព្រោះជាជួរ (ក្នុងមួយកុងប្រើពូជពី ០៨-១២ គីឡូក្រាម) ដើម្បីជៀសវាងកុំឲ្យស្រូវរលំ និងកាត់បន្ថយដង្កូវ ក្រា ជំងឺ។ អនុវត្តវិធីសាស្រ្តគ្រប់គ្រងជំងឺបំផ្លាញរួម បង្កើន ៣ បន្ថយ ៣ និងវិធានការ ១ ត្រូវ ៥ បន្ថយ។ល។

ពូជស្រូវ៖ សេចក្តីប្រកាសព្រមានគឺ អាទិភាពឲ្យប្រើពូជស្រូវដែលបានបញ្ជាក់មានអាយុកាលលូតលាស់សមស្របជាមួយមូលដ្ឋាន ដើមរឹងមិនរលំ ធន់បាននឹងជំងឺ ដង្កូវក្រា។ យកចិត្តទុកដាក់បែងក្រុមពូជដែលអាយុកាលលូតលាស់ដូចគ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងជំងឺដង្កូវ រក្សាទឹក។

កាលបរិច្ឆេទចុះពូជ៖ ចុះពូជព្រមៗគ្នា ប្រមូលផ្តុំជៀសវាងដង្កូវក្រា និងចុះពូជសម្រេចទៅតាមតំបន់ វាលស្រែនីមួយៗ (យកចិត្តទុកដាក់ការផ្សព្វផ្សាយអំពីដង្កូវក្រាធ្វើចលនារបស់ស្ថាប័នការពាររុក្ខជាតិ)។ ដាច់ខាតមិនត្រូវចុះពូជស្រូវរដូវវស្សា ប្រសិនបើការប្រមូលផលឥទ្ធិពលដល់កាលបរិច្ឆេទចុះពូជស្រូវរដូវសម្រកឆ្នាំ ២០២១-២០២២។ ប្រកាសព្រមានឲ្យមាមីងកសិករចុះពូជស្រូវតាមតម្រូវការទី​ផ្សារ។

ថែទាំ៖ ឆាប់ព្រាចជី ព្រាចសមល្មម NPK ដើម្បីបង្កលក្ខណៈឲ្យស្រូវបែកគុម្ពល្អ។ បង្កើនការប្រើជីសរីរាង្គ ជីមានផ្ទុកជាតិ canxi ដូចជា៖ ម្សៅកំបោរ ជីឡឹង Silic អាទិភាពប្រើបណ្តាជីដែលមានប្រភពជីវសាស្រ្ត បំពេញបន្ថែមបណ្តាប្រភេទជីបំប៉នដល់ស្លឹកស្រូវដើម្បីបង្កើនថាមពល។

-យកចិត្តទុកដាក់បណ្តាមុខសញ្ញាដូចជា៖ ជំងឺឆេះស្លឹក បាក់កកួរ បណ្តាជំងឺដែលអាស្រ័យ ដោយជាតិកខ្វក់ ពីងពាងល្អិត សត្វកណ្តុរ។ តាមដានបណ្តាមុខសញ្ញាមកបំផ្លាញ ដើម្បីម្ចាស់ការបង្ការកម្ចាត់តាំងពីដើមរដូវ កុំឲ្យឥទ្ធិពលដល់ទិន្នផលស្រូវ៕

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.