31/08/2021 08:13
ដាំសណ្ដែកដីដើម្បីបង្កើនជីជាតិឲ្យដី ជាតម្លាភាពក្នុងប្រព័ន្ធផលិតកសិកម្ម។ នៅស្រុកកូវង៉ាងដើមសណ្ដែកដីលូតលាស់ល្អនៅតំបន់ដីឃុំម៉ីឡុងបាក់ ម៉ីឡុងណាម ដីឥដ្ឋល្បាយខ្សាច់នៅតំបន់ជនជាតិខ្មែរដូចជាឃុំ៖ ឡុងស៊ើង ថាញ់ហ្វាស៊ើង ញ៉ីទ្រឿង ហ៊ីបហ្វា ធ្វឹងហ្វា ម៉ីហ្វា។ ដាំសណ្ដែកដីក្នុងមួយហិកតាចំណេញពី ២៥-៣០ លានដុង ខ្ពស់ជាងផលិតស្រូវពី ២,៥-៣ ដង៕
ទម្រង់ដាំសណ្តែកដីផ្តល់ផលខ្ពស់។ រូបថត៖ ស៊ើងភូ
កូវង៉ាង៖ កសិករដាំដំណាំគ្រប់ប្រភេទបាន ១៣.៦៥០ ហិកតា
គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ប្រជាកសិករបណ្តាមូលដ្ឋានលើភូមិសាស្រ្តស្រុក ដាំដំណាំគ្រប់ប្រភេទបានចំនួន ១៣.៦៥០ ហិកតា សម្រេច ៧៦,២៩% នៃផែនការ កើន ២៥០ ហិកតា ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំកន្លង។ ក្នុងបណ្តាប្រភេទដំណាំដែលបានដាំ មានដំណាំស្បៀង ២.០៥០ ហិកតា ដំណាំអាហារ ៨.៤៥០ ហិកតា ដំណាំឧស្សាហកម្ម ៣.១៥០ ហិកតា។ គិតមកទល់ពេលនេះ មាមីងកសិករប្រមូលផលដំណាំសំខាន់មួយចំនួនដូចជា៖ ពោត ឪឡឹក សណ្តែកដី ម្ទេសដៃនាង។ល។ ទិន្នផលខ្ពស់បង្គួរបើប្រៀបជាមួយរយៈពេលតែមួយឆ្នាំកន្លង។ ដោយឡែកសណ្តែកដី ទិន្នផលសម្រេចបានកើន ១,៥ ដងប្រៀបជាមួយរយៈពេលតែមួយ។
ក្រៅពីការដាំដំណាំនៅវាលស្រែ បច្ចុប្បន្នបណ្តាឃុំដែលមានតម្លាភាពសក្តានុភាពដូចជា៖ ឡុងស៊ើង ធ្វឹងហ្វា ម៉ីឡុងបាក់ មាមីងកសិករកំពុងដាំដំណាំបន្តទៀតដើម្បីធ្វើឱ្យសម្បូរបែបអំពីមុខទំនិញកសិផល៕
ស៊ើងភូ-លឺវវូ-សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។