27/08/2021 07:38
ដើម្បីសម្រេចតាមគោលដៅខាងលើនោះ ខេត្តរៀបចំឡើងវិញរដូវកាលផលិតសមស្របតាមអាកាសធាតុប្រែប្រួល ជំរុញទឹកចិត្តឲ្យកសិករអនុវត្តបណ្ដានីតិវិធីផលិតស្ថិរភាព អនុវត្តកសិកម្មល្អ (VietGAP) តាមទិសដៅប្រិតសំចៃទឹក បង្កើនប្រសិទ្ធភាពប្រើប្រាស់ជី បន្ថយការប្រើថ្នាំការពាររុក្ខជាតិ គីមីសាស្រ្តដើម្បីកាត់បន្ថយប្រាក់ចំណាយ បង្កើនទិន្នផល គុណភាព សុវត្ថិភាពអាហារ ធានាអនាម័យបរិស្ថាន។ បន្តនាំចូល ធ្វើវិសោធនកម្មបណ្ដាពូជស្រូវថ្មីដែលមានទិន្នផល គុណភាពខ្ពស់ហើយប្រកាសព្រមានឲ្យផលិតទូទៅ ចលនាកសិករប្រើពូជបញ្ជាក់ និងពូជស្រូវគុណភាពខ្ពស់ ធន់ទ្រាំបានល្អជាមួយការរាំងស្ងួត ជ្រាបជាតិប្រៃ ទន្ទឹមនឹងនោះ ពង្រីកបណ្ដាប្រភេទពូជតាមតម្រូវការរបស់ទីផ្សារនីហរ័ណដើម្បីសន្សឹមៗផ្លាស់ប្ដូរមកផលិតស្រូវមានគុណភាពខ្ពស់ វិសេសផលសម្រាប់បម្រើការប្រើប្រាស់ក្នុងប្រទេស និងបណ្ដាទីផ្សារដែលមានសម្បទាខ្ពស់។
កសិករប្រមូលផលស្រូវ។ រូបថត៖ រតនា
ទន្ទឹមនឹងនោះ យន្តូបនីយកម្មព្រមៗគ្នាក្នុងការផលិត អនុវត្តវិទ្យាសាស្រ្ត-បច្ចេកវិទ្យាដើម្បីកាត់បន្ថយដល់កម្រិតទាបបំផុតប្រាក់ចំណាយក្នុងការផលិត សម្ភារកសិកម្មសំដៅបង្កើនលទ្ធភាពប្រជែង និងបង្កើនប្រភពចំណូលជូនអ្នកផលិត។ ទន្ទឹមនឹងនោះ មូលដ្ឋានចាត់តាំងផលិតចងសម្ព័ន្ធជាមួយអាជីវកម្មតាមរូបភាពវាលស្រែធំ លើកទឹកចិត្តអាជីវកម្ម និងប្រជាជនវិនិយោគក្នុងវិស័យកសិកម្ម ផ្ដុំកម្លាំងវិនិយោគទៅក្នុងវិស័យច្នៃជម្រៅ ច្នៃផលិតផលបន្ទាប់បន្សំដើម្បីផលិតបណ្ដាផលិតផលពីអង្ករ។
ពង្រីកមណ្ឌលគ្រឹះស្ថាន ឃ្លាំងសម្រាប់ផ្ទុក រក្សាទុក ច្នៃ និងបណ្ដាសេវាឧបត្ថម្ភបន្តផ្ទាល់សម្រាប់បណ្ដាតំបន់ផលិត លើកកម្ពស់បច្ចេកវិទ្យាច្នៃ រក្សាទុកឆ្លើយតបសម្បទារបស់បណ្ដាទីផ្សារកំពូល។ នៅបណ្ដាតំបន់ជិតតំបន់វប្បកម្មនឹងបង្កើតជាបណ្ដាតំបន់ មណ្ឌលឧស្សាហកម្មច្នៃបច្ចេកវិទ្យាខ្ពស់ និងមជ្ឈមណ្ឌលសេវាភ័ស្តុភារសម្រាប់ចងសម្ព័ន្ធជាមួយទីផ្សារ ពង្រឹងឡើងវិញបណ្ដាសកម្មភាពនីហរ័ណស្រូវអង្កររបស់បណ្ដាអាជីវកម្មលើភូមិសាស្រ្តខេត្ត បង្កើតបណ្ដាកន្សោមលក់រាយនៅតំបន់វប្បកម្ម ទីក្រុងធំៗ តំបន់ឧស្សាហកម្ម។ វិនិយោគកសាងព្រមៗគ្នាហេដ្ឋារចនាសម្ព័ន្ធបណ្ដាតំបន់ឯកវប្បកម្ម រួមមាន៖ គមនាគមន៍ អគ្គិសនី ធារាសាស្រ្ត ដំណាក់បូមទឹក ប្រព័ន្ធហាលស្រូវ និងបណ្ដាសេវាផ្សេងៗសម្រាប់បម្រើក្នុងការផលិត។ ទន្ទឹមនឹងនោះ ជំរុញមាំវិនិយោគយន្តូបនីយកម្មដើម្បីកាត់បន្ថយកម្រិតខូចខាតក្នុងការផលិតស្រូវលើភូមិសាស្រ្តខេត្តចុះនៅក្រោម ០៧% ដល់ឆ្នាំ ២០៣០។
ចំពោះផ្ទៃដីដែលផលិតស្រូវមិនសូវមានផល ខេត្តត្រាវិញជំរុញមាំការបង្វែរមកដាំឈើ ដំណាំផ្សេងវិញ។ ដំណាក់កាល ២០២១ -២០២៥ បង្វែរប្រមាណ ៨.០៨៤ ហិកតាមកដាំឈើរាល់ឆ្នាំ ដាំឈើយូរឆ្នាំ ផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមជលផល។ ដំណាក់កាលនេះ ខេត្តក៏កសាងទម្រង់វិសោធនកម្មចងសម្ព័ន្ធការផលិត និងលក់ផលិតផល ២៤ ទម្រង់លើផ្ទៃដីចំនួន ៤.៨៥០ ហិកតា ជួយចងសម្ព័ន្ធរវាងអាជីវកម្ម សហករណ៍ និងកសិករតាំងពីការវិនិយោគដល់ការលក់ផលិតផលក្នុងការផលិត។
លោកផាមមិញត្រៀង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទឲ្យដឹងថា៖ គិតតាំងពីឆ្នាំ ២០១៧ មកទល់ពេលនេះ ខេត្តបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល ១០.៦៤៧ ហិកតាមកដាំដំណាំផ្សេង ដាំឈើហូបផ្លែ ដាំដូង និងគួបផ្សំជាមួយការចិញ្ចឹមជលផល លទ្ធផលកើនពី ១,២២-៧,៦៣ ដងបើប្រៀបនឹងពេលមិនទាន់បានបង្វែរ។ ថ្វីត្បិតផ្ទៃដីផលិតស្រូវថយចុះ ប៉ុន្តែបរិមាណផលរាល់ឆ្នាំតែងសម្រេចពី ១,១-១,២ លានតោនអាស្រ័យបានអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនថ្មី យន្តូបនីយកម្ម និងប្រើពូជស្រូវគុណភាពខ្ពស់ ផ្ដើមពីនោះ រួមចំណែកបង្កើនទិន្នផល គុណភាពផលិតផលស្រូវ អង្ករ កាត់បន្ថយប្រាក់ចំណាយ និងបង្កើនប្រភពចំណូលដល់អ្នកផលិតស្រូវ៕
ប្រែសម្រួល៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។