31/08/2021 08:09
ដាំឫស្សីអាចយកទៅសាងសង់ផ្ទះ ធ្វើទ្រុងក្រោល ធ្វើរបរសិប្បកម្មនិងយកទំពាំង។ បច្ចុប្បន្ន នៅខេត្តត្រាវិញ ឫស្សីយកទំពាំងមានបណ្តាពូជបានប្រជាកសិករដាំដូចជា៖ ឫស្សីមាំងតុង (ពូជឫស្សីនេះធំខ្ពស់ ទំពាំធំមានពណ៌ត្នោត) ឫស្សីមាំងតុងក្រហម (មានប្រភពមកពីដុងណាមបូ មានលក្ខណៈដូចឫស្សីមាំងតុងខ្មៅ ទំពាំងមានពណ៌ស្វាយ) ឫស្សីដូចជាពក ឫស្សីស្រុក(ឬហៅ ថាឫស្សីចិន មានប្រភពមកពីប្រទេសចិន)។ល។
កម្រិតដាំនិងរបៀបដាំ៖ ច្រើនដាំតាម ០៣ កម្រិត៖ក្នុងមួយហិកតាដាំ ៤០០ ដើម (០៥X០៥ ម៉ែត្រ) ក្នុងមួយហិកតាដាំ ៣៣០ ដើម (០៦X០៥ ម៉ែត្រ) ក្នុងមួយហិកតាដាំ ២៧០ ដើម (០៦X០៦ ម៉ែត្រ)។ ក្នុងរយៈពេលពីរឆ្នាំដំបូងអាចដាំដំណាំអាហារឆ្លាស់ជាមួយឫស្សី “យកខ្លីចិញ្ចឹមវែង”។
រណ្តៅនីមួយៗទំហំពី ៥០X៥០ សង់ទីម៉ែត្រ ឬ ៦០X៦០ សង់ទីម៉ែត្រ ដាក់ជីក្រោលបាតរណ្ដៅនីមួយៗមុនពេលដាំពី ០៥-១០ គីឡូក្រាមអាចដាំបានទាំងរដូវប្រាំងនិងវស្សា ប៉ុន្តែល្អបំផុតគប្បីដាំនៅរដូវវស្សា។
ទម្រង់ដាំទំពាំងឫស្សី។ រូបថត៖ រតនា
ថែទាំ៖ ដំណាក់កាលដំបូង ឬស្សីត្រូវការស្រោចទឹកនិងរក្សាជាតិសំណើម ជៀសវាងកុំឲ្យទឹកជន់លិចក្នុងចម្ការយូរអន្លាយ។ ជារៀងរាល់ឆ្នាំនៅរដូវវស្សាត្រូវជម្រះស្មៅ ជ្រួយដីនៅជុំវិញគល់រួចដាក់ជីតាមកំណត់។ ចំពោះឫស្សីដែលដាំបានពីរខែ ដាក់ជីចម្រុះ NPK ២០-២៩-២៥+TE ក្នុងមួយហិកតាពី ៥០-១០០ គីឡូក្រាមដោយចែកចេញជាច្រើនលើក។ ក្នុងមួយលើកៗដាក់ក្នុងមួយគល់ពី ១០០-២០០ ក្រាម(ចម្ងាយពីគល់ពី ១៥-២០ សង់ទីម៉ែត្រ)។ ចំពោះចម្ការឫស្សីដែលដាំបាន ០២ ឆ្នាំឡើងទៅ ដាក់ជីសរីរាង្គនៅរដូវវស្សាក្នុងមួយហិកតាពី ០៥-១០ តោនដាក់ជី NPK ក្នុងមួយគល់ពី ១០០-២០០ ក្រាម (មួយខែមួយលើក)។ យកស្លឹកឫស្សីឬចំបើង គល់ជញ្ជ្រាំង ឬស្លឹក ឈើគ្របគល់ ក្រោយមកស្លឹកឈើរលួយសុសបង្កជាជីទិន្នផលទំពាំងនឹងកើនឡើង។
*ក្រោយពេលដាំបាន ០២ ឆ្នាំ ក្នុងមួយឆ្នាំត្រូវយកដីលុបគល់ម្ដង។ ជាមួយការអនុវត្តបច្ចេកទេសលុបដីនៅគល់នឹងធ្វើឲ្យដីផុស ទំពាំងរីកធំរសជាតិផ្អែម។ ពេលដល់ដំណាក់កាលដាក់ជី ត្រូវកៀរដីចេញ ជៀសវាងកុំឲ្យគ្រើលគុម្ពជះឥទ្ធិពលដល់គុណភាពចម្ការឫស្សី។ កាត់បណ្តាមែកខាងក្រោមចោលឲ្យស្រឡះ។ ដើម្បីរក្សាគុម្ពឬស្សី រៀងរាល់ឆ្នាំគប្បីជ្រើសទំពាំងល្អៗ ទុកស្នងឫស្សីដែលចាស់ត្រូវកាប់ចោល។ ក្នុងមួយគុម្ពៗគប្បីរក្សាទុកពី ០៦-០៧ ដើម។ ចំពោះចម្ការឬស្សីមានអាយុពី ០២ ឆ្នាំទុក ០៣ ដើម ចំពោះឬស្សីដែលមានអាយុ ០១ ឆ្នាំទុកពី ០១-០២ ដើម៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។