• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ភូមិត្រពាំងវែង៖ បំផុសចលនាប្រជាជនកសាងដងផ្លូវភ្លឺ បៃតង ជ្រះ ស្អាត

27/08/2021 07:56

ភូមិត្រពាំងវែង ឃុំញីទ្រឿង ស្រុកកូវង៉ាង មានគ្រួសារប្រជាជនចំនួន ៤២៧ គ្រួ ដោយ មានចំនួនមនុស្សរាយ ១.៤៥៧ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបយកអត្រាជិត ៩៧%។ អនុវត្តចលនាកសាងភូមិវប្បធម៌ ជនបទថ្មីតាមគោលលំនាំ “រដ្ឋនិងប្រជាជនរួម​គ្នាធ្វើ” ចាប់ពី ដើមឆ្នាំ ២០២១ មកទល់ពេលនេះ ភូមិកសាងបានសំ​ណង់សាធារណៈមួយចំនួន រួមចំណែក ធ្វើឱ្យសម្រស់ជនបទលើភូមិសាស្រ្តភូមិមានភាពវិ​វឌ្ឍន៍យ៉ាងសកម្ម។

ជាភូមិដែលបានទទួលស្គាល់ និងទទួលស្គាល់ឡើងវិញជាច្រើនឆ្នាំបន្តបន្ទាប់សម្រេច​លក្ខឋានវប្បធម៌ អាស្រ័យហេតុនោះ ពេលមូលដ្ឋានផ្សព្វផ្សាយកសាងភូមិជនបទថ្មីគឺជា​ភាពងាយស្រួលក្នុងការបំផុសចលនាប្រជាជនចូលរួមជាកម្លាំងកសាងដងផ្លូវភ្លឺ‑បៃតង‑ជ្រះ ‑ស្អាត និងកសាងអំពូលភ្លើង ជាមួយប្រវែង ២,៧ គីឡូម៉ែត្រ ប្រជាជនចូលរួមវិភាគទានថវិកាបាន ៧៨ លានដុង។ គិតមកទល់ពេលនេះ ដងផ្លូវបានកសាងសម្រេចរួចរាល់ បម្រើឱ្យការអុជបំភ្លឺនៅពេលរាត្រី​ រួមចំណែកកាត់បន្ថយអបាយមុខសង្គមផង។

ដងផ្លូវលើភូមិសាស្រ្តភូមិត្រពាំងវែង។

ទន្ទឹមជាមួយការកសាងដងផ្លូវអំពូលភ្លើង សាខាបក្ស និងបណ្តាអង្គការមហាជន​មូលដ្ឋាន នៅទាំងបំផុសចលនាប្រជាជនដាំ​ផ្កា ឈើបៃតងជាច្រើនដើមអមតាមដងផ្លូវជួយឱ្យដងផ្លូវដណ្តប់ ដោយពណ៌បៃតង និងស្រស់ស្អាតជាង។

​លោកស្រី សឺនធីហ្វាន់ស្វៀង លេខាសាខាបក្សភូមិត្រពាំងវែងបានឱ្យដឹងថា៖ ជនរួមជាតិខ្មែរភូមិត្រពាំងវែងតែងពង្រីកល្អប្រពៃណីសាមគ្គី ពេលមានចលនាដែល​មូលដ្ឋានផ្សព្វផ្សាយម្តងៗតែងមានការគាំទ្រដើម្បីរួមកសាងមាតុភូមិឱ្យកាន់តែស្រស់ស្អាត។ ផ្តើមពីការគាំទ្រកសាងដងផ្លូវអំពូលភ្លើង ត្រឹមតែក្នុងរយៈពេលខ្លី គឺប្រជាជនចូលរួមវិភាគ​ទានគ្រប់ថវិកាដើម្បី សំណង់កសាងបានសម្រេចរួចដាក់ឱ្យប្រើប្រាស់បម្រើឱ្យការអុជបំភ្លឺ​ដងផ្លូវជនបទ។

លោកថាច់ចន្ទ ប្រជាជននៅភូមិត្រពាំងវែង សម្តែងក្តីត្រេកអរ៖ ពេលមិនទាន់មានដងផ្លូវ ភ្លឺ​ពេលរាត្រីគឺជាឱកាសដែលយុវវ័យលើភូមិសាស្រ្តអនុវត្តបណ្តាបទបំពានច្បាប់ ជាក់​ស្តែង គឺផ្តុំគ្នានៅពេលអធ្រាត្របើកម៉ូតូដោយល្បឿនខ្ពស់ ចោរកម្មក៏តែងកើតមាន។ល។ ចាប់ពីពេល មានដងផ្លូវអំពូលភ្លើង គឺបង្កបង្កើតមកវិញពីជីវភាពថ្មីក្នុងប្រជាជន យុវវ័យផ្តុំគ្នា​នៅពេល  អធ្រាត្រ ស្ថានភាពចោរកម្មលែងមានតទៅទៀត ប្រជាជនបានស្កប់ស្កល់ក្នុងដំ​ណេកពេលរាត្រី។

លោកយឿងវ៉ាំងតឺ លេខាគណៈកម្មាធិការបក្សឃុំញីទ្រឿងបានឱ្យដឹង៖ ដោយអា​ស្រ័យ ការរួមគាំទ្ររបស់ប្រជាជន ម៉្លោះហើយគិតមកទល់ពេលនេះ ភូមិត្រពាំងវែងអនុវត្តសម្រេចបណ្តាលក្ខឋានអំពីការកសាងភូមិវប្បធម៌ ជនបទថ្មី មូលដ្ឋានកំពុងស្នើទៅកាន់ថ្នាក់​លើពិនិត្យ យ៉ាងយឺតបំផុតដល់ចុងឆ្នាំ ២០២១ នឹងបានទទួលស្គាល់ជាភូមិវប្បធម៌ ជនបទថ្មី ស័ក្តិសមជា មួយអ្វីៗដែលសាខាបក្ស ប្រជាជនភូមិត្រពាំងវែងបានអនុវត្ត៕

​​​​          អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.