
កាលពីថ្ងៃទី ២០ ឧសភា ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកទីវកឹងរួមមាន៖ អ្នកស្រីយឿងធីង៉ុកថើ សមាជិកាគណៈ អចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកត្រឿងវុាំងត្វងអនុប្រធានគណៈសេដ្ឋកិច្ច និងថវិកាលោកឡឹមវុាំងផុង អនុប្រធាន គណៈវប្បធម៌-សង្គម និងអ្នកស្រី ថាច់ធីសុវឿន អនុប្រធានគណៈច្បាប់នៃក្រុមប្រឹក្សាប្រជាជនខេត្តបន្តអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ជិត ១០០ នាក់នៅឃុំតឹបង៉ាយ និងង៉ាយហ៊ុង។ ទាំងនេះជាកន្លែងជួបសំណេះសំណាល ជាមួយម្ចាស់ឆ្នោតចុងក្រោយបង្អស់នៅស្រុកទីវកឹងរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត មុនសម័យប្រជុំពាក់កណ្ដាលឆ្នាំ ២០២២។
26/05/2022 14:56
ក្នុងខែមេសាឆ្នាំ ២០២២ ក្រុមហ៊ុនអគ្គិសនីត្រាវិញប្រិតសំចៃអគ្គិសនីបាន ២,៣៩ លានគីឡូវ៉ាត សម្រេច ២,១៧% បរិមាណអគ្គិសនីពាណិជ្ជផលក្នុងខែ ក្នុងនោះ មុខ សញ្ញារដ្ឋបាលបុព្វហេតុ ប្រិតសំចៃបាន ៦០.៩៧១ គីឡូវ៉ាត បំភ្លឺសាធារណៈប្រិតសំចៃ ១៩.៣០១ គីឡូវ៉ាតបំភ្លឺសម្រាប់ការប្រជុំជីវ ភាពធ្វើអាជីវកម្ម សេវាកម្មប្រិតសំចៃ ១.៣៦៩.៣៣៣ គីឡូវ៉ាត អាជីវកម្មផលិតប្រិតសំចៃ ៩៤៦.៣៣៣ គីឡូវ៉ាត។ បូកសរុប ០៤ ខែដើមឆ្នាំ ២០២២ ក្រុម ហ៊ុនប្រិតសំចៃអគ្គិសនីបានចំនួន ៨,៩៩ លានគីឡូវ៉ាត សម្រេច ២,២៩% បរិមាណផលអគ្គិសនីពាណិជ្ជផល។ អគ្គិសនីស្ថិតក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការ ២,១% បរិមាណអគ្គិសនីពាណិជ្ជផល។
24/05/2022 09:04
បន្ទាប់ពីចាត់តាំងសន្និបាតពិគ្រោះយោបល់ ០៣ ជំហាន ឃុំលឿងហ្វា ស្រុកចូវថាញ់បានឧទ្ទេសនាមបេក្ខជន ១៤ នាក់ចេញឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ (ឈរឆ្នោត ឡើងវិញ ០៣ នាក់)។ ក្នុងនោះជនជាតិខ្មែរមាន ៣៥,៧១%។ ឧទ្ទេសនាមបេក្ខជន ០៨នាក់ចេញឈរឆ្នោតសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ។ ក្នុងនោះជនជាតិខ្មែរ ៣៧,៥០%។ បច្ចុប្បន្ន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំកំពុងសហការជាមួយបណ្តាផ្នែកមានសមត្ថកិច្ចបម្រុងការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ។
20/05/2022 14:06
លោកមា ថាច់គឹមកុង នៅភូមិព្រៃវល្លិ (អា) ឃុំង៉ុកបៀង (ស្រុកថ្កូវ) ជាអ្នកមានប្រជាប្រិយភាពនៅតំបន់ជនរួមជាតិខ្មែរ សកម្មក្នុងកិច្ចសហការជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អ ការងារផ្សព្វ ផ្សាយបណ្តាគោលការណ៍ គោលមាគ៌ា គោល នយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ជូនប្រជាជន ក្នុងភូមិនិយាយរួមមាមីងខ្មែរនិយាយដោយឡែក។ បច្ចុប្បន្ន លោកមាគឹមកុង បានសកម្មក្នុងការផ្សព្វផ្សាយជូនម្ចាស់ឆ្នោត ៣៤៣ នាក់ (ម្ចាស់ឆ្នោតជន ជាតិខ្មែរ ៨០% តំណាងឲ្យគ្រួសារក្នុងភូមិព្រៃវល្លិ ឃុំង៉ុកបៀង ស្រុកថ្កូវ) អំពីការបោះឆ្នោតប្រធាន គណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២ - ២០២៥ ភ្ជាប់ជាមួយការបោះឆ្នោត សមាជិកគណៈអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន នៅថ្ងៃអាទិត្យ ទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។
20/05/2022 13:35
កាលពីថ្ងៃទី ១៧ ខែឧសភា គណៈប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញចាត់តាំងសន្និបាតយកយោបល់បំពេញចំពោះសេចក្ដីព្រាងច្បាប់ពិនិត្យ ព្យាបាលជំងឺ (កែប្រែ) និងច្បាប់បង្ការ ប្រឆាំងអំពើហិង្សាគ្រួសារ (កែប្រែ)។ លោកថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធាន គណៈប្រតិភូជំនាញការ គណៈប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ ធ្វើអធិបតីសន្និបាត។ អញ្ជើញចូលរួមសន្និបាត មានតំណាង អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនខេត្ត គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តរួមជាមួយថ្នាក់ដឹកនាំបណ្ដាបន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តដែលពាក់ព័ន្ធ។
17/05/2022 07:52
កាលពីរសៀលថ្ងៃទី ១២ ខែឧសភា ស្ថាប័នកាសែតត្រាវិញ និងការិយាល័យតម្រួតបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះអ្នករងគ្រោះនៃនគរ បាលខេត្តត្រាវិញ សហការចាត់តាំងវិធានការធ្វើសមយុទ្ធបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះអ្នករងគ្រោះនៅស្ថាប័នកាសែតត្រាវិញ។
17/05/2022 07:46
សំណង់ “បំភ្លឺផ្លូវជនបទ” នៅភូមិពាមបួន ឃុំង៉ាយស្វៀងមានបង្គោលអគ្គិសនីប្រើដោយថាមពលពន្លឺព្រះអាទិត្យ ២០ បង្គោល បានផ្គុំដាក់លើផ្លូវបេតុងរបស់ភូមិ សរុបប្រវែង ៨០០ ម៉ែត្រ សរុបថវិកាកសាង ៤២ លានដុង អាស្រ័យដោយសម្ព័ន្ធយុវជនស្រុកចលនាកម្មាភិបាលនិងសមាជិកយុវជនលើភូមិសាស្រ្ដស្រុករួមវិភាគ។ នេះជាសំណង់បង្កើតស្នាដៃអំណរអនុស្សាវ រីយ៍ឆ្នាំទី ៣០ បង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភាឆ្នាំ ១៩៩២-ខែឧសភាឆ្នាំ ២០២២) អំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២២-២០២៧។
17/05/2022 07:31
កាលពីថ្ងៃទី ១០ ខែឧសភា គណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្ត ចាត់តាំងបើកវគ្គបំពាក់បំប៉នទ្រឹស្តីនយោបាយជូនសិក្ខាកាមជាមុខសញ្ញាពង្រីកបក្ខជនវគ្គទី ៤ ឆ្នាំ ២០២២។
15/05/2022 06:19
ជ្រួតជ្រាបសារាចរលេខ ០៧ CT/TW ចុះថ្ងៃទី ០៥ កញ្ញា ឆ្នាំ ២០១៦ ស្តីពីជំរុញមាំការងារព័ត៌មានមូលដ្ឋានក្នុងស្ថានភាពថ្មី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយផែនការលេខ ៣១ KH/TU ចុះថ្ងៃទី ២០ តុលាឆ្នាំ ២០១៦ ចាត់តាំងអនុវត្ត។ ក្នុងបណ្តាឆ្នាំកន្លង គណៈកម្មាធិការបក្សខេត្តត្រាវិញ ចង្អុលការឲ្យផ្លាស់ថ្មី បង្កើនគុណភាព ប្រភពព័ត៌មាន ដើម្បីផ្គត់ផ្គង់ជូនមូលដ្ឋាន ធានាឱ្យបានគ្រប់គ្រាន់ ទាន់ពេល បណ្តាព័ត៌មានស្តីពីគោលការណ៍ គោល នយោបាយ ច្បាប់របស់បក្ស និងរដ្ឋ។
13/05/2022 09:05
លោកត្រឹងវូផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយភឿក ស្រុកកាងឡុង បានឲ្យដឹងថា៖ អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កសាងឃុំជនបទថ្មីលើកកម្ពស់ បណ្ដាសមាគមអង្គការមហាជនរបស់ឃុំមានការចូលរួមបំពេញយ៉ាងសកម្មក្នុងបណ្ដាចលនានៅមូលដ្ឋាន។ ក្នុ្ងងនោះ ទម្រង់ “ភូមិ អនុសង្កាត់វប្បធម៌ប្រិតសំចៃអគ្គិសនី” បានផ្សព្វផ្សាយអនុវត្តពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែមានប្រសិទ្ធភាព។ នេះជាកម្មវិធី ប្រិតសំចៃ អគ្គិសនីអាស្រ័យក្រុមហ៊ុនអគ្គិសនីត្រា វិញសហការបំផុសចលនាតាំងពីឆ្នាំ ២០១៣។ ចាប់តាំងពីពេលនោះមកទល់ពេលនេះ កម្មវិធីបាន ០៨/០៨ ភូមិក្នុងឃុំផ្សព្វផ្សាយអនុវត្ត។ គិត តាំងពីចុងឆ្នាំ ២០១៩ មកទល់ពេលនេះ បណ្ដាអង្គការមហាជនចាត់តាំងផ្សព្វផ្សាយបាន ៦០ លើក បណ្ដាខ្លឹមសារទាក់ទងដល់ការកសាងជន បទថ្មី និងប្រិតសំចៃ អគ្គិសនី មានមនុស្សចំនួន ៨.៣៦៤ លើកនាក់ចូលរួម។
13/05/2022 08:42
កាលពីថ្ងៃទី ០៩ ខែ ឧសភា មហាសន្និបាត តំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ស្រុកកូវកែលើកទី ១២ អាណត្តិកាល ២០២២-២០២៧ បានចាត់តាំងឡើង ដោយមានតំណាងពេញសិទ្ធិ ១២០ រូបតំណាងឱ្យសមាជិកសម្ព័ន្ធយុវជនក្នុងទូទាំងស្រុកជាង ៤.៨០០ រូបចូលរួម។ នេះគឺជាមហាសន្និបាតចង្អុលការរបស់ខេត្តស្តីពីការបោះឆ្នោតតែងតាំងលេខាសម្ព័ន្ធយុវជនក្នុងមហាសន្និបាតផ្ទាល់។