17/05/2022 07:31
ថ្នាក់រៀនបានប្រព្រឹត្តឡើងក្នុងរយៈពេល ០៤ ថ្ងៃ សិក្ខាកាមជាង ៨០ រូបនឹងបានស្វែងយល់ បំពាក់បំប៉នអំពីបធានបទចំនួន ០៥ គឺ៖ ប្រវត្តិសាស្រ្តនៃបក្សកុម្មុយនិស្តវៀតណាម គោលការណ៍កសាងប្រទេសជាតិសម័យអន្តរកាលឡើងសង្គមនិយម ខ្លឹមសារសំខាន់ៗនៃលក្ខន្តិកបក្សកុម្មុយនិស្តវៀតណាម រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ខិតខំក្លាយជាបក្ខជនបក្សកុម្មុយនិស្តវៀតណាម។
ឆ្លងតាមរយៈវគ្គបំពាក់បំប៉ននេះគឺដើម្បីជួយឲ្យមហាជន សមាជិកសម្ព័ន្ធយុវជនឆ្នើមលើកកម្ពស់ចំណេះដឹងទ្រឹស្តីនយោបាយ យល់ជ្រៅជ្រះជាងទៀតអំពីបក្សកុម្មុយនិស្តវៀតណាម សតិអារម្មណ៍ហូជីមិញ អំពីប្រវត្តិសាស្រ្តដ៏អង់អាចក្លាហានរបស់ជនជាតិ។ ផ្តើមពីនោះកសាងចំណេះដឹងបំពាក់បំប៉ន លត់ដំសីលធម៌ ក៏ដូចជាកំណត់ទិសដៅខិតខំដើម្បីក្លាយជាបក្ខជនបក្សកុម្មុយនិស្តវៀតណាម៕
ង៉ុកហុង-តឹងង៉ុក
បើកវគ្គបំពាក់បំប៉នទ្រឹស្តីនយោបាយ។ រូបថត៖ ង៉ុកហុង