15/05/2022 06:19
យោងលើមូលដ្ឋាន ផែនការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការបក្សនៃបណ្ដាស្រុក ទីផ្សាររួមសខត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត កសាងផែនការជ្រួតជ្រាប ផ្សព្វផ្សាយ និងអនុវត្តសមស្របជាមួយស្ថានភាពជាក់ស្ដែងនៅស្ថាប័ន អង្គភាព មូលដ្ឋាន។ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្តីណែនាំលេខ ២៩‑HD/BTG ចុះពីថ្ងែទី ២៧ មេសា ឆ្នាំ ២០១៧ ណែនាំខ្លឹមព័ត៌មាន និងបណ្តាសកម្មភាពផ្សព្វផ្សាយព័ត៌មាននៅមូលដ្ឋាន ឆ្លងតាមរយៈបណ្ដារូបភាពចាត់តាំងសន្និបាត ប្រជុំសាខា បក្ស ប្រជុំបណ្តាសាខាសមាគមអង្គការមហាជន លើបណ្តាមធ្យោបាយសារព័ត៌មានមហាជន។ល។ ឆ្លងតាមការរៀនសូត្រ ជ្រួតជ្រាប បានរួមចំណែកបង្កើនចំណេះដឹង និងទង្វើរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន សមូហភាព កម្មាភិបាល បក្ខជន និងប្រជាជននៅក្នុងខេត្ត។ បង្កើនតួនាទីទទួលបន្ទុករបស់ថ្នាក់ដឹកនាំ ចង្អុលការផ្លាស់ថ្មីកិច្ចការផ្សព្វផ្សាយព័ត៌មាន នៅមូលដ្ឋាន នេះជាភារកិច្ចមួយជានិច្ចកាលរបស់ប្រព័ន្ធនយោបាយ រួមចំណែកផ្សព្វផ្សាយមាគ៌ា គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ បណ្តាគម្រោងការពង្រីកសេដ្ឋកិច្ច‑សង្គម ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន។
បណ្តាព័ត៌មានផ្សព្វផ្សាយអំពីគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចង្អុលការគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានឲ្យយកចិត្តទុកដាក់ចង្អុលការ ការងារផ្សព្វផ្សាយព័ត៌មាននៅមូលដ្ឋាន ធានាផ្គត់ផ្គង់ព័ត៌មាន ចំណេះដឹងចាំបាច់នៅលើបណ្តាវិស័យ យកចិត្តទុកដាក់នៅតំបន់ជនរួមជាតិខ្មែរ តំបន់មានលក្ខណៈសេដ្ឋកិច្ច‑សង្គមលំបាក។ ផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាព័ត៌មានលើកកម្ពស់ចំណេះដឹង ការដកពិសោធន៍ចាំបាច់សម្រាប់ជីវភាព ពលកម្មផលិត ធ្វើអាជីវកម្មរបស់ប្រជាជន។ នាំយកព័ត៌មានទៅដល់មូលដ្ឋាន ដោយបណ្តារូបភាពសម្បូរបែប មានការសហការរវាងបណ្តាមធ្យោបាយព័ត៌មានមហាជន រចនាបទវប្បធម៌‑សារព័ត៌មាននៅមូលដ្ឋាន ជាមួយការពង្រីកប្រសិទ្ធភាពរបស់មធ្យោបាយទំនើប ដូចជា៖ កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ បណ្តាទំព័រព័ត៌មានផ្ទៃក្នុង ប្រព័ន្ធព័ត៌មានអេឡិចត្រូនិច។ល។
ក្នុងរយៈកាល ០៥ ឆ្នាំកន្លង (២០១៦‑ ២០២១) កាសែតត្រាវិញចុះផ្សាយបាន ៤៦.៧០០ វណ្ណកម្ម នៅលើទំព័រកាសែតអក្សរវៀត និងខ្មែរ។ គណៈនិពន្ធបានធ្វើការជាមួយគណៈកម្មាធិការបក្សបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង សំដៅបង្កើនគុណភាពទំព័រជំនាញ “ជនបទនាពេលបច្ចុប្បន្ន” (ចុះផ្សាយនៅថ្ងៃច័ន្ទប្រចាំសប្តាហ៍) បំផុសចលនា ផ្សាយទៅកាន់មូលដ្ឋាន តាមសារាចរលេខ ១១‑CT/TW ចុះថ្ងៃទី ២៨ ឆ្នូ ឆ្នាំ ១៩៩៦ របស់ការិយាល័យនយោបាយ (នីតិកាលទី ៨) ស្តីពីការទិញ និងអានកាសែត ទស្សនាវដី្តរបស់បក្ស។ ដោយឡែកកាសែតត្រាវិញ Online ផ្សាយព័ត៌មាន ២៤/២៤ ម៉ោង និង ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមានរចនាបទទំនើប ងាយអាន និងងាយតាមដាន។ ចំណែកស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ មានបណ្តាញប្រព័ន្ធផ្តល់ព័ត៌មានសម្បូរបែប ទាក់ទាញមនុស្សរាប់សិបពាន់នាក់តាមដាន។ បណ្តាទំព័រសារព័ត៌មានផ្ទៃក្នុង ប្រព័ន្ធសារព័ត៌មានអេ ឡិចត្រូនិច តែងផ្សព្វផ្សាយផុសឡើងព័ត៌មានជានិច្ចកាល និងបានផ្សាយទៅដល់មូលដ្ឋាន។ បណ្តាទូសៀវភៅវពុម្ពនៅមូលដ្ឋាន ទាក់ទាញកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជនមកអានជារៀងរាល់ឆ្នាំ។ ផ្សព្វផ្សាយដោយមានរូបភាពផ្ទាល់ និងផ្សព្វផ្សាយចល័ត បានផ្តល់ព័ត៌មានអំពីបណ្តាបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ ភ្ជាប់ជាមួយបណ្តាថ្ងៃបុណ្យធំៗរបស់ជាតិ សំដៅបំផុសចលនា លើកទឹកចិត្តកម្មាភិបាល បក្ខជន សមាជិកយុវជន សមាជិកសមាគម និងប្រជាជនគ្រប់ជាន់ស្រទាប់ ចូលរួមអនុវត្តបណ្តាសកម្មភាពបដិវត្តន៍ ការប្រឡងប្រណាំងស្នេហាជាតិ។ កងជួរអ្នករបាយការណ៍ អ្នកផ្សព្វផ្សាយគ្រប់លំដាប់ថ្នាក់បានជំនួយឲ្យប្រជាជនទទួលបានព័ត៌មានដោយច្រើនរូបភាព មានបណ្តាប្រភេទ ព័ត៌មានបាននាំយកទៅកាន់មូលដ្ឋានទាន់ពេល គ្រប់គ្រាន់ និងមានប្រសិទ្ធភាព។
គណៈប្រចាំការនៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយយកចិត្តទុកដាក់ដល់មូលដ្ឋាន សម្ភារ បម្រើការងារផ្សព្វផ្សាយសារព័ត៌មាន ឆ្លើយតបតម្រូវការផ្សាយព័ត៌មានដល់ប្រជាជន។ ស្រុកមានមជ្ឈមណ្ឌលវប្បធម៌ និងព័ត៌មាន ទ្វារព័ត៌មានអេឡិចត្រូនិច ១ ទំព័រព័ត៌មានស្ថិតក្នុងគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុក ១ មានស្ថានីយផ្សាយសំឡេងថ្នាក់ឃុំ ទីប្រជុំជន ៧ មានបន្ទប់អានសៀវភៅចំនួន ១៩ បន្ទប់ ទូសៀវភៅច្បាប់ ០៧ មានក្រុម Pa-nô នៅ ០៧ ឃុំ ទីប្រជុំជនចំនួន ១៤ មានគ្រឿងឧគ្ឃោសនសព្ទចំនួន ១៨១ គ្រឿង កំពុងធ្វើសកម្មភាព ផ្តល់ដំណឹងលេចធ្លោបណ្តាគំរូឆ្នើមក្នុងការពលកម្ម ផលិត ធ្វើអាជីវកម្មនៅមូលដ្ឋាន។ ស្រុកជំរុញការអនុវត្តន៍បច្ចេកវិទ្យាទំនើប ស្តីពីការផ្សាយសារព័ត៌មានឱ្យបានសម្បូរបែប ដើម្បីចាត់តាំងការងារផ្សព្វផ្សាយព័ត៌មាននៅមូលដ្ឋាន។ ដើមឆ្នាំ ២០២២ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយ ធ្វើសេនាធិកាដល់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក វិនិយោគទុនជាង ១,២ ពាន់លានដុង ដើម្បីដំឡើងប្រព័ន្ធផ្សាយបន្តផ្ទាល់ រួមមានប្រព័ន្ធតំណភ្ជាប់ស្នូលចំនួន ០៣ កន្លែងនៅមជ្ឈមណ្ឌលនយោបាយស្រុក មជ្ឈមណ្ឌលរដ្ឋបាលឃុំឡុងខាញ់ និងឃុំដូងចូវបានផ្សាយបន្តផ្ទាល់ដល់មូលដ្ឋាន ៩៨ កន្លែង ផ្សាយផ្ទាល់ដល់សាខាបក្សភូមិ អនុសង្កាត់ និងបណ្តាសាលារៀននៅលើភូមិសាស្ត្រស្រុក។
លោកផាងវ៉ាំងញ៉ាំង‑ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយវាយតម្លៃ៖ ប្រព័ន្ធផ្សាយសារព័ត៌មានបន្តផ្ទាល់ បានជម្នះចំណុចអន់ខ្សោយ ក្នុងការងារផ្សព្វផ្សាយនាំយកគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋទៅកាន់មូលដ្ឋានទាន់ពេល គ្រប់គ្រាន់ និងលើកកម្ពស់ចំណេះដឹងក្នុងការងារផ្សព្វផ្សាយសារព័ត៌មាននៅមូលដ្ឋានក្នុងស្ថានភាពថ្មី។ ជាពិសេសការងារផ្សព្វផ្សាយ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងបណ្តាបធានបទរបស់សារាចរលេខ ០៥‑CT/TW ចុះថ្ងៃទី ១៥ ឧសាភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយបថហូជីមិញ”។ កំណត់ទិសដៅការងារផ្សព្វផ្សាយ ដើម្បីប្រជាជនយល់ច្បាស់ និងអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធីគោលដៅជាតិ គម្រោងការពង្រីកសេដ្ឋកិច្ច‑សង្គម កសាងជនបទថ្មី ស្របជាមួយនឹងតម្រូវការជីវភាព រួមចំណែកលំនឹងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅលើភូមិសាស្ត្រស្រុក។
លោកត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សាយសំឡេងបន្តផ្ទាល់របស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់បើកទូលាយទម្រង់នេះនៅបណ្តាមូលដ្ឋាន នៅលើភូមិសាស្ត្រខេត្ត។ ផ្លាស់ប្តូររូបភាព អនុវត្តបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាព័ត៌មានទំនើប បង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាននៅមូលដ្ឋាន ក្នុងស្ថានភាពថ្មី ផ្គត់ផ្គង់ព័ត៌មាន ផ្សព្វផ្សាយបណ្តាគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋដល់មូលដ្ឋាន ដើម្បីប្រជាជនទទួលបានព័ត៌មានទាន់ពេល គ្រប់គ្រាន់ ឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ច‑សង្គមធានាការពារប្រទេស សន្តិសុខ កសាងប្រព័ន្ធនយោបាយឲ្យកាន់តែរឹងមាំជាងទៀត៕
ប្រែសម្រួល៖ សុខា