
កាលពីថ្ងៃទី ១៩ ខែមីនា គណៈទំនាក់ទំនងអតីតយុទ្ធជនកងវរសេនាតូចលេខ ៥០៩គណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងពិធីជួបជុំប្រពៃណីអនុស្សាវរីយ៍ឆ្នាំទី ៦២ ទិវាបង្កើតកងវរសេនាតូច(៩/៣/១៩៦១-៩/៣/២០២៣)។ អញ្ជើញចូលរួមមានលោក ង្វៀងក្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងថាញ់តឹម លេខាគណៈកម្មាធិការបក្សទីក្រុង វរសេនីយ៍ឯក ឡេវ៉ាំងកាំង មេបញ្ជាការ ប្រធានសេនាធិការគណៈបញ្ជាការដ្ឋានយោធាខេត្ត និងកម្មាភិបាល យុទ្ធជន អតីតយុទ្ធជននៃកងវរសេនាតូចលេខ ៥០៩ ជាង ១៥០ រូប។
23/03/2023 15:57
កាលពីថ្ងៃទី ១៥ មីនា សមាគមសិល្បៈ អក្សរសិល្ប៍ ខេត្តត្រាវិញ សហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ចាត់តាំងបើកពិធីតាំងពិព័រណ៍សិល្បៈ ដើម្បីអំណរអនុស្សាវរីយ៍ឆ្នាំទី ៨០ ទិវាបង្កើតប្រសូត្រគម្រោងផែនការស្ដីពីវប្បធម៌វៀតណាម (១៩៤៣ - ២០២៣)។
23/03/2023 15:49
ឆ្នាំ ២០២៣ ភូមិ ចុងព្រៃ (អា)ឃុំ ភឿកហ៊ឹង ស្រុកថ្កូវមានគ្រួសារប្រជាជន ៥៥២ គ្រួសារ ក្នុងនោះគ្រួសារមាមីងខ្មែរជាង ៦០%។ ជាច្រើនឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់ឧបត្ថម្ភរបស់បក្ស និងរដ្ឋក្នុងការកសាងលំនៅឋាន ចិញ្ចឹមសត្វ ពង្រីកការផលិត រួមជាមួយនឹងមាមីងឧស្សាហ៍ ព្យាយាម ជម្នះរាល់ការលំបាកដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារបានញ៉ាំងឲ្យភូមិ ចុងព្រៃ (អា)មានការអភិវឌ្ឍគ្រប់វិស័យ។
07/03/2023 08:59
សមាគមសហព័ន្ធន៍នារីឃុំផុងថាញ់ ស្រុកកូវកែបានពង្រីកតួនាទីរបស់សមាជិកាស្នូលក្នុងការផ្សព្វផ្សាយ ចលនាបងប្អូននារីឱ្យចូលរួមអង្គការចាត់តាំងសមាគមនារី ដើម្បីចូលរួមកសាងអង្គការចាត់សមាគម រឹងមាំផងដើម្បីឧបត្ថម្ភសមាជិកាកសាងគ្រួសារសុភមង្គលផង។
02/02/2023 14:46
ពិធីប្រឡងសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិដែលចាត់តាំងឡើងនៅមណ្ឌលវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង បានរដ្ឋអំណាចមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទចូលរួមឧបត្ថម្ភគាំទ្រយ៉ាងកុះករ ញ៉ាំងឲ្យមណ្ឌលប្រឡងប្រព្រឹត្តទៅយ៉ាងឱឡារិកអធិកអធម និងសម្រេចជោគជ័យជាស្ថាពរ។ ជាពិសេសគឺបេក្ខសិស្សទាំង ០២ ថ្នាក់បានប្រឡងជាប់ទាំង ១០០%។ កម្មវិធីប្រឡងបានកន្លងផុតទៅមែន ប៉ុន្តែបានបន្សល់ទុកនូវកិត្តិសព្ទ ក៏ដូចជាអនុស្សាវរីយ៍ដ៏ល្អក្នុងព្រះទ័យ ក៏ដូចជាសន្តានចិត្តរបស់ព្រះសង្ឃ រដ្ឋអំណាច និងប្រជាពុទ្ធបរិស័ទគ្រប់ចតុទ្ទិស។
31/01/2023 13:28
កន្លងហើយថ្មីៗនេះ អ្នកស្រីតូធីធូហុង នាយិការងមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច ធ្វើជាប្រធានក្រុមរួមជាមួយថ្នាក់ដឹកនាំគណៈជនជាតិខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងអំណរជន្មាយុដល់បណ្តាព្រឹទ្ធាចារ្យ ២០ រូបដែលគម្រប់ ១០០ ឆ្នាំឡើងទៅនៅលើភូមិសាស្រ្តទីក្រុងត្រាវិញ ស្រុកកូវង៉ាង ទីវកឹង និងកូវកែ។
31/01/2023 13:20
ជ្រោមជ្រែងកម្មវិធីជូនបញ្ជីគាំពារសង្គម និងបណ្ណគាំពារសុខាភិបាលដល់អ្នកមានស្ថានភាពក្រលំបាកដែលគាំពារសង្គមវៀតណាមបានបំផុសនោះ គាំពារសង្គមស្រុកកូវង៉ាងសហការជាមួយរដ្ឋអំណាចមូលដ្ឋានបណ្ដាឃុំ៖ ឡុងស៊ើង ធ្វឹងហ្វា និងញីទ្រឿង ចាត់តាំងពិធីជូនបណ្ណគាំពារសុខាភិបាល ៨៥ បណ្ណ ដល់អ្នកមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តស្រុក។ នេះជាចំនួនបណ្ណគាំពារសុខាភិបាលដែលគាំពារសង្គម ខេត្តបានចលនាសប្បុរសជន និងអាជីវកម្មនៅលើភូមិសាស្រ្តខេត្តចែករំលែកមកស្រុកកូវង៉ាង។
17/01/2023 08:38
ទន្ទឹមនឹងយីហោ “ដូងខ្ទិះកូវកែ” ជាប្រភេទផ្លែឈើពិសេសរបស់ស្រុកកូវកែខេត្ត ត្រាវិញ ដែលបានប្រជាជនទាំងក្នុង និងក្រៅប្រទេសស្គាល់នោះ តាំងពីឆ្នាំ ២០១៧ មក អ្នកប្រើប្រាស់ក៏បានស្គាល់បន្ថែមផលិតផលមួយប្រភេទទៀតគឺតំណាប់ដូងខ្ទិះ ស្ករគ្រាប់ដែលផលិតចេញពីដូងខ្ទិះរបស់បងស្រី ង្វៀងធីកឹម ម្ចាស់មូលដ្ឋានផលិតតំណាប់ដូងខ្ទិះកឹមហាំង នៅអនុសង្កាត់លេខ ២ ទីប្រជុំជនកូវកែ ស្រុកកូវកែ។