• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឃុំថាញ់ស៊ើង គិតគូរជីវភាពជូនជនរួមជាតិខ្មែរ

07/03/2023 09:04

    ឃុំថាញ់ស៊ើង ស្រុកថ្កូវ មានភូមិចំនួន ៧ ដោយមានគ្រួសារប្រជាជន ២.០៩០ គ្រួ ក្នុងនោះ ជនជាតិខ្មែរជាង ៧៣%។ ជនរួមជាតិខ្មែរនៅទីនោះ ភាគច្រើនប្រកបរបរកសិករ ។

   ក្នុងឆ្នាំ ២០១៧ ផ្ទៀងផ្ទាត់គ្រួសារក្រីក្រដើម្បីទទួលផលតាមសេចក្ដីសម្រេចចិត្តលេខ ២៩/២០១៣/QĐ-TTg ទូទាំងឃុំមានគ្រួសារជនរួមជាតិខ្មែរក្រីក្រចំនួន ៤០២ គ្រួ ក្នុងនោះមាន​ ១២ គ្រួសារគ្មានដីផលិត ឬក៏នៅពឹងអាស្រ័យលើដីអ្នកដទៃ។ គណៈកម្មាធិការប្រជាជនឃុំបានបង្កើតបញ្ជីរាយនាមផ្ញើទៅគណៈកម្មាធិការប្រជាជនស្រុក ផ្ដល់សច្ចាប័ន សរុបផ្ទៃដីឧបត្ថម្ភចំនួន ២.៤០០ ម៉ែត្រក្រឡា សរុបថវិកាអនុវត្ត ៣៩៦ លានដុង ក្នុងនោះថវិកាមជ្ឈិមឧបត្ថម្ភ ៣៦០ លានដុង និងថវិកាមូលដ្ឋានបដិភាគ ៣៦ លានដុង ឧបត្ថម្ភដល់គ្រួសារជនរួមជាតិខ្មែរដែលបានទទួលផល។ បច្ចុប្បន្ន ចំនួនលំនៅឋានស្ថិរវន្តតាមសម្បទាកំណត់របស់ក្រសួងស្ថាបនាស្រូបយកអត្រាជាង ៤៥% ការពង្រីករបរចិញ្ចឹមសត្វតាមលក្ខណៈគ្រួសារ កសិដ្ឋាន ការផលិតដាំដុះបណ្ដាប្រភេទពូជមានគុណភាពខ្ពស់ មានលទ្ធផលសេដ្ឋកិច្ចខ្ពស់កាន់តែបានកើនឡើង។

 

អ្នកស្រី ង៉ូធីយ៉ីវហឿង លេខាគណៈកម្មាធិការបក្សឃុំថាញ់ស៊ើង ទៅពិនិត្យសំណង់ផ្លូវគមនាគមន៍ក្នុងតំបន់ចិញ្ចឹមជលផលទឹកភ្លាវរបស់ជនរួមជាតិខ្មែរ។

   លោកង្វៀងត្រុងធ្វី ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ស៊ើងបានឱ្យដឹងថា៖ អនុវត្តការងារបន្ថយភាពក្រីក្រក្នុងជនរួមជាតិខ្មែរបានមូលដ្ឋានគួបផ្សំជាមួយការអនុវត្តន៍កម្មវិធី គម្រោងការជាច្រើនញ៉ាំងឱ្យគ្រួសារក្រីក្រជាជនរួមជាតិខ្មែរ ប្រសព្វជាមួយបណ្ដាប្រភពទុន មានលក្ខណៈ ពង្រីកកាផលិត ចិញ្ចឹមសត្វ សេដ្ឋកិច្ច ។ បច្ចុប្បន្ន គ្រួសារក្រីក្រ ជិតក្រក្នុងជនរួមជាតិខ្មែរនៅក្រោម ៤% ប្រៀបជាមួយគ្រួសាររួមក្នុងទូទាំងឃុំ។

   អនុវត្តការងារបន្ថយភាពក្រីក្រ លើកស្ទួយជីវភាពជនរួមជាតិខ្មែរ មានគោលដៅធំ ២ យ៉ាងបានមូលដ្ឋានកំណត់ជាការចាំបាច់ នោះគឺឧបត្ថម្ភបណ្ដាប្រភពទុន និងវិនយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ជនរួមជាតិខ្មែរក៏កាន់តែបានវិនិយោគទុនកសាងរឹងមាំផងដែរ។ គិតដោយឡែកតែនៅភូមិកោះស្លា បច្ចុប្បន្ន មូលដ្ឋានកំពុងបន្តការកសាងផ្លូវគមនាគមន៍បន្ថែមប្រវែងជិត ៣០០ ម៉ែត្រ តភ្ជាប់ជាមួយផ្លូវគមនាគមន៍ចាស់ចុះទៅដល់តំបន់ឡើងគម្រោងផែនការដោយមានផ្ទៃដីចំនួន ២៧ ហិកតា គឺជាតំបន់មានព្រៀបសម្រាប់ការពង្រីកបណ្ដាប្រភេទជលផលទឹកភ្លាវរបស់តំបន់ជនរួមជាតិខ្មែរ បង្វែរផ្ទៃដីទៅចិញ្ចឹមបណ្ដាប្រភេទជលផល រួមចំណែកលើកស្ទួយជីវភាពរបស់ជនរួមជាតិខ្មែរ។

   លោក ថាច់ថាញ់សាង ប្រជាជននៅភូមិកោះស្លា បានឱ្យដឹងថា៖ ផ្ទៃដីជិត ១,៤ ហិកតារបស់គ្រួសារខ្ញុំ បានបង្វែរមកចិញ្ចឹមត្រីផ្ទក់បានរយៈពេលជិត ៦ ឆ្នាំហើយ។ កាលពីមុនផ្លូវគមនាគមន៍ជួបការលំបាក រាល់ពេលប្រមូលផលត្រី លក់ដោយតម្លៃថោកជាងតំបន់ក្នុងមួយគីឡូក្រាមពី ២.០០០-២.៥០០ ដុង ។ ពេលនេះ ដោយបានការយកចិត្តទុកដាក់របស់រដ្ឋ  កសាងផ្លូវគមនាគមន៍ទៅដល់តំបន់ចិញ្ចឹម ម៉្លោះហើយតម្លៃបណ្ដាប្រភេទជលផលក៏បានឈ្មួញប្រមូលទិញដោយតម្លៃប្រហាក់ប្រហែលជាមួយតំបន់ដទៃលើភូមិសាស្រ្តដែរ។

   អ្នកស្រី ង៉ូធីយ៉ីវហឿង លេខាគណៈកម្មាធិការបក្សឃុំ ថាញ់ស៊ើងបានឱ្យដឹងថា៖​ សំណង់ផ្លូវគមនាគមន៍បាន និងកំពុងកសាងដល់តំបន់ចិញ្ចឹមជលផលទឹកភ្លាវរបស់ជនរួមជាតិខ្មែរមិនត្រឹមតែជួយឱ្យមធ្យោបាយគ្រប់ប្រភេទបើកបរទៅមកបានងាយស្រួលឡើយ នៅទាំងជួយឲ្យមាមីងខ្មែរទាញយកបណ្ដាប្រភេទជលផលក្នុងបរិស្ថានធម្មជាតិ ។ បច្ចុប្បន្ន ក្នុងតំបន់មានកម្លាំងព្រៀបគឺ ក្រៅពីការចិញ្ចឹមជលផលទឹកភ្លាវតាមរបៀបហ៊ុមជិត នៅទាំងមានបណ្ដាប្រភេទជលផល សម្បូរបែបក្នុងបរិស្ថានធម្មជាតិដើម្បីជនរួមជាតិខ្មែរទាញយកផលបម្រើដល់តម្រូវការក្នុងជីវភាព និងលក់ចេញទៅទីផ្សារ។ នៅពេលដ៏ខ្លីខាងមុខសំណង់បានដាក់ឱ្យប្រើប្រាស់គឺនាំមកភាពរីករាយជូនដល់ជនរួមជាតិខ្មែរនៅទីនោះ៕

​​អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.