• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សាខាសមាគមនារីភូមិបាស្រែ(អា)៖ ពង្រីកប្រសិទ្ធភាពទម្រង់ "ស្អាតពីផ្ទះចេញដល់ផ្លូវ"

03/03/2023 08:12

     ឆ្នាំ ២០១៨ សមាគមនារីភូមិបាស្រែ (អា) បានកសាងទម្រង់ "ស្អាតពីផ្ទះ ចេញដល់ផ្លូវ"។ ដោយពិនិត្យឃើញមានប្រសិទ្ធភាព ឆ្នាំ ២០១៩ សមាគមសហព័ន្ធន៍នារីឃុំ លឿងហ្វាក៏ជ្រើសទម្រង់នេះពង្រីកទូលំទូលាយ នៅបណ្តាភូមិ ក្នុងឃុំ។ តាំងពីបង្កើតរហូតមកទល់បច្ចុប្បន្ន ទម្រង់ "ស្អាតពីផ្ទះចេញដល់ផ្លូវ " របស់សាខាសមាគមនារីភូមិបាស្រែ (អា) បានចុះឈ្មោះទទួលរ៉ាប់រងបោសសម្អាតផ្លូវទាំងអស់ក្នុងភូមិ សរុបប្រវែងជាង ៣.០០០ ម៉ែត្រ ធានាឲ្យបានខៀវ -ជ្រះ -ស្អាត ។

     សាខាសមាគមនារីភូមិបាស្រែ (អា) ​មាន​សមាជិកា ​៩២ ​នាក់​ក្នុង​នោះ មាន សមាជិកាខ្មែរ ​៨០%។ ទម្រង់ "ស្អាតពីផ្ទះចេញដល់ផ្លូវ " នេះធ្វើសកម្មភាពជារៀងរាល់ថ្ងៃអាទិត្យ និងបណ្តាថ្ងៃដែលសាខាសមាគមប្រជុំជីវភាពប្រចាំខែរួច សមាជិកាចូលរួមបោសសម្អាតបរិស្ថានតាមផ្លូវក្នុងភូមិ និងតំបន់ផ្សារបាស្រែ។

ប្រជាជនភូមិបាស្រែ(អា) ដាក់សំរាមត្រង់កន្លែងកំណត់។

     បងស្រី ស៊ើងធីថាញ់ សមាជិកាសាខាសមាគមនារីភូមិ បាស្រែ (អា) បានឲ្យដឹងថា ៖ ទម្រង់ "ស្អាតពីផ្ទះចេញដល់ផ្លូវ "មិនត្រឹមតែសមាជិកាចូលរួមយ៉ាងសកម្មប៉ុណ្ណោះទេ តាមការសង្កេតរបស់ខ្ញុំ ពេលដែលសាខាសមាគមចលនាចេញទ័ព បោសសម្អាត ក៏មានបងប្អូន ពូមីង និងប្រជាជនក្នុងភូមិចេញមកចូលរួមបោសសម្អាត ដាំផ្កាតាមផ្លូវក្នុងភូមិ ទៀតផង។

     លោកមា សឺនហៀង ប្រជាជននៅ​ភូមិ​បាស្រែ (អា) ជា​អ្នកផ្សារភ្ជាប់​នឹង​ចលនា "ស្អាតពីផ្ទះចេញដល់ផ្លូវ "របស់សាខា​សមាគមនារី​ភូមិ។ លោកមាហៀង សំណេះសំណាល៖ ​ភូមិបាស្រែ (អា) ​មាន​ផ្សារ បាស្រែ និងជា​តំបន់​នៅ​ជាប់​នឹង​តំបន់​ទេសចរណ៍​រមណីយដ្ឋានគូស្រះស្រី ម្ល៉ោះហើយ ប្រជាជនត្រូវបង្កើនការយល់ដឹង និងចូលរួមការពារបរិស្ថានឲ្យបានស្រស់ស្អាតជានិច្ច។ ខ្ញុំយល់ឃើញថា ការពារ​បរិស្ថានជាការងាររួមរបស់ប្រជាជនទាំងមូល មិនត្រឹមតែជាការងាររបស់បងប្អូននារីប៉ុណ្ណោះ​ទេ។ ដូច្នោះ​ហើយ​ពេល​សាខាសមាគមនារី​ភូមិ​ចលនាឲ្យចូលរួម​បោស​សម្អាតតាមផ្លូវ ក៏ដូចជាដាំផ្កា ខ្ញុំ​ស្ម័គ្រចិត្ត​ចូល​រួមជានិច្ច។

     បងស្រី វិញធីហុងបេវ ប្រធានសមាគមនារីឃុំ លឿងហ្វាមានប្រសាសន៍ថា៖ ទម្រង់"ស្អាតពីផ្ទះចេញដល់ផ្លូវ "របស់សាខាសមាគមនារីភូមិ បាស្រែ (អា) ជាទម្រង់ចង្អុលការរបស់សមាគមនារីឃុំ និងបានពង្រីកទូលាយនៅបណ្តាសាខាសមាគមនារីភូមិដទៃអនុវត្តតាមបានល្អ។ កាលទើបបានជ្រើសជាទម្រង់ចង្អុលការ យើងខ្ញុំបានប្រជុំពិគ្រោះយោបល់ និងប្រគល់ភារៈជូនសមាជិកាស្នូល​ដើម្បីផ្សព្វផ្សាយ ចលនាមាជិកា និងប្រជាជនឲ្យចូលរួម។ ទន្ទឹមនឹងនោះ យើងខ្ញុំបានចលនាបងប្អូននារីឱ្យអប់រំកូនចៅក្នុងគ្រួសារ បង្កើនការយល់ដឹង អនាម័យបរិស្ថាន ផ្ទះសម្បែងឱ្យបានស្អាត និងចូលរួមការពារបរិស្ថានបរិវេណផ្ទះ ស្អាត ធានាឱ្យបានខៀវ-ជ្រះ-ស្អាតជានិច្ច។

     ដោយមានវិធីសាស្រ្តធ្វើយ៉ាងសកម្ម ច្នៃប្រតិដ្ឋទម្រង់ "ស្អាតពីផ្ទះចេញដល់ផ្លូវ "របស់សាខាសមាគមនារីភូមិ បាស្រែ (អា) នាំមកនូវផលប្រយោជន៍ជាក់ស្តែង។ ជាលទ្ធផល មានគ្រួសារសមាជិកា ៩២/៩២ បានទទួលស្គាល់ជាគ្រួសារគ្មាន ០៥ យ៉ាងស្អាត ០៣ យ៉ាង៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.