• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ដោះស្រាយការងារធ្វើជូននារីខ្មែរនៅជនបទ

07/03/2023 08:55

ដើម្បីជួយឲ្យសមាជិកានារីមានការងារធ្វើ មានប្រាក់ចំណូលបន្ថែមនៅពេលទំនេរ ស មាគមសហព័ន្ធន៍នារីឃុំថាញ់ស៊ើង ស្រុកថ្កូវបានផ្សព្វផ្សាយអនុវត្តបណ្ដាវិធិសាស្រ្តជាច្រើនជួយដល់សមាជិកានារីខ្មែរ។ ក្នុងនោះមានការបង្កើតក្រុមតម្បាញត្រកៀតប៉ោង ០២ ក្រុមសម្រាប់បងប្អូននារីខ្មែរនៅភូមិចារ (បេ) និងភូមិតាឡេះ។

     បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលរបរតម្បាញត្រកៀតប៉ោងដែលសមាគមនារីឃុំ សហការចាត់តាំងកន្លងហើយនោះ បងស្រីថាច់ធីជិន នៅភូមិតាឡេះមានការងារធ្វើបន្ថែមពេលទំនេរពីការងារស្រែចម្ការ ចិញ្ចឹមសត្វដោយទទួលបានប្រាក់ចំណូលពី ៥០ - ១០០ ពាន់ដុងក្នុងមួយថ្ងៃ។ បងជិនបានឲ្យដឹង៖ សេដ្ឋកិច្ចគ្រួសារបងសំខាន់ពឹងផ្អែកលើរបរផលិតកសិ កម្ម និងចិញ្ចឹមគោមេ។ ក្រៅពីផលិតស្រូវជាង ១០ កុង បងស្រីនៅទាំងថែទាំគោមេ ០៣ ក្បាល និងឆ្លៀតត្បាញត្រកៀតនៅពេលទំនេរ។ ទោះជារបរតម្បាញត្រកៀតប្រាក់ចំណូលមិនសូវបានច្រើន ប៉ុន្តែយើងមានការងារធ្វើនៅពេលទំនេរ មានប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ក្រុមតម្បាញត្រកៀតប៉ោងភូមិចារ (បេ)។

     ចំណែកបងស្រីថាច់ធីសារៀង នៅភូមិចារ (បេ) ក៏មានការងារធ្វើនៅនឹងផ្ទះដែរក្រោយពេល បានចូលរួមវគ្គបណ្ដុះបណ្ដាលរបរតម្បាញត្រកៀត។ បងសារៀងបានឲ្យដឹងថា កាល ពីមុននេះ បងក៏ធ្លាប់ធ្វើកម្មករនៅក្រុមហ៊ុនស្បែកជើងម៉ីផុងដែរ ប៉ុន្តែដល់ពេលមានចៅ បងក៏សម្រាកការងារជាកម្មករដើម្បីនៅផ្ទះមើលថែចៅឲ្យកូន និងប្ដីរបស់បងទៅធ្វើការ វិញ។ ប្ដីរបស់បងទៅធ្វើការជាងសំណង់នៅជិតៗផ្ទះ ចំណែកកូនៗទៅធ្វើកម្មករឆ្ងាយពី ស្រុក ម៉្លោះហើយ កិច្ចការផ្ទះទាំងប៉ុន្មានអាស្រ័យបងជាអ្នករ៉ាប់រង។ បន្ទាប់ពីធ្វើការងារ រួចស្រេច បងស្រីឆ្លៀតត្បាញត្រកៀតបណ្ដើរមើលចៅបណ្ដើរដើម្បីមានប្រាក់ចំណូល បន្ថែមសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។

     តាមប្រសាសន៍របស់សមាជិកាក្រុមតម្បាញទាំងពីរ របរតម្បាញត្រកៀតប៉ោងងាយរៀន ងាយធ្វើគ្រាន់តែស៊ូលំបាកហើយម៉ត់ចត់បន្តិចគឺអាចធ្វើបាន។ដើម្បីប្រមូលផ្ដុំបងប្អូននារីខ្មែរដែលមានថ្វីដៃប៉ិនប្រសប់ខាងតម្បាញចូលរួមធ្វើសកម្មភាពមានអង្គការចាត់តាំង និងមានប្រភពចំណូលលំនឹង សមាគមសហព័ន្ធន៍នារីឃុំ ថាញ់ស៊ើងបានចលនាសមាជិកា បងប្អូននារីដែលនៅទំនេរចូលរួមក្រុមតម្បាញ ០២ ក្រុមនៅភូមិចារ (បេ) និងភូមិតាឡេះ។ ក្រុមនីមួយៗមានសមាជិកា ១០ រូបសុទ្ធ សឹងជានារីខ្មែរ។ ក្រុមទាំងនេះបានបង្កើតរួចដំណើរការធ្វើសកម្មភាពជាច្រើនឆ្នាំកន្លង ហើយ ប៉ុន្តែដោយសារអាសន្នរោគកូដ-១៩ រាតត្បាតស្មុគស្មាញក៏ផ្អាកអស់មួយរយៈ ឥឡូវចាប់ផ្ដើមធ្វើសកម្មភាពបន្តទៀតដើម្បីដោះស្រាយការងារជូនបងប្អូននារីខ្មែរពេលទំនេរ។ សមាគមបានបន្តសហការជាមួយក្រុមហ៊ុន Artex ដុងថាបទទួលវិក្កយបត្រ ទំនិញថ្មីជាបន្តបន្ទាប់ ហើយមានបងប្អូននារីខ្មែរសុំចូលរួមត្បាញកាន់តែច្រើន រួមចំណែកដោះស្រាយការងារធ្វើ កែលម្អជីវភាពរ កាត់បន្ថយភាពក្រីក្រស្ថិរភាពជូនគ្រួសារនារីខ្មែរជាច្រើននៅមូលដ្ឋាន។

     ការបង្កើតរបររកស៊ី និងដោះស្រាយការងារធ្វើនៅនឹងផ្ទះជាវិធីសាស្រ្ត “ឲ្យដងសន្ទូច” ដល់សមាជិកានារីដែលមានស្ថានភាពលំបាក នារីខ្មែរនៅលើភូមិសាស្រ្តឃុំមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ តាមប្រសាសន៍របស់អ្នកស្រីង្វៀងធីត្វៀកពឿង

     ប្រធានសមាគមសហព័ន្ធនារីឃុំថាញ់ស៊ើង៖ ជីវភាពរបស់បងប្អូននារីខ្មែរនៅលើភូមិសាស្រ្តឃុំភាគច្រើនប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វ។ បងប្អូននារីដែលស្ថិតក្នុងវ័យពលកម្មភាគច្រើនទៅធ្វើការនៅតាមក្រុមហ៊ុន អាជីវកម្ម។ ចំណែកបងប្អូននារីដែលមានវ័យចាស់បន្តិចភាគច្រើននៅផ្ទះថែទាំ ជូនចៅទៅរៀន និងរ៉ាប់រងកិច្ចការផ្ទះ។  ផ្ដើមពីស្ថានភាពនោះ សមាគមបានសហការបណ្ដុះបណ្ដាលវិជ្ជាជីវៈរួច ដោះស្រាយការងារធ្វើជូនបងប្អូននារីដែលនៅផ្ទះពេលទំនេរឲ្យមានប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមបានសហការ ជាមួយក្រុមហ៊ុន Artex  ដុងថាបចាត់តាំងបណ្ដុះបណ្ដាលរបរជូនបងប្អូននារីរួចបង្កើតក្រុមតម្បាញត្រកៀតប៉ោង ០២ ក្រុមនៅភូមិចារ (បេ) និងភូមិតាឡេះ ដោយមានសមាជិកា ២០ រូប។ អស់រយៈកាលជាច្រើនឆ្នាំដែលដំណើរការសកម្មភាព ក្រុមទាំ ង ០២ ដោះស្រាយការងារធ្វើជូនបងប្អូនបានច្រើនរូបឲ្យមានប្រភពចំណូលបន្ថែម សម្រាប់ប្រើប្រាស់៕

អត្ថបទ-រូបថត៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.